អន្តរជាតិ៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះកាលពីថ្ងៃអង្គារទី២មីនា សប្ដាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ បានរាយការណ៍ពីការធ្លាក់ចុះនៃការចែកចាយប្រចាំត្រីមាសជាលើកដំបូងក្នុងរយៈពេលជិត ៤ ឆ្នាំ។
ការធ្លាក់ចុះសម្រាប់ការចែកចាយ ការប៉ាន់ប្រមាណជិតបំផុតនៃការលក់របស់ក្រុមហ៊ុន Tesla ត្រូវបានក្រុមអ្នកវិភាគមួយចំនួនហៅថាជា ស្ថានភាពធ្ងន់ធ្ងរ ហើយការធ្លាក់ចុះនេះនៅតែកើតឡើង ទោះមានការបញ្ចុះតម្លៃដើម្បីបង្កើនតម្រូវការដែលមានភាពយឺតយ៉ាវក៏ដោយ។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឬ EV របស់មហាសេដ្ឋីអាមេរិកលោក Elon Musk បាននិយាយថា ខ្លួនបានចែកចាយរថយន្តជិត៣៨៧.០០០ គ្រឿង ក្នុងរយៈពេល ៣ ខែដំបូងក្នុងឆ្នាំ២០២៤នេះ។ នោះជាការធ្លាក់ចុះ ៧,៥% ធៀបទៅនឹងឆ្នាំមុន និងការធ្លាក់ចុះ ២០% ធៀបនឹងត្រីមាសមុន។
អ្នកវិភាគម្នាក់បានហៅលទ្ធផលនេះថា គ្រោះមហន្តរាយដែលមិនអាចកាត់បន្ថយបាននិងពិបាកពន្យល់ ដោយបន្ថែមថា នេះប្រៀបបានទៅនឹងរថភ្លើងបុកជញ្ជាំងថ្មសម្រាប់ ក្រុមហ៊ុន Musk & Co ។
ក្រុមហ៊ុន Tesla បានសន្មតថាការធ្លាក់ចុះផ្នែកដឹកជញ្ជូននេះ ព្រោះតែការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរៀបចំរោងចក្រ Fremont នៅរដ្ឋកាលីហ្វ័រនីញ៉ា ដើម្បីដោះស្រាយការកើនឡើងនៃផលិតកម្មធ្វើឱ្យទាន់សម័យនៃប្រភេទរថយន្តម៉ាក Model 3 និងការបិទរោងចក្រនៅទីក្រុង ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ របស់ខ្លួនដោយសារផលប៉ះពាល់នៃជម្លោះសមុទ្រក្រហម និងការឆេះបំផ្លាញដោយសារការវាយប្រហារ៕


Leave a Reply

Your email address will not be published. Required fields are marked *