Category: សេដ្ឋកិច្ចជាតិ

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ បានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កាដូចការំពឹងទុក បន្ទាប់ពីមានអ្នកចូលរួមផ្ទាល់ និងតាមអនឡាញ ជាង១០មុឺននាក់

ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែតុលា បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា ក្រោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់ យុវជន សិស្សនិស្សិត សាធារណជនទូទៅសរុបប្រមាណជាង១០ម៉ឺននាក់ ក្នុងនោះ អ្នកទស្សនាផ្ទាល់មានចំនួនជាង ៤១,០០០ នាក់ និងអ្នកទស្សនាតាមអនឡាញមានចំនួនជាង ៦៣,០០០នាក់។ ឯកឧត្តមរដ្ឋលេខាធិការ…

ទីភ្នាក់ងារមិនខ្លាចពីកម្រិតបំណុលសាធារណៈ

បរទេស៖ កម្រិត នៃ បំណុល សាធារណៈ របស់ រដ្ឋាភិបាលមិនទាន់ មានការព្រួយបារម្ភទេបើប្រៀបធៀបទៅនឹងប្រទេសដែលមានចំណាត់ថ្នាក់ឥណទានស្រដៀងគ្នា នឹងប្រទេសថៃនេះបើយោងតាមការិយាល័យគ្រប់គ្រងបំណុលសាធារណៈ (PDMO) ។ លោក Jindarat Viriyataveekul ទីប្រឹក្សាបំណុលសាធារណៈរបស់ PDMO បាននិយាយថា កម្រិតបំណុលសាធារណៈរបស់រដ្ឋាភិបាលនៅតែស្ថិតក្នុងដែនកំណត់ដែលអាចទទួលយកបាន ពោលគឺមិនលើសពីកម្រិត 70% នៃ GDP ។ លោកស្រី Jindarat បាននិយាយថា “កម្រិតនៅតែស្ថិតក្នុងដែនកំណត់នេះ ទោះបីជារដ្ឋាភិបាលបានខ្ចីប្រាក់បន្ថែមចំនួន 145 ពាន់លានបាតសម្រាប់សារពើពន្ធឆ្នាំ…

ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមកម្មវិធីទស្សនកិច្ចសិក្សា ដែលរៀបចំឡើងដោយកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់

ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមកម្មវិធីទស្សនកិច្ចសិក្សា ដែលរៀបចំឡើងដោយកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Utrecht, ប្រទេសហូឡង់ )៖ កាលពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និង លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីទស្សនកិច្ចសិក្សា ដែលរៀបចំឡើងដោយកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានអញ្ជើញទៅទស្សនកិច្ចនៅតំបន់សំខាន់ៗ និងជួបពិភាក្សាការងារជាមួយក្រុមហ៊ុនមួយចំនួន…

មន្រ្តីជំនាញ នៃក្រសួងពាណិជ្្ជកម្ម បន្តចុះត្រួតពិនិត្យផលិតផលទំនិញ ចំនួន ០៣ទីតាំង ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌចំការមន និង ខណ្ឌមានជ័យ

(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យផលិតផលទំនិញ ចំនួន ០៣ទីតាំង បន្ថែមទៀត ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌចំការមន និង ខណ្ឌមានជ័យ។ ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញផលិតផលមិនអនុលោមភាព គុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ទៅលើផលិតផលដូចជា សណ្តែកដី ០៥កញ្ចប់ នំចាហ៊ួយចំរុះ ១៣កញ្ចប់ ទឹកជ្រលក់ ម្រេច ០៩កំប៉ុង និងសាច់កញ្ចប់ ០៣កញ្ចប់…

ការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់ គម្រោងវិនិយោគ និងធុរកិច្ចចំនួន២៥ក្រោមទុនជាង៩១០លានដុល្លារ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ២៥ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១២, គម្រោងថ្មី ចំនួន ១២, និង ការពង្រីកគម្រោង ចំនួន ១ ដែលមានទុនវិនិយោគសរុប ៩១៧ លានដុល្លារអាមេរិក។ បើគិតរហូតមកត្រឹមខែ តុលា ឆ្នាំ ២០២៤នេះ គម្រោងចំនួន១៦៥បានទទួលការលើកទឹក​ចិត្តពិសេសពីរដ្ឋាភិបាលកម្ពុជា។ ក្នុងកិច្ចប្រជុំលើកទី១១ដើម្បីពិនិត្យគម្រោង វិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ…

កម្ពុជា-កូរ៉េ បើកកិច្ចសន្ទនាលើកដំបូងរវាងវិស័យរដ្ឋ និងឯកជនដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម

កម្ពុជា-កូរ៉េខាងត្បូង បានចាប់ផ្តើមកិច្ចសន្ទនាជាលើកដំបូង ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងស្តាប់កង្វល់ និង ស្វែងរក ដំណោះស្រាយនានា វិស័យរដ្ឋ និងវិស័យឯកជនរវាងកាលពីព្រឹកទី២៤ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចសន្ទនាដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន២០, ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA), ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ…

ក្រសួងការងារអំពាវនាវឱ្យ សិស្សានុសិស្ស យុវជន យុវនារី ចូលរួមឱ្យបានច្រើនកុះករពិព័រណ៍ការងារ និងផលិតភាពជាតិនៅចុងសប្តាហ៍នេះ

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានអំពាវនាវឱ្យសិស្សានុសិស្ស យុវជន យុវនារី បងប្អូនប្រជាពលរដ្ឋ ចូលរួមឱ្យបានច្រើនកុះករ ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។ ឯកឧត្តមរដ្ឋលេខាធិការលើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ រយៈពេល២ថ្ងៃ របស់…

រាជរដ្ឋាភិបាលកំណត់គោលដៅ១០ឆ្នាំក្នុងការអភិវឌ្ឍគម្រោងវិនិយោគ១៧៤ ដែលមាន៣៦,៦លានដុល្លារ

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (Cambodia Logistics Association-CLA) និងគណៈប្រតិភូអម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនាព្រឹកនេះ លោកប្រធានសមាគមភស្តុភារកម្មកម្ពុជា បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីអំពីគោលបំណង និងសកម្មភាពការងាររបស់សមាគម ជាពិសេសបង្ហាញសមាសភាពថ្មីរបស់ក្រុមប្រឹក្សាភិបាលនាអណត្តិទី៩ ឆ្នាំ២០២៤-២០២៦ ដែលទើបជ្រើសតាំងក្នុងចំណោមសមាជិកសមាគមទាំងអស់ប្រមាណ…

គ្រូជំនាញបច្ចេកទេសថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាជាកម្មវិធីបង្ហាញសក្តានុពលរបស់យុវជនទៅកាន់ក្រុមហ៊ុនឯកជន និងអន្តរជាតិ

(ភ្នំពេញ)÷ លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាដែលត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តងនៅកម្ពុជា គឺជាកម្មវិធីបង្ហាញសក្តានុពល សមត្ថភាព ទេពកោសល្យ នៃជំនាញបច្ចេកទេស និងវិជ្ជាជីវៈ របស់យុវជនទៅកាន់បណ្តាក្រុមហ៊ុនឯកជននៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។ លោក យ៉យ សុជាតិ ជាគ្រូបង្រៀនជំនាញអគ្គិសនី នៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាដែលកំពុងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃនៅរាជធានីភ្នំពេញនៅសប្តាហ៍នេះ បានកៀរគរយុវជន សិស្សានុសិស្សសិក្សាផ្នែកជំនាញបច្ចេកទេសនៅទូទាំងប្រទេសជិត១០០នាក់មកជុំគ្នា ដើម្បីធ្វើការប្រឡងប្រជែងយកជ័យលាភី បង្ហាញសមត្ថភាព និងទេពកោសល្យ លើជំនាញរបស់ពួកគេ ហើយកម្មវិធីនេះបានទាក់ទាញអ្នកទស្សនារាប់ពាន់អ្នកដែលសុទ្ធសឹងតែចាប់អារម្មណ៍លើការសិក្សាជំនាញបច្ចេកទេស។ លោកគ្រូបានសង្កត់ធ្ងន់ថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តងនេះ…