គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) មានតួនាទី និងភារកិច្ច ដឹកនាំ រៀបចំ សម្របសម្រួល តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ វិធានការ ផែនការសកម្មភាព និង វិនិយោគ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងសង្គមឌីជីថល។ គណៈកម្មាធិការក៏ទទួលបន្ទុកក្នុង ការដឹកនាំ រៀបចំ និងសម្របសម្រួលវិនិយោគសាធារណៈ ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យឌីជីថល ព្រមទាំងភារកិច្ចគាំទ្រ ក្រុមប្រឹក្សា លើកិច្ចការតាមដាន និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយ។


Leave a Reply

Your email address will not be published. Required fields are marked *