វៀតណាម៖ ទីក្រុងហូជីមិញគ្រោងនឹងផ្លាស់ប្តូរបណ្តាញរថយន្តក្រុងសាធារណៈទាំងមូលរបស់ខ្លួនទៅជារថយន្តដើរដោយថាមពលអគ្គិសនី នៅឆ្នាំ ២០៣០ ដោយខ្លួននិងចាប់ផ្តើមជាមួយនឹងផ្លូវរថយន្តក្រុងអគ្គិសនីថ្មីនៅឆ្នាំ ២០២៥ខាងមុខនេះ។ គំនិតផ្តួចផ្តើមថ្មីនេះត្រូវបានស្នើឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ស្របតាមការផ្លាស់ប្តូរថាមពលបៃតងជាតិ និងគោលដៅកាត់បន្ថយការបំភាយឧស្ម័នពុល។

បើតាមមន្រ្តីជំនាញវៀតណាមបានឲ្យដឹងថារថយន្តក្រុងបច្ចុប្បន្ននៅវៀតណាមមានរថយន្តជាង ២,២០០ គ្រឿង ក្នុងនោះមានជិត ៥៥០ គ្រឿងដែលដំណើរការដោយអគ្គិសនី ដែលក្រៅពីនោះច្រើនប្រើសាំង និងម៉ាស៊ូតធម្មតា។ ដោយគោលដៅថ្មីនេះរួមបញ្ជូលរថយន្តក្រុងប្រើម៉ាស៊ូតដែលមានអាយុលើសពី ១៥ ឆ្នាំនឹងត្រូវជំនួសដោយរថយន្តថាមពលអគ្គិសនី ឬថាមពលបៃតងនៅចន្លោះឆ្នាំ ២០២៥និង ២០២៩ ហើយនៅឆ្នាំ ២០៣០ ផ្លូវទាំងអស់នឹងប្រើប្រាស់រថយន្តថាមពលអគ្គិសនី។

ជាការឆ្លើយតបទៅនិងកំណែទម្រង់ថ្មីរដ្ឋាភិបាលវៀតណាមនឹងសាងសង់ស្ថានីយ៍សាកថ្មនៅតាមដេប៉ូ និងកន្លែងចតរថយន្ត ផ្តល់ប្រាក់កម្ចីការប្រាក់ទាបសម្រាប់ការទិញរថយន្តក្រុងអគ្គិសនី និងផ្តល់ការឧបត្ថម្ភធនសម្រាប់ស្ថានីយ៍សាកថ្ម៕


Leave a Reply

Your email address will not be published. Required fields are marked *