តាកែវ&កែប៖ មន្ត្រីជំនាញ ក.ប.ប ខេត្តតាកែវ និងខេត្តកែប កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងតំណាងផ្សារបានចុះត្រួតពិនិត្យទំនិញម្ហូបអាហារនៅផ្សារទន្លាប់ ស្ថិតនៅស្រុកគិរីវង់ ខេត្តតាកែវ ផ្សារកែបនិងផ្សារសហគមន៍ នៅក្រុងកែប ខេត្តកែប។
យោងតាមលទ្ធផលបញ្ជាក់របស់មន្ត្រីជំនាញ ក.ប.ប. ខេត្តទាំងពីខាងលើនេះបានឱ្យដឹងថា សមត្ថិច្ចបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖ ទឹកម្ទេស ផ្សិត/តៅហ៊ូកំប៉ុង សរុបចំនួន៤.៧៧ គីឡូក្រាម ដោយបានធ្វើការដកហូតដើម្បីដុតកម្ទេចចោលតាមនីតិវិធី។
ជាមួយគ្នានេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើបង្គាស្រស់ មឹកស្រស់ ពពុះសណ្តែក ។ល។ សរុបចំនួន៧គំរូ ដែលជាលទ្ធផល ពុំឃើញមានផ្ទុកសារធាតុគីមីហាមឃាត់នោះទេ។
ជុំវិញរឿងនេះ មន្ត្រីជំនាញ ក.ប.ប ខេត្តតាកែវ និងខេត្តកែបបានបន្តការអប់រំនិងផ្សព្វផ្សាយ អំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ មន្ត្រីយើងបានចែកនិងបិទ Poster ស្តីពីសុវត្ថិភាពម្ហូបអារហារ មួយចំនួនដល់អាជីវករផងដែរ៕