កត្តាសុខសន្តិភាព៖ បាននាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា
ទីក្រុង Istanbul៖ នារសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Ahmet Olmustur នាយកគ្រប់គ្រងពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ Turkish ចូលជួបសំដែងការគួរសម និងពិភាក្សាការងារលើការចាប់ផ្តើមហោះត្រង់ផ្ទាល់របស់ក្រុមហ៊ុនពីទីក្រុងអ៊ីស្តាន់ប៊ុលមកអាកាសយានដ្ឋានអន្តរជាតិតេជោ នាចុងឆ្នាំ២០២៥ខាងមុខនេះ និងគោរពជម្រាបអំពីគម្រោងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនតួកគី និងពិភពលោក។ សូមបញ្ជាក់ថាក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) ជាក្រុមហ៊ុនដ៏ធំមួយដែលមានជើងហោះហើរច្រើនជាងគេ ជាង១២០ប្រទេសលើពិភពលោក និងបានបម្រើសេវាកម្មដឹកជញ្ជូនអន្តរជាតិជាង៩៥ឆ្នាំមកហើយ ដោយមានទីស្នាក់ការនៅទីក្រុងអ៊ីស្តាន់ប៊ុលដែលជាទីក្រុងដ៏ធំរបស់សាធារណរដ្ឋតូួកគីយ៉េ និងត្រូវបានស្គាល់ថាជាច្រកទ្វារភ្ជាប់ពិភពលោក ដោយសារលក្ខណៈពិសេសនៃភូមិសាស្រ្តភ្ជាប់រវាងទ្វីបអាស៊ីនិងអឺរ៉ុបរបស់ប្រទេសនេះ។ Factor…