Honda និង Nissan ឈានដល់ការប្រកាសជាផ្លូវការនូវការច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា នៅឆ្នាំ២០២៦ ខាងមុខ
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Honda និង Nissan បានឈានដល់ការប្រកាសជាផ្លូវការនូវការច្របាច់បញ្ចូលគ្នា នៅក្នុងឆ្នាំ២០២៦ ខាងមុខ ចំពេលមានការប្រកួតប្រជែងដណ្តើមចំណែកទីផ្សារកាន់តែខ្លាំង ជាពិសេសពីសំណាក់ក្រុមហ៊ុនផលិតរថយន្តរបស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ ជុំវិញផែនការរួមបញ្ចូលគ្នានេះ អាចនឹងធ្វើឲ្យពួកគេក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតទី៣ របស់ពិភពលោក ពោលគឺបន្ទាប់ពីក្រុមហ៊ុន Toyota និង Volkswagen។ មិនតែប៉ុណ្ណោះ ផែនការនេះ ក៏នឹងផ្តល់ឲ្យក្រុមហ៊ុនទាំងពីរ អាចពង្រីកទំហំ និងឱកាសដើម្បីចែករំលែកធនធានគ្នាទៅវិញទៅមក ចំពេលកំពុងមានការប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីសំណាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងគូប្រជែងរបស់ចិនដូចជា BYD ជាដើម។ គួរឲ្យដឹងផងដែរថា ការរួមបញ្ចូលគ្នានៃក្រុមហ៊ុន…