សម្ព័ន្ធឧស្សាកម្មកូរ៉េចំនួន ៥០ ក្រុមហ៊ុន មានបំណងវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា
គណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ នៃសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានមកជួបសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញពីបំណងចង់វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជានាពេលខាងមុខ។ បំណងរបស់ក្រុមហ៊ុន ទាំង៥០ នេះ បានធ្វើឡើង ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ។ តំណាងគណៈប្រតិភូក្រុមហ៊ុន លោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានឱ្យដឹងថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០…