Category: ព័ត៌មានទូទៅ

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោកជំទាវ Flerida Ann Camille P. Mayo (ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា

នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោកជំទាវ Flerida Ann Camille P. Mayo (ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ និងជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន និងពិនិត្យលទ្ធភាពរៀបចំ ឱ្យមានការចុះហត្ថលេខាលើកម្មវិធីនៃការអនុវត្តអនុស្សរណៈយោគយល់គ្នានេះ អំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋហ្វីលីពីន…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចតែងតាំងជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចតែងតាំងជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍។

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការចូលរួមវេទិកាទេសចរណ៍អាស៊ាន ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការចូលរួមវេទិកាទេសចរណ៍អាស៊ាន ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។

ជំនួបពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ ឯកឧត្តម Alvin Tan ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម វប្បធម៌ សហគមន៍ និងយុវជននៃប្រទេសសិង្ហបុរី និងលោកស្រី Melissa Ow នាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Alvin Tan ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ សហគមន៍ និងយុវជននៃប្រទេសសិង្ហបុរី និងលោកស្រី Melissa Ow នាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី ដើម្បីពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-សិង្ហបុរី។ On January 19, 2025, His Excellency HUOT Hak, Minister of…

ជំនួបសម្តែងការគួរសមរវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោកស្រី TINA JAMLUDDIN ប្រធានតំណាងប្រទេស នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC)

នារសៀលថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកស្រី TINA JAMLUDDIN ប្រធានតំណាងប្រទេស នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះបានផ្តោតសំខាន់លើការស្នើសុំការគាំទ្រ និងកិច្ចសហការបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប ជំរុញការវិនិយោគលើវិស័យទេសចរណ៍កម្ពុជា ចែករំលែកទិន្នន័យសម្រាប់ការអភិវឌ្ឍន៍យុទ្ធសាស្ត្រទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងឌីជីថល។ Courtesy call between His Excellency Minister…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Omri Morgenshtern, នាយកប្រតិបត្តិក្រុមហ៊ុន AGODA ចូលជួបសម្តែងការគួរសម

ទីក្រុងចូហូ៖ នាល្ងាចទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្តអនុញ្ញាតជូនលោក Omri Morgenshtern, នាយកប្រតិបត្តិក្រុមហ៊ុន AGODA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជំនួបនេះផ្តោតសំខាន់លើការចែករំលែកព័ត៌មាន ទិន្នន័យទាក់ទងនឹងទីផ្សារគោលដៅ ការអភិវឌ្ឍទេសចរណ៍ឌីជីថល កាrផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានៅលើកម្មវិធីរបស់ Agoda ដែលជាកម្មវិធីកក់សេវាកម្មទេសចរណ៍អនឡាញដ៏ល្បីល្បាញ និងការរៀបចំកញ្ចប់ទេសចរណ៍ និងការបញ្ចុះតម្លៃដ៏ទាក់ទាញនៅលើកម្មវិធីរបស់ Agoda ដើម្បីជំរុញលើកទឹកចិត្តទេសចរមកទស្សនាកម្ពុជា។ H.E. Huot Hak, Minister of Tourism,…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក HAE-GUK HWANG នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់អង្គការទេសចរណ៍សហប្រជាជាតិ ចូលជួបសម្តែងការគួរសម

នាល្ងាចទី១៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូនលោក HAE-GUK HWANG នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់អង្គការទេសចរណ៍សហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយផ្តោតសំខាន់ការពិភាក្សាលើ៖ ការចូលរួមរបស់អង្គការទេសចរណ៍សហប្រជាជាតិក្នុងការជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ចែករំលែកព័ត៌មាន និងទិន្នន័យទេសចរណ៍ គាំទ្រ និងសហការក្នុងការរៀបចំព្រឹត្តិការណ៍របស់អង្គការទេសចរណ៍សហប្រជាជាតិក្នុងប្រទេសកម្ពុជា ជួយដល់កម្ពុជាក្នុងការរៀបចំ “ភូមិទេសចរណ៍គំរូ” និងសហការគ្នាក្នុងការរៀបចំសិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាលនានា ក្នុងឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។ His Excellency…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម SHI ZHONGJUN អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ចូលជួបសម្តែងការគួរសម

ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី៖ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូន ឯកឧត្តម KIM JAE-SHIN អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) ផ្តោតលើ៖ ការជំរុញវិនិយោគិនកូរ៉េមកវិនិយោគលើវិស័យទេសចរណ៍កម្ពុជា ការផ្សព្វផ្សាយទេសចរណ៍កម្ពុជាតាមបណ្ដាញផ្សព្វផ្សាយកូរ៉េ បង្កើនជើងហោះហើរត្រង់ពីកូរ៉េមកកម្ពុជា បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ និងប្រតិបត្តិករទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សាស្វែងយល់ (FAM Trip)។ His Excellency…

ជំនួប រវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី LIZ ORTIGUERA នាយកគ្រប់គ្រងតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក (WTTC)

នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តអនុញ្ញាតជូន លោកស្រី LIZ ORTIGUERA នាយកគ្រប់គ្រងតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក (WTTC) ពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។ ជំនួបពិភាក្សាបានផ្លាស់ប្តូរយោបល់លើការផ្សព្វផ្សាយទេសចរណ៍កម្ពុជា តាមរយៈក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក និងការចែករំលែកព័ត៌មានអំពីនិន្នាការនៃការធ្វើដំណើររបស់ទេសចរ និងគោលដៅសំខាន់ៗ។ Meeting between His Excellency Huot Hak,…

គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជួបពិភាក្សាការងារជាមួយ លោក Anthony Francis Fernandes នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia និងលោក Ikhlas Kamarudin នាយកប្រតិបត្តិក្រុមហ៊ុន Ikhlas.com

កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីចូលរួមវេទិកាទេចរណ៍អាស៊ាន២០២៥ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញជួបពិភាក្សាការងារជាមួយ លោក Anthony Francis Fernandes នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia និងលោក Ikhlas Kamarudin នាយកប្រតិបត្តិក្រុមហ៊ុន Ikhlas.com និងអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន Air Asia ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលមានគុណភាពខ្ពស់ ស្តង់ដាអន្តរជាតិប្រកបដោយឧត្តមភាពមួយដែលកំពុងលេចធ្លោជាងគេ និងស្ថិតនៅលំដាប់កំពូលក្នុងពិភពលោកផងដែរ។ Delegation…

ព័ត៌មានថ្មីៗ