Category: ព័ត៌មានទូទៅ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផ្តល់ការលើកទឹកចិត្តតែងតាំងលោក GAGAN Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) ជាទូតសុច្ឆន្ទៈផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក GAGAN Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) ចូលជួបសម្តែងការគួរសម និងការស្នើសុំគំាទ្រ ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើគម្រោងកញ្ចប់ទស្សនកិច្ចទេសចរណ៍បែបសាសនារបស់លោកពីបណ្តាប្រទេសនានាជាពិសេសពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជានារដូវកាលបៃតង (Green Season) ខាងមុខ។ ក្នុងឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សង្គម សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពទេសចរពិតនៅកម្ពុជា និងផ្តល់ការគាំទ្រចំពោះគម្រោងកញ្ចប់ទស្សនកិច្ចថ្មីនេះ ដោយ​ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តតែងតាំងលោក GANGAN Malik…

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយរដ្ឋមន្រ្តីក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ ស៊ីវិល ឯកភាពជំរុញឱ្យមានការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍សាសនារវាងកម្ពុជា និងនេប៉ាល់

នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ មានជំនួបសម្តែងការគួរាម និងពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ ឯកឧត្តម Badri Pandey រដ្ឋមន្រ្តីក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ ស៊ីវិលនៃប្រទេសនេប៉ាល់ និងសហការី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ចំពោះការ ផ្សព្វផ្សាយនូវគោលដៅទេសចរណ៍សាសនា (ព្រះពុទ្ធ) តំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពុទ្ធសាសនិក និងប្រជាជនក្នុងប្រទេសនេប៉ាល់ ព្រមទាំងជំរុញឱ្យមាន ជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងខេត្ត Lumbini (ទីកន្លែងកំណើតរបស់ព្រះពុទ្ធ) តួយ៉ាងក៏ជំរុញការផ្លាស់ប្តូរបទពិសោធស្តីពីការអភិវឌ្ឍផលិតផលទេសចរណ៍…

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងទេសចរណ៍ និងធនាគារ វីង (ខេមបូឌា) ស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារ វីង (ខេមបូឌា) ម.ក សម្រាប់ប្រតិបត្តិការទទួលកម្រៃសេវាពីសេវាសាធារណៈ តាមប្រព័ន្ធទូទាត់អេទ្បិចត្រូនិច

នាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង (ខេមបូឌា) និងជានាយកប្រតិបត្តិនៃសម្ព័ន្ធ Royal Group បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងទេសចរណ៍ និងធនាគារ វីង (ខេមបូឌា) ស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារ វីង (ខេមបូឌា) ម.ក សម្រាប់ប្រតិបត្តិការទទួលកម្រៃសេវាពីសេវាសាធារណៈ តាមប្រព័ន្ធទូទាត់អេទ្បិចត្រូនិច ដោយមានឯកឧត្តម…

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានគូសរំលេចពីគោលបំណងបីសំខាន់ៗ នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ

(តាកែវ) ៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំបុណ្យទន្លេ នៅខេត្តតាកែវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២-២៣ ខែមីនា ឆ្នាំ២០២៥ ឆាប់ៗខាងមុខ។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វ៉ី សំណាង…

ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ” នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប

នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយតំណាងគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ” នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប ដើម្បីជាការអបអរសាទរដល់ភាពចម្រុះនៃវប្បធម៌ និងសិល្បៈ ដែលនឹងប្រមូលផ្តុំសិល្បករកម្ពុជា និងសិល្បករមកពីបរទេស និងបណ្តាប្រទេសអាស៊ានក្នុងការបង្កើតជាព្រឹត្តិការណ៍ដ៏សំខាន់មួយគាំទ្រដល់ការបង្កើនចរន្តភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា ពិសេសមកកាន់ខេត្តសៀមរាប។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈការរៀបចំ «ព្រឹតិ្តការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ» គឺនឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជននៅទូទាំងពិភពលោក…

ក្រសួងទេសចរណ៍ និងវិទ្យុមិត្តភាព កម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចាប់ដៃគ្នាជំរុញការផ្សព្វផ្សាយទេសចរណ៍តាមទម្រង់ “ប្រព័ន្ធផ្សព្វផ្សាយបូកទេសចរណ៍”

នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Xu Xiaoxia អគ្គនាយិកាវិទ្យុមិត្តភាព កម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការផ្លាស់ប្តូរទស្សនស៊ីជម្រៅលើការផ្សព្វផ្សាយពីសភាពការណ៍នយោបាយ សង្គម សន្តិសុខដែលមានសុខសន្តិភាពពេញបរិបូណ៍ និងល្អប្រសើរ ឱកាសវិនិយោគដ៏ល្អប្រពៃ និងគោលដៅទេសចរណ៍ដ៏សំបូរបែបនៅកម្ពុជាឱ្យបានទូលំទូលាយ ជូនដល់ប្រជាជន និងធុរជនចិន ដើម្បីទាក់ទាញឱ្យមានការធ្វើដំណើរកម្សាន្ត និងមកបណ្តាក់ទុនក្នុងវិស័យទេសចរណ៍ឱ្យកាន់តែច្រើនឡើងក្នុងឆ្នាំថ្មីនេះ។ The Ministry of Tourism…

ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ លោក លោកស្រីអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេស នឹងផ្តល់កិច្ចសហប្រតិបត្តិការចំពោះការផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍ លោក លោកស្រីអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេសចំនួន១៩រូប ពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងគោលដៅផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ពិសេសជាងនេះទៀត ការជំរុញភ្ញៀវទេសចរអន្តរជាតិ តាមរយៈការពង្រីកការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា (ទេសចរណ៍វប្បធម៌ប្រវតិ្តសាស្ត្រ, ទេសចរណ៍ធម្មជាតិ, ទេសចរណ៍នៅតាមតំបន់ឆ្នេរ),…

ពិធី Cambodia Cocktail Party នៅពន្លាក្រសួងទេសចរណ៍ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

ប៊ែរឡាំង៖ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ តំណាងស្ថានទូត និងតំណាងប្រទេសផ្សេងៗ ដែលចូលរួមក្នុងពិព័រណ៍ពិភពលោក (World Expo) ក៏ដូចជាអ្នកទិញ អ្នកលក់ អ្នកចូលរួមក្នុងពិព័រណ៍ជាតិនិងអន្តរជាតិ និងមិត្តភក្តិកម្ពុជា​ជា​ច្រើន បានអញ្ជើញចូលរួមពិធី Cambodia Cocktail Party នៅពន្លាក្រសួងទេសចរណ៍ ដែលរៀបចំដោយក្រសួងទេសចរណ៍ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ក៏បានរៀបចំម្ហូបខ្មែរដូចជា នំបញ្ចុក ១០០គីឡូ សម្លប្រហើរ, សម្លការី, សាច់គោអាំង, សាច់មាន់, និងផ្លែឈើកម្ពុជា រួមជាមួយនឹងការតាំងពិព័រណ៍រាំរបាំ និងសំលៀកបំពាក់អប្សរា…

ជំនួបពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ជាមួយលោក Bodo Pfaff-Greiffenhagen តំណាងក្រុមហ៊ុន Marketpilots

Berlin៖ ក្នុងឱកាសចូលរួមពិព័រណ៍ទេចរណ៍អន្តរជាតិ ITB 2025 នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយ លោក Bodo Pfaff-Greiffenhagen តំណាងក្រុមហ៊ុន marketpilots នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីសិក្សាអំពីគម្រោងការតភ្ជាប់ជើងហោះហើរត្រង់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញ) ដោយការតភ្ជាប់ជើងហោះហើរនេះ គឺដើម្បីជំរុញកំណើនទេសចរពីទីផ្សារអឺរ៉ុប ជាពិសេសទីផ្សារនិយាយភាសាអាល្លឺម៉ង់មកកាន់កម្ពុជាឱ្យកាន់តែទូលំទូលាយ និងជំរុញលើកតម្កើងកិត្តិនាមកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ និងឈានមុខគេក្នុងតំបន់ និងពិភពលោក។ Courtesy Meeting…

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីទេសចរណ៍ (Minister’s Summit)

ប៊ែរឡាំង៖ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីទេសចរណ៍ (Minister’s Summit) ក្រោមប្រធានបទ៖ “ការធ្វើឱ្យប្រសើរឡើងនូវការវិនិយោគ ធានាបាននូវសន្តិភាព៖ ពង្រឹងកំណើន សម្រួចអនាគត (Ministers’ Summit: Enhancing Investment, Ensuring Peace: Harnessing Growth, Shaping the Future)” ដែលមានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍មកពី ២៤ប្រទេស និងថ្នាក់ដឹកនាំទេសចរណ៍ពីប្រទេសផ្សេងៗទៀត…