Category: សេដ្ឋកិច្ចជាតិ

CDC និង UNOPS ពិភាក្សាអំពីលទ្ធភាពនិងឱកាសនៃការរៀបចំផែនការដែលមានសក្តានុពល

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោកស្រី អ៊ីដា ក្រាចា (Ms. Eda Kraja) នាយិកាគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងឡាវ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (United Nations Office for Project Services – UNOPS) រួមជាមួយនឹងសហការី…

ក្រុមហ៊ុនតម្លើងរថយន្តដ៏ធំនៅកម្ពុជាសម្រេចជោគជ័យលើការពង្រីកអាជីវកម្ម

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនឧកញ៉ា គង់ ងួន អគ្គនាយកក្រុមហ៊ុន តូយ៉ូតា ខេមបូឌា (Toyota Cambodia) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ ឧកញ៉ា គង់ ងួន បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាពនៃការវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា…

ក្រុមហ៊ុន Shanghai Geoharbour Group បានដាក់ទុនវិនិយោគនៅកម្ពុជាជាង២០០គម្រោង

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក XU Shilong អគ្គនាយកក្រុមហ៊ុន Shanghai Geoharbour Group និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនាព្រឹកនេះ គណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីសាវតាររបស់ក្រុមហ៊ុនដែលមានបទពិសោធន៍ចូលរួមសាងសង់គម្រោងធំៗជាង ២០០គម្រោងនៅក្នុងតំបន់អាស៊ី…

ក្រុមហ៊ុនធំៗ ១៥០ ត្រៀមឱកាសការងារជាង ៣ម៉ឺនកន្លែងសម្រាប់យុវជននៅក្នុងពិព័រណ៍ការងារនាចុងសប្តាហ៍នេះ

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា នៅថ្ងៃសៅរ៍-អាទិត្យ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។ ពិព័រណ៍ការងារ…

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតអោយ ម្ចាស់ក្រុមហ៊ុនឯកជនធំៗនៃ ក្រុងចឹងចូវ និងខេត្តហឺណាន ចំនួន ២២ក្រុមហ៊ុន ចូលជួបពិភាក្សាពីការវិនិយោគ

ទីក្រុងចឹងចូវ៖ បន្ទាប់ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករ កីឡាការីនី ចូលរួមព្រឹត្តិការណ៍បើកពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣និងព្រឹត្តិការណ៍ «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» ដោយជោគជ័យយ៉ាងត្រចះត្រចង់គួរជាទីមោទនៈជូនជាតិរួចមក។ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានទទួលជួបជាមួយបណ្តាក្រុមហ៊ុន សហគ្រាសទេសចរណ៍សំខាន់ៗរបស់ក្រុងចឹងចូវ និងខេត្តហឺណាន សរុបចំនួន ២២ ក្រុមហ៊ុន និងសហគ្រាស ដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារលំដាប់ខ្ពស់ និងនាំភ្ញៀវទេសចរ រួមជាមួយផ្នែកពាក់ព័ន្ធ ដូចជាប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ វិទ្យុចិន សមាគមទេសចរណ៍ខេត្តហឺណាន សមាគមវ៉ូស៊ូខេត្តហឺណាន…

អភិបាលរាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំខណ្ឌ និងសង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ តែជាអ្នកបម្រើរបស់ពលរដ្ឋ

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ថ្នាក់ដឹកនាំខណ្ឌ និងសង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ តែជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ។ ការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ (២០២១ ដល់២០២៣) នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។…

ឯកឧត្តម ហេង សួរ ប្រកាសបើកកម្មវិធី ប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកកម្មវិធី ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងបរិវេណសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។ ថ្លែងក្នុងឱកាសបើកកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាមួយនេះ មានគោលបំណងបំផុសបំផុលឧត្តមភាពជំនាញ និងណែនាំដល់យុវជនអំពីជំនាញផ្សេងៗដែលមានមូលដ្ឋានលើវិជ្ជាជីវៈអាជីព ព្រមទាំងបំពាក់នូវមធ្យោបាយ…

ស្ថានទូតចិនស្នើកម្ពុជារៀបចំកិច្ចប្រជុំរវាងរដ្ឋាភិបាលជាមួយបណ្តាក្រុមហ៊ុនវិនិយោគចិននៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកសំណើចំនួន២ចំណុចដល់ក្រសួងការងារគឺ ទី១ ស្នើឱ្យមានការរៀបចំកិច្ចប្រជុំរវាងភាគីរាជរដ្ឋាភិបាលកម្ពុជា ជាមួយបណ្តាក្រុមហ៊ុនវិនិយោគរបស់ចិននៅកម្ពុជា ដើម្បីស្វែងយល់ពីតម្រូវការក្នុងការបណ្តះបណ្តាលជំនាញបច្ចេកទេសសម្រាប់ប្រទេសកម្ពុជា និងទី២ ស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យមើលលើការចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងនៃប្រទេសចិនផងដែរ។ សំណើនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយឯកឧត្តម ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា…

រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួនជាង ៦ម៉ឺនកន្លែងសម្រាប់ឆ្នាំ២០២៥

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាហារូបការណ៍ផ្នែកកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៥ ចំនួន ៦៧៣០០ កន្លែង។ ការផ្តល់អាហារូបករណ៍នេះគឺស្ថិតនៅក្នុងក្របខណ្ឌនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។ បើតាមឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា អាហារូបករណ៍ចែកចេញជាពីរប្រភេទ ទី១៖ កម្មវិធីបណ្តុះបណ្តាលរយៈពេលវែងដែលមានប្រភេទ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១។ និងទី២៖…

ខេមបូឌា អង្គរអ៊ែរ (Cambodia Angkor Air) បង្ហាញពីផែនការសម្រាប់ជើងហោះហើរថ្មីក្នុងស្រុក និងចិន

ភ្នំពេញ៖ វិស័យឯកជនកម្ពុជាមានសុទិដ្ឋិនិយមចំពោះផែនការរបស់ក្រុមហ៊ុន ខេមបូឌា អង្គរអ៊ែរ ក្នុងការពង្រីកជើងហោះហើរត្រង់រវាងទីក្រុងធំៗក្នុងប្រទេសចិន និងគោលដៅសំខាន់ៗក្នុងប្រទេសកម្ពុជា ដោយនិយាយថាពួកគេរំពឹងថាវានឹងនាំមកនូវអត្ថប្រយោជន៍ជាវិជ្ជមានដល់កម្ពុជាក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងកំណើនវិនិយោគចិន។ លោក Zhan David អគ្គនាយក​ក្រុមហ៊ុន ខេមបូឌា អង្គរអ៊ែរ (Cambodia Angkor Air) បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាក់ នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា នៅ​ក្រសួង​ទេសចរណ៍។ ក្នុងជំនួបនោះ លោកបានប្រកាសថា នៅឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍មានគម្រោងបង្កើន និងបន្ថែមជើងហោះហើរត្រង់រវាងទីក្រុងនានាក្នុងប្រទេសចិន…