Author: RTZ Business news

តើអ្វីទៅជាសភាផាត់ទាត់ជាតិ?

ធនាគារជាតិនៃកម្ពុជា៖ សភាផាត់ទាត់ជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៤ ដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណង ដើម្បីជួយសម្រួលដល់គ្រឹះស្ថានធនាគារក្នុងការផាត់ទាត់ និងទូទាត់កាតព្វកិច្ចអន្តរធនាគារ ដែលកើតឡើងពីប្រតិបត្តិការ ពាណិជ្ជកម្មរបស់ភ្នាក់ងារសេដ្ឋកិច្ច។ ប្រព័ន្ធផាត់ទាត់ជាតិដំណើរការដោយសភាផាត់ទាត់ជាតិដែលមានទីតាំងនៅក្នុងធនាគារជាតិនៃកម្ពុជា។ ប្រព័ន្ធផាត់ទាត់ជាតិ (NCS) ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ដើម្បីពង្រឹងសុវត្ថិភាពប្រព័ន្ធស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួលជាងមុនដល់សមាជិក និងដើម្បីពង្រឹងសមត្ថភាពផាត់ទាត់ឲ្យស្របទៅនឹងការអភិវឌ្ឍនៃវិស័យធនាគារនិងសេដ្ឋកិច្ច ។ ប្រព័ន្ធផាត់ទាត់ជាតិត្រូវបានអភិវឌ្ឍន៍ ទៅជាប្រព័ន្ធស្វ័យប្រវត្តិ និងត្រូវបានដាក់ឲ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០១២ ដែលមានសមត្ថភាពផាត់ទាត់ជា លក្ខណៈមជ្ឈការលើការទូទាត់សងប្រាក់អន្តរធនាគារដោយមូលប្បទានបត្រ និងបញ្ជាទូទាត់សងប្រាក់ជាអេឡិចត្រូនិក ដែលមានដូចជា ឥណទានផ្ទាល់ ឥណពន្ធផ្ទាល់ និងបញ្ជាផ្ទេរប្រាក់ជាប្រាក់រៀលនិងដុល្លារអាមេរិក។ ធនាគារជាតិនៃកម្ពុជាក៏បានផ្តល់ទីតាំងសម្រាប់ជាមណ្ឌលដោះដូរមូលប្បទានបត្រចំពោះសមាជិក ដើម្បីដោះដូរ…

ហេតុអ្វីត្រូវវិនិយោគនៅកម្ពុជា?

CDC៖ ដំណើរការអនុម័តមានភាពងាយស្រួលចំពោះសំណើគម្រោងវិនិយោគដែលបានដាក់ស្នើសុំ និងពិនិត្យតាមរយៈការិយាល័យច្រកចេញចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ប្រសិនបើវិស័យរបស់គម្រោងវិនិយោគដែលបានស្នើឡើងមិនស្ថិតនៅក្នុង “បញ្ជីហាមឃាត់ ” នោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងចេញវិញ្ញាបនប័ត្រចុះបញ្ជីគម្រោងវិនិយោគក្នុងរយៈពេល ២០ ថ្ងៃធ្វើការ។

ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកបុណ្យទន្លេលើកទី៨ នៅខេត្តរៀមរាប

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលបំណងនៃពិធិបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តតាមដងទន្លេ និងលើកទឹកចិត្តក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍

ព័ត៌មានថ្មីៗ