អាកាសយានដ្ឋានអន្តរជាតិតារាសាគរគ្រោងបើកប្រតិបត្តិការហោះហើរនិងការហ្វឹកហ្វឺននៅចុងខែវិច្ឆិកា ឆ្នាំ២០២៤
ភ្នំពេញ៖ គម្រោងបើកឱ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុក រួមទាំងការហោះហើរហ្វឹកហ្វឺននៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងខេត្តកោះកុង អាចនឹងធ្វើឡើងនៅចុងខែវិច្ឆិកាខាងមុខនេះ។ បើយោងតាម ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានឱ្យដឹងថា បើគ្មានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិតារាសាគរនឹងបើកឱ្យប្រតិបត្តការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុក រួមទាំងការហោះហើរហ្វឹកហ្វឺននៅចុងខែវិច្ឆិកាខាងមុខនេះ ។ ឯកឧត្តមបញ្ជាក់ថា កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតារាសាគរបានរៀបចំធ្វើការហោះហើរសាកល្បងរួចហើយ ដើម្បីត្រួតពិនិត្យឧបករណ៍ឡើងវិញ (Flight Engineering Inspection and Calibration) ដើម្បីឈានទៅបើកឱ្យប្រតិបត្តការ សម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុក។ បន្ថែមពីនេះ ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍ឡើងវិញ…