Category: សេដ្ឋកិច្ចជាតិ

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបគណ:ប្រតិភូវិស័យឯកជនមកពីទីក្រុង Zhangzhou និងទីក្រុង Xiamen នៃខេត្ត Fujian ប្រទេសចិន

នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូវិស័យឯកជនមកពីទីក្រុង Zhangzhou និងទីក្រុង Xiamen នៃខេត្ត Fujian ប្រទេសចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបភាគីចិនអំពីគោលនយោបាយទាក់ទាញវិនិយោគ គោលនយោបាយគាំពារធុរកិច្ច ភាពអនុគ្រោះដែលកម្ពុជាមាន ។ល។ ព្រមទាំងបានអំពាវនាវឱ្យភាគីចិន ពិចារណាបោះទុនវិនិយោគឱ្យបានច្រើនថែមទៀត។ ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា…

ទេសចរណ៍ និងសន្តិភាព Tourism and Peace ជាប្រធានបទដ៏មានសក្តានុពលសម្រាប់ពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤

«ទេសចរណ៍ និងសន្តិភាព – Tourism and Peace» គឺជាប្រធានបទ សម្រាប់អបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ដោយក្រសួងទេសចរណ៍ លើកយកប្រធានបទនេះគឺដើម្បីផ្ដោតសំខាន់លើការផ្សារភ្ជាប់រវាងវិស័យទេសចរណ៍ និងសន្តិភាពពិភពលោក ដោយលើកទឹកចិត្តដល់អ្នកធ្វើដំណើរ និងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មទេសចរណ៍ ឱ្យធ្វើប្រតិបត្តិការទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ នេះ មានគោលបំណងស្វែងយល់ពីចំណុចប្រសព្វនៃទេសចរណ៍ និងការកសាងសន្តិភាពដោយគូសបញ្ជាក់ពីរបៀបនៃការធ្វើដំណើរ ការផ្លាស់ប្ដូរគ្នានូវវប្បធម៌ដ៏សម្បូរបែប និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលរួមចំណែកដល់ការដោះស្រាយជម្លោះ ការផ្សះផ្សា និងការលើកកម្ពស់សន្តិភាពទូទាំងពិភពលោក។…

ទេសចរណ៍ និងសន្តិភាព Tourism and Peace ជាប្រធានបទដ៏មានសក្តានុពលសម្រាប់ពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «ទេសចរណ៍ និងសន្តិភាព – Tourism and Peace» ដើម្បីផ្ដោតសំខាន់លើការផ្សារភ្ជាប់រវាងវិស័យទេសចរណ៍ និងសន្តិភាពពិភពលោក ដោយលើកទឹកចិត្តដល់អ្នកធ្វើដំណើរ និងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មទេសចរណ៍ ឱ្យធ្វើប្រតិបត្តិការទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។ ក្នុងពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមចំណុះក្រសួង និងស្ថាប័នពាក់ព័ន្ធ, មន្ទីរទេសចរណ៍ ២៥រាជធានី ខេត្ត,…

ការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការបន្តពង្រឹង “ភាពជឿទុកចិត្តនៃថវិកា” ដែលរួមចំណែកក្នុងការធានាបាននូវចីរភាពនៃសេដ្ឋកិច្ចជាតិ

ការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការបន្តពង្រឹង “ភាពជឿទុកចិត្តនៃថវិកា” ដែលរួមចំណែកក្នុងការធានាបាននូវចីរភាពនៃសេដ្ឋកិច្ចជាតិ ក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយតំណាងដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាលើ “របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៤” កាលពីថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានលើកឡើងថា ការត្រួតពិនិត្យនិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ២…

គណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនកិច្ចការងារ និងជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនធំទីមួយនៅប្រទេសបារាំង​ដែលមានសាខាចំនួន ៧២០ នៅទូទាំងសហភាពអឺរ៉ុប

គណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនកិច្ចការងារ និងជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនធំទីមួយនៅប្រទេសបារាំង​ដែលមានសាខាចំនួន ៧២០ នៅទូទាំងសហភាពអឺរ៉ុប (ប៉ារីស, បារាំង) ៖ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន E.Leclerc ដែលជាបណ្តាញផ្សារដ៏ធំទីមួយនៅប្រទេសបារាំង និងមានហាងប្រមាណចំនួន ៧២០ នៅទូទាំងសហភាពអឺរ៉ុប…

ធនាគារជាតិនៃកម្ពុជា ណែនាំដល់ធនាគារ​​ទាំងអស់ត្រូវប្រគល់បណ្ណកាន់កាប់អចលនវត្ថុ ទៅ​អតិថិជនវិញក្រោយសង​បំណុល​អស់

ធនាគារជាតិនៃកម្ពុជា ណែនាំដល់ធនាគារ​​ទាំងអស់ត្រូវប្រគល់បណ្ណកាន់កាប់អចលនវត្ថុ ទៅ​អតិថិជនវិញក្រោយសង​បំណុល​អស់ តាមរយៈសារាចរណ៍របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៣ ខែកញ្ញាកន្លងទៅ បានណែនាំឱ្យ គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុទាំងអស់ ឱ្យ​ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឱ្យ អតិថិជនវិញ ក្រោយការសងបំណុលរួចរាល់ យ៉ាងយូរ៧ថ្ងៃ។ លោកស្រី ជា សិរី អគ្គទេសាភិបាល នៃធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់បន្ថែមថា៖ «គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុទាំងអស់​(ត្រូវ)ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណ​សម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅ គ្រឹះ​ស្ថានធនាគា​រ និងហិរញ្ញវត្ថុ និង​លិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជន​ក្នុងរយៈពេលយ៉ាងយូរ ០៧…

មន្ត្រីជំនាញបច្ចេកទេស ក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំកម្រិតអគ្គនាយក នៃវេទិកាជំរុញពាណិជ្ជកម្មអាស៊ី លើកទី៣៧

(បាងកក-ប្រទេសថៃ)៖ នាថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ប៊ុន ចំណាន អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញបច្ចេកទេស តំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំកម្រិតអគ្គនាយក នៃវេទិកាជំរុញពាណិជ្ជកម្មអាស៊ី លើកទី៣៧ (37th Asian Trade Promotion Forum CEO Meeting) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះ រៀបចំឡើងដោយនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) នៃក្រសួងពាណិជ្ជកម្ម ប្រទេសថៃ…

កម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធទូទាត់ឆ្លងដែន QR Code ជាមួយ ម៉ាឡេស៊ី ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មកាន់តែប្រសើរ

ធនាគារជាតិនៃកម្ពុជា សហការជាមួយ ធនាគារកណ្តាលម៉ាឡេស៊ី បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូដ (QR Code) រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ នាពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែន រវាងកម្ពុជា និងម៉ាឡេស៊ី តាមរយៈ កម្មវិធីធនាគារចល័ត M2U KH និងប្រព័ន្ធបាគង (KHQR Code) លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា បន្ទាប់ពីដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនដំណាក់កាលទី ១នេះ…

គម្រោងរៀបចំរថយន្តក្រុងចំនួនជាង៦០០គ្រឿង នឹងចូលរួមកាត់បន្ថយការចំណាយរបស់ពលរដ្ឋលើសេវាដឹកញ្ជូន

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសពីការផ្តល់សេវាដឹកជញ្ជូនតាមរថយន្តក្រុងចំនួន ៦៥៣គ្រឿង ដែលមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ “ដោយជិះមិនបង់ប្រាក់”។ សាលារាជធានីភ្នំពេញ បានអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ៤…

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី២២

(វៀងចន្ទន៍, ឡាវ)៖ នារសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន តំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី២២ នៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៦ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់បានពិនិត្យ និងផ្ដល់យោបល់លើគម្រោងសកម្មភាព ការងារអាទិភាព និងគំនិតផ្ដួចផ្ដើម របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៤ និងបានពិចារណាលើអនុសាសន៍ និងសំណូមពររបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវយន្តការពិគ្រោះយោបល់ជាមួយវិស័យឯកជន ក្នុងកិច្ចការសមាហរកម្មសេដ្ឋកិច្ចអាស៊ាន។ នាថ្ងៃដដែរនេះ…

ព័ត៌មានថ្មីៗ