អន្តរជាតិ៖ យោងតាមការតាមដានស្ថានភាពរបស់ក្រុមហ៊ុន សេវាកម្មជាច្រើនរបស់ក្រុមហ៊ុនទូរស័ព្ទដ៏ល្បី Apple រួមទាំង App Store, Apple TV+ និង Apple Music បានធ្លាក់ចុះកាលពីថ្ងៃពុធថ្ងៃទី ៣ មេសា សម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។
អ្នកប្រើប្រាស់ កម្មវិធី App Store ប្រហែល ៦.៤០០នាក់បានរាយការណ៍ពីបញ្ហានានាក្នុងកម្រិតខ្ពស់បំផុតនៃភាពរអាក់រអួល នេះបើយោងតាម កម្មវិធី Downdetector នៅលើApp Store ដែលតាមដានបញ្ហាដោយការប្រមូលផ្តុំរបាយការណ៍ស្ថានភាពពីប្រភពជាច្រើន រួមទាំងអ្នកប្រើប្រាស់ផងដែរ។
Downdetector ក៏បានបង្ហាញផងដែរ នូវរបាយការណ៍អ្នកប្រើប្រាស់ជាង ១.០០០នាក់ សម្រាប់ទាំង Apple TV+ ទាំង Apple Music ។
ក្រុមហ៊ុន Apple ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters ទេ។