តើប័ណ្ណទូទាត់ជាអ្វី? និងមានប៉ុន្មានប្រភេទ?
ធនាគារជាតិនៃកម្ពុជា៖ ប័ណ្ណទូទាត់ គឺជាឧបករណ៍ទូទាត់សងប្រាក់ ដែលមិនមែនជាសាច់ប្រាក់ សម្រាប់ប្រតិបត្តិការទូទាត់ អន្តរធនាគារ លើការទិញទំនិញ និងសេវានានា។ នាពេលបច្ចុប្បន្នប័ណ្ណទូទាត់មានបួនប្រភេទគឺ ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ប័ណ្ណម៉ាស៊ីនទូទាត់សងប្រាក់ដោយស្វ័យប្រវត្តិ និងប័ណ្ណបង់ប្រាក់ជាមុន។ ◇ ប័ណ្ណឥណទាន (Credit Card): ជាប័ណ្ណមួយប្រភេទដែលផ្តល់សិទ្ធិឱ្យអ្នកកាន់ប័ណ្ណប្រើប្រាស់សម្រាប់ធ្វើការទូទាត់សងលើការទិញទំនិញ និងសេវាដោយផ្អែកលើការសន្យាសងប្រាក់វិញរបស់អ្នកកាន់ប័ណ្ណលើការទិញទំនិញ និងសេវានេះ។ អ្នកចេញប័ណ្ណផ្តល់នូវកម្រិតឥណទាន ដែលអនុញ្ញាតឱ្យអ្នកកាន់ប័ណ្ណ (អ្នកប្រើប្រាស់) ទិញទំនិញនិងសេវា ឬដកសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាមុនរហូតដល់កម្រិតឥណទានដែលបានផ្តល់ឱ្យ។ ធនាគារពាណិជ្ជជាច្រើនបានផ្តល់ទៅឱ្យអតិថិជនរបស់ពួកគេនូវប័ណ្ណឥណទានដោយមានការភ្ជាប់ជាមួយក្រុមហ៊ុន Visa និង Master។ ◇…