ធនាគារជាតិនៃកម្ពុជា ណែនាំដល់ធនាគារ​​ទាំងអស់ត្រូវប្រគល់បណ្ណកាន់កាប់អចលនវត្ថុ ទៅ​អតិថិជនវិញក្រោយសង​បំណុល​អស់
តាមរយៈសារាចរណ៍របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៣ ខែកញ្ញាកន្លងទៅ បានណែនាំឱ្យ គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុទាំងអស់ ឱ្យ​ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឱ្យ អតិថិជនវិញ ក្រោយការសងបំណុលរួចរាល់ យ៉ាងយូរ៧ថ្ងៃ។ លោកស្រី ជា សិរី អគ្គទេសាភិបាល នៃធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់បន្ថែមថា៖ «គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុទាំងអស់​(ត្រូវ)ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណ​សម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅ គ្រឹះ​ស្ថានធនាគា​រ និងហិរញ្ញវត្ថុ និង​លិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជន​ក្នុងរយៈពេលយ៉ាងយូរ ០៧ (ប្រាំពីរ)ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់​ពីអតិថិជន​បានបំពេញ​កាតព្វកិច្ចទូទាត់​សងឥណទានចប់ជាស្ថាពរ។»។
អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា បញ្ជាក់ថា សារាចរណែនាំនេះ ធ្វើឡើងក្នុង​​បំណងរួមចំណែកដល់ការរក្សាទំនុកចិត្តរបស់អតិថិជនចំពោះប្រព័ន្ធ ធនាគារទាំងមូល៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ