ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិក ឈានដល់ ១០០,៣ ប៊ីលានដុល្លារ ក្នុងរយៈពេល ៩ ខែដំបូង ដើមឆ្នាំ ២០២៤ នេះ
បរទេស៖ យោងតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ទិន្នន័យរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិក ឈានដល់ ១០០,៣ ប៊ីលានដុល្លារ ក្នុងរយៈពេល ៩ ខែដំបូង ដើមឆ្នាំ ២០២៤ ហើយក៏បានបង្ហាញថា វៀតណាមនាំចេញទៅអាមេរិកជិត ៩០ ប៊ីលានដុល្លារ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ១០០ ប៊ីលាន។ សហរដ្ឋអាមេរិកបន្តជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ដោយការនាំចេញរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ រួមចំណែកភាគច្រើនលើសលុបលើទំហំពាណិជ្ជកម្មទ្វេភាគីជាមួយអាមេរិក ក្នុងចំនួនប្រមាណ…