គណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនកិច្ចការងារ និងជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនធំទីមួយនៅប្រទេសបារាំង​ដែលមានសាខាចំនួន ៧២០ នៅទូទាំងសហភាពអឺរ៉ុប

(ប៉ារីស, បារាំង) ៖ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន E.Leclerc ដែលជាបណ្តាញផ្សារដ៏ធំទីមួយនៅប្រទេសបារាំង និងមានហាងប្រមាណចំនួន ៧២០ នៅទូទាំងសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៤កន្លងទៅ

ក្នុងជំនួបពិភាក្សានេះបានផ្តោតសំខាន់លើការស្វែងរកឱកាសភាពជាដៃគូ ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជា ជាពិសេសអង្ករ អាហារកែច្នៃ និងគ្រាប់ស្វាយចន្ទី។ ជាមួយគ្នានេះ ក្រុមហ៊ុន E.Leclerc មានចំណាប់អារម្មណ៍ក្នុងការទទួលទិញអង្ករក្នុងបរិមាណច្រើនពីកម្ពុជា និងបានមើលឃើញពីសក្តានុពលនៃកិច្ចសហការនាពេលអនាគតក្នុងការទទួលទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាផងដែរ។

បន្ថែមពីនេះ  ក្រុមហ៊ុន E.Leclerc ក៏បានបង្ហាញពីឆន្ទៈក្នុងការសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការជួយជំរុញផលិតករកម្ពុជាឱ្យបំពេញតាមស្តង់ដាររបស់ពួកគេ ដើម្បីភាពជាដៃគូនាពេលអនាគត។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ