ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ជាព្រឹត្តិការណ៍ទេសចរណ៍សហគមន៍ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ២ ម៉ឺននាក់
នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ដែលប្រព្រឹត្តទៅចំនួន២យប់២ថ្ងៃ នៅថ្ងៃទី១៤-១៥ មិថុនា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមប្រមាណ ២ម៉ឺននាក់ ដើម្បីអបអរសមុទ្រទឹកសាបកម្ពុជា និងដឹងគុណបឹងទន្លេសាប លើកទី៣។ ព្រឹត្តិការណ៍ទេសចរណ៍សហគមន៍ដ៏អធិកអធមនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏សែនសប្បាយរីករាយ, សិ្នទ្ធស្នាល និងសាមគ្គីភាពរវាងប្រជាសហគមន៍ទាំង១៧ ព្រមទាំងបានរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង សំដៅជំរុញចលនាទេសចរណ៍ក្នុងស្រុក និងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ទេសចរណ៍។ តាមរយៈព្រឹត្តិការណ៍ទេសចរណ៍ផ្សារភ្ជាប់នឹងបរិស្ថាននេះ មានសកម្មភាព និងកម្មវិធីជាច្រើនបានរៀបចំឡើង ដូចជា…