នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជួបសំណេះសំណាលសួរសុខទុក្ខមន្រ្តីនៃសាលាវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ ដែលជាសាលាជាតិបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍រួមមាន៖ (១) ផ្នែកសេវាកម្មសណ្ឋាគារនិងស្នាក់នៅទេសចរណ៍ (២) ផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (៣)ផ្នែកសេវាកម្មធ្វើដំណើរ (៤) ផ្នែកសេវាកម្មទេសចរណ៍ ដែលស្របទៅតាមស្តង់ដាជាតិ និងអាស៊ាន ដោយផ្តល់នូវតម្លៃសិក្សាសមស្របដល់លទ្ធភាពសិស្ស និងនិសិ្សត ដើម្បីទទួលបាននូវជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដា និងប្រកបដោយគុណភាព ក្នុងការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យទេសចរណ៍នៃខេត្តតាមតំបន់ឆ្នេរ ក៏ដូចជាទេសចរណ៍កម្ពុជា។

សាលា​វិជ្ជាជីវៈនេះ មានទីតាំងស្ថិតផ្លូវសុភមង្គល ភូមិ២ សង្កាត់លេខ២ ខេត្តព្រះសីហនុ (ជាទីតាំងមន្ទីរទេសចរណ៍ខេត្ត) សាងសង់លើផ្ទៃដីទំហំ១.៧៧៥ ម៉ែត្រការ៉េ មានអាគារចំនួន១ កំពស់៤ជាន់ លយមកខាងមុខ១ជាន់ ប្រើរយៈពេលសាងសង់២ឆ្នាំ ដោយបានបញ្ចប់ការសាងសង់ និងចាប់ផ្តើមបំពាក់សម្ភារៈការិយាល័យរួមទាំង បរិក្ខារបណ្តុះបណ្តាលនាខែមករា ឆ្នាំ២០២៥។ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុនេះ អាចទទួលបណ្ដុះបណ្ដាលសិស្ស និងនិស្សិតបានចាប់ពីចំនួន ២០០នាក់ រហូតដល់៤០០នាក់ក្នុងមួយឆ្នាំ។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ