ស្មារតីរួមសុខរួមទុក្ខដែលផ្សារភ្ជាប់រវាងមន្ត្រីរាជការ ប្រជាពលរដ្ឋ ជាមួយកងទ័ពជួរមុខ បានក្លាយទៅជាខឿនការពារជាតិដ៏រឹងមាំនៅតាមព្រំដែន
ដោយអនុវត្តតាមការអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីស្នេហាជាតិ ឯកភាពជាតិ ការរួមគ្នាសាមគ្គីភាពជាធ្លុងមួយ ឱ្យក្លាយជាខឿនការពារជាតិដ៏រឹងមាំ បង្ហាញថា កងទ័ពការពារនៅជួរមុខ ចំណែកប្រជាជនជាអ្នកនៅពីក្រោយផ្ដល់ការលើកទឹកចិត្តដ៏រឹងមាំជូនកងទ័ព។ នាព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងមហាគ្រួសារវិស័យទេសចរណ៍ បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកមកនូវគ្រឿងឧបភោគបរិភោគឧបត្ថម្ភដល់នាយទាហាន នាយទាហានរង…