(បាងកក-ប្រទេសថៃ)៖ នាថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ប៊ុន ចំណាន អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញបច្ចេកទេស តំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំកម្រិតអគ្គនាយក នៃវេទិកាជំរុញពាណិជ្ជកម្មអាស៊ី លើកទី៣៧ (37th Asian Trade Promotion Forum CEO Meeting) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំនេះ រៀបចំឡើងដោយនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) នៃក្រសួងពាណិជ្ជកម្ម ប្រទេសថៃ ក្រោមប្រធានបទ “អំណាចទន់៖ កម្លាំងជំរុញសេដ្ឋកិច្ចច្នៃប្រឌិត” ដោយមានការអញ្ជើញចូលរួមពីបណ្តាប្រទេសដែលជាសមាជិកនៃវេទិកាជំរុញពាណិជ្ជកម្មអាស៊ី (Asian Trade Promotion Forum – ATPF) មកពីតំបន់អាស៊ាន អាស៊ីខាងត្បូង និងអាស៊ីខាងកើត ចំនួន ១៥ប្រទេស ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ និងការប្រកួតប្រជែងសេដ្ឋកិច្ចនៅក្នុងអាស៊ី។ ជាពិសេស ទស្សនថ្មីៗលើការពង្រឹងការគាំទ្រ និងជំរុញដល់វិស័យសហគ្រាសធុនតូច និងមធ្យមដែលជាកម្លាំងចលករសម្រាប់ជំរុញដល់កំណើនសេដ្ឋកិច្ចសង្គម។

 


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ