ទីស្តីការក្រសួងទេសចរណ៍៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបរិច្ចាគឈាមរបស់ក្រសួងទេសចរណ៍ ក្រោមប្រធានបទ «ការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ប្រពៃ» ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីចូលរួមអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” និងខួបលើកទី៧០ ឆ្នាំ កាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ មន្ត្រីកិច្ចសន្យានៃក្រសួងទេសចរណ៍ ព្រមទាំងក៏មានការអញ្ជើញចូលរួមសម្របសម្រួលពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោកគ្រូ អ្នកគ្រូពេទ្យ សរុបចំនួន ៣១០រូប នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។
Blood Donation Ceremony of the Ministry of Tourism under the Theme “Blood donation is a noble act of charity”
At the headquarters of the Ministry of Tourism: His Excellency HUOT Hak, Minister of Tourism, presided over the opening ceremony of the Ministry’s blood donation program under the theme “Blood donation is a noble act of charity”. This initiative was held in collaboration between the Ministry of Tourism and the National Blood Transfusion Center, in celebration of the 162nd anniversary of World Red Cross and Red Crescent Day under the global theme “Volunteering together for a healthy and climate-resilient community”, and the 70th anniversary of the Cambodian Red Cross.
The event was attended by His Excellency, Her Excellency, senior leadership of the Ministry, civil servants, and contracted officials of the Ministry of Tourism. Also present to coordinate the event were Dr. Sok Po, Director of the National Blood Transfusion Center, along with a total of 310 doctors and medical staff, on the morning of May 5, 2025.