តៃវ៉ាន់ ៖ ក្រុមហ៊ុនដឹកជញ្ជូន Evergreen Marine បានចំណាយប្រាក់ស្មើនឹងប្រាក់ខែ ២ឆ្នាំ ដើម្បីផ្តល់ប្រាក់រង្វាន់នាឲកាសបុណ្យចូលឆ្នាំដល់បុគ្គលិក នៅពេលដែលប្រាក់ចំណេញសុទ្ធបានកើនឡើង ៣ដងធៀបនឹងឆ្នាំមុន។នេះបើតាមសារព័ត៌មាន Taiwan News នៅថ្ងៃទី៣១ ខែធ្នូ។
ក្រុមហ៊ុនតៃវ៉ាន់ Evergreen Marine បានប្រកាសប្រាក់បំណាច់ឆ្នាំជាមធ្យមចំនួន ២០ខែសម្រាប់បុគ្គលិកម្នាក់ៗ។ បច្ចុប្បន្ន វាជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ ក្រុមហ៊ុនបានកត់ត្រាប្រាក់ចំណូលចំនួន ៣៤៧,៧ពាន់លានដុល្លារតៃវ៉ាន់ (១០,៥ពាន់លានដុល្លារ) កើនឡើងជិត ៦៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធបានឈានដល់ ១០៨,៧ពាន់លានដុល្លារតៃវ៉ាន់ កើនឡើង ២៤០ភាគរយបើធៀបនឹងឆ្នាំមុន។
កំណើននេះជួយឱ្យក្រុមហ៊ុន Evergreen មានធនធានហិរញ្ញវត្ថុដើម្បីផ្តល់ឱ្យបុគ្គលិកម្នាក់ៗនូវប្រាក់រង្វាន់បន្ថែមចំនួន ១៩០ ០០០ដុល្លារតៃវ៉ាន់ (ជាង ៥៧៧០ដុល្លារ)។ តួលេខនេះគឺស្មើនឹង ៣ខែនៃប្រាក់ខែបច្ចុប្បន្នរបស់បុគ្គលិក។ ប្រសិនបើប្រាក់ចំណេញនៅត្រីមាសទី៤ ខ្ពស់ជាងការព្យាករ ប្រាក់រង្វាន់អាចកើនឡើង ៤ខែបន្ថែមទៀត។
សរុបមក បុគ្គលិកម្នាក់ៗនៅ Evergreen Marine អាចទទួលបានប្រាក់បំណាច់ឆ្នាំរហូតដល់ ២៤ខែនៅក្នុងឆ្នាំនេះ។
លទ្ធផលអាជីវកម្មជាវិជ្ជមានរបស់ Evergreen ត្រូវបានព្យាករថានឹងបន្តនៅឆ្នាំនេះ។ នៅក្នុងបរិបទនៃវិបត្តិនៅសមុទ្រក្រហម និងហានិភ័យនៃកូដកម្មពលកម្មនៅកំពង់ផែសមុទ្រជាច្រើនរបស់អាម៉េរិកក្នុងខែនេះ ធ្វើឲ្យប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុនដឹកជញ្ជូនធំបំផុតរបស់ពិភពលោកអាចនៅតែកើនឡើង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនដឹកជញ្ជូនបានរីកចម្រើនដោយសារតម្រូវការទំនិញ និងអត្រាការប្រាក់កើនឡើងក្នុងអំឡុងពេលជំងឺកូវីដ-១៩ ។
នេះមិនមែនជាលើកទីមួយទេដែល Evergreen ទាក់ទាញចំណាប់អារម្មណ៍ដោយសារតែប្រាក់រង្វាន់ដ៏ធំដល់បុគ្គលិក។ នៅក្នុងខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុននេះបានផ្តល់រង្វាន់ដល់បុគ្គលិក ពី ១០ ទៅ ៥២ខែ បន្ទាប់ពីបានកត់ត្រាប្រាក់ចំណេញកំណត់ត្រាចំនួន ៣៣៤,២ពាន់លានដុល្លារតៃវ៉ាន់ក្នុងឆ្នាំ ២០២២។
កាលពីឆ្នាំមុន Evergreen ក៏បានផ្តល់ប្រាក់ខែដល់ទៅ ៤០ខែដល់បុគ្គលិក។ នៅពេលនោះ ពួកគេបានបង្កើតកំណត់ត្រាមួយសម្រាប់ប្រាក់រង្វាន់បំណាច់ឆ្នាំខ្ពស់បំផុតដែលមិនធ្លាប់មាន ទៅដល់និយោជិតដោយក្រុមហ៊ុនតៃវ៉ាន់ដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុន។
ក្រៅពី Evergreen ក្រុមហ៊ុនតៃវ៉ាន់មួយទៀតគឺ EVA Air បានលើកទឹកចិត្តបុគ្កលិកជាមួយនឹងប្រាក់រង្វានើបំណាច់ឆ្នាំមានរហូតដល់ ៧ខែ។ នេះគឺជាកម្រិតខ្ពស់បំផុតចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើង។
នៅចុងខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន EVA Air បានកត់ត្រាប្រាក់ចំណេញសុទ្ធដែលមានចំនួន ២១,៥ពាន់លានដុល្លារតៃវ៉ាន់។ បុគ្គលិក EVA Air ត្រូវបានគេរំពឹងថានឹងទទួលបានប្រាក់រង្វាន់ពាក់កណ្តាលឆ្នាំ ដែលនឹងត្រូវបង់នៅឆ្នាំនេះ។
ក្រុមអ្នកវិភាគក៏រំពឹងថា ក្រុមហ៊ុនអាកាសចរណ៍មួយផ្សេងទៀតគឺ China Airlines នឹងផ្តល់ប្រាក់លើកទឹកចិត្តបំណាច់ឆ្នាំរហូតដល់ប្រាក់ខែ ១០ខែ។ ក្រុមហ៊ុនបានកត់ត្រាប្រាក់ចំណេញសុទ្ធចំនួន ១០,៣ពាន់លានដុល្លារតៃវ៉ាន់ក្នុងរយៈពេល ៣ត្រីមាសដំបូងនៃឆ្នាំ២០២៤ ដែលជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តរយៈពេល ៦៥ឆ្នាំ។
នាយកក្រុមហ៊ុនអាកាសចរណ៍ China Airlines លោក Kao Shing-hwang បាននិយាយថា មូលហេតុគឺដោយសារតែតម្រូវការជើងហោះហើរ និងការដឹកជញ្ជូនទំនិញតាមអាកាសបានងើបឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីជំងឺកូវីដ-១៩។ កម្រិតប្រាក់រង្វាន់ផ្លូវការនឹងត្រូវប្រកាសនៅពាក់កណ្តាលខែ។ កាលពីឆ្នាំមុន ពួកគេបានផ្តល់ប្រាក់លើកទឹកចិត្តដល់បុគ្គលិករហូតដល់ ៥ខែ៕