Category: សេដ្ឋកិច្ចជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សារការងារជាមួយវិស័យឯកជនចំនួន៥ស្ថាប័ន ដើម្បីផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា

វ៉ាស៊ីនតោនឌីស៊ី៖ កាលពីរសៀលថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សារការងារជាមួយវិស័យឯកជនចំនួន៥ស្ថាប័ន ក្រោមការសម្របសម្រួលពីសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតអំពីបរិយាកាសវិនិយោគនៅកម្ពុជា កញ្ចប់លើកទឹកចិត្តនានា និងកិច្ចសម្របសម្រួលវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងជំនួបពិភាក្សាការងារខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជារួចរាល់ពិនិត្យលទ្ធភាពដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត និងចំពោះក្រុមហ៊ុនដែលពុំទាន់បានបណ្ដាក់ទុនវិនិយោគនៅកម្ពុជាសូមពិនិត្យលទ្ធភាពស្វែងរកការបណ្ដាក់ទុននាពេលណាមួយខាងមុខនេះក្រោមកិច្ចសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ ប្រភព៖ MoINFO APP

អបអរសាទរ! កម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)»

(ភ្នំពេញ)៖ កម្ពុជាបានបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)» តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ក្នុងនោះមានរថយន្តចំនួន១៧៩គ្រឿង។ បំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)»…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ក្រុមហ៊ុនអាមេរិកាំងជាច្រើនមានចំណាប់អារម្មណ៍ចង់មកវិនិយោគ នៅកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អះអាងថា បន្ទាប់ពីឯកឧត្តមបានធ្វើបទបង្ហាញពន្យល់បកស្រាយអំពីសក្តានុពលក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា បានធ្វើអោយក្រុមហ៊ុន អាមេរិកាំង ជាច្រើនចាប់ អារម្មណ៍ចង់មកវិនិយោគនៅកម្ពុជា។ ការធ្វើបទបង្ហាញនេះបានធ្វើឡើងនៅក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន រៀបចំដោយ មជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ នៅរដ្ឋធានី វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាលថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៤។ យ៉ាងណាក៏ដោយឯកឧត្តម ស៊ុន ចាន់ថុល នៅមិនទាន់អាចបញ្ជាក់អោយច្បាស់លាស់អំពីបរិមាណក្រុមហ៊ុនអាមេរិកដែលចង់មកវិនិយោគនៅកម្ពុជានោះទេ តែថាកម្ពុជាត្រៀមខ្លួនចាំទទួលអោយពួកគេមកសិក្សាបន្ថែមមុននឹងសម្រេចចិត្ត មកដាក់ទុននៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…

មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន បន្តជំរុញនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន

មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន បន្តជំរុញនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន សិក្ខាសាលាសហភាពអឺរ៉ុប-អាស៊ានលើកទី៥ ស្តីពីមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន​ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១​ ខែតុលា ឆ្នាំ២០២៤ ក្នុងក្រុងព្រះសីហនុ ក្នុងគោលដៅពង្រឹងកិច្ចខិតខំប្រឹងប្រែងនៃការបង្កើតមជ្ឈមណ្ឌលគ្រប់​គ្រង​បច្ចេកវិទ្យាអាស៊ាន (ASEAN TMH)។ មជ្ឈមណ្ឌលនេះមានគោលបំណងភ្ជាប់ប្រព័ន្ធផ្ទេរបច្ចេកវិទ្យាជាតិក្នុងតំបន់អាស៊ាន ដើម្បីប្រែក្លាយគំនិតនវានុវត្តន៍ឱ្យទៅជាដំណោះស្រាយដែលអាចអនុវត្តបានសម្រាប់បញ្ហាប្រឈមសំខាន់ៗ រួមទាំងបរិវត្តកម្មឧស្សាហកម្ម សន្តិសុខស្បៀង និងបញ្ហាសុខភាព ជំងឺរាតត្បាត វិសមភាពសេដ្ឋកិច្ច និងវិបត្តិអាកាសធាតុជាដើម។

តំបន់ទេសចរណ៍ចំនួន១១៥ទីតាំង នៅខេត្តបាត់ដំបង ត្រៀមទទួលស្វាគមន៌ភ្ងៀវទេសចរនាឱកាសភ្ជុំបិណ្ឌ

គោដៅទេសចរណ៌ជាច្រើនកន្លែងក្នុងខេត្តបាត់ដំបង បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលយកភ្ងៀវទេសចរដែលមកលេងកំសាន្ដពីគ្រប់ទីមជ្ឃដ្ឋាននានា ទាំងក្នុងស្រុកនិងក្រៅស្រុក ក្នុងនោះតំបន់ដែលមានសក្ដានុទាក់ទាញខ្លាំងក្នុងខេត្តមានដូចជា ប្រាសាទបាណន់ ប្រាសាទឯកភ្នំ និងមរណីដ្ឋានជើងភ្នំសំពៅជាដើម ។ អនុប្រធានមន្ទីរទេសចរណ៌ខេត្តបាត់ដំបង លោក ហម អរុណ បានប្រាប់វិទ្យុជាតិកម្ពុជា ចំការចេកនៅក្នុងកម្មវិធីសន្ទនាមតិនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ថា ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពល និងជាគោលដៅទេសចរណ៌សំបូរបែបចំរុះ មានតំបន់ទេសចរណ៌ធម្មជាតិ តំបន់ទេសចរណ៌វប្បធម៌ តំបន់ទេសចរណ៌ប្រវត្តិសាស្រ្ដ តំបន់ទេសចរណ៌កែឆ្នៃ និងតំបន់ទេសចរណ៌កសិឧស្សាហកម្ម ។ លោកបានបន្ថែមថា តំបន់ទេសចរណ៍សរុបទាំងអស់មានចំនួន១១៥ទីតាំង ក្នុងនោះចែកចេញ ជារមណីដ្ឋាន តំបន់គោលដៅទេសចរណ៌…

សេចក្តីជូនដំណឹងស្តីពី៖ ព្រឹត្តិការណ៍ ”អបអរសាទរខួបលើកទី២០ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា”

សេចក្តីជូនដំណឹងស្តីពី៖ ព្រឹត្តិការណ៍ ”អបអរសាទរខួបលើកទី២០ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា” (ម៉ានីល, ហ្វីលីពីន)៖ នាថ្ងៃទី២៧ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមពិធីតាំងពិព័រណ៍ Travel Sale Expo 2024 នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ក្នុងឱកាសនោះ ក្រុមការងារបានដាក់តាំងបង្ហាញនូវផលិតផលសក្ដានុពលរបស់កម្ពុជា រួមមាន៖ អង្ករ ម្រេច ដំណាប់ស្វាយក្រៀម គ្រាប់ស្វាយចន្ទី…

សេចក្តីជូនដំណឹងស្តីពី៖ ព្រឹត្តិការណ៍ ”អបអរសាទរខួបលើកទី២០ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា”

សេចក្តីជូនដំណឹងស្តីពី៖ ព្រឹត្តិការណ៍ ”អបអរសាទរខួបលើកទី២០ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា”

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបគណ:ប្រតិភូវិស័យឯកជនមកពីទីក្រុង Zhangzhou និងទីក្រុង Xiamen នៃខេត្ត Fujian ប្រទេសចិន

នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូវិស័យឯកជនមកពីទីក្រុង Zhangzhou និងទីក្រុង Xiamen នៃខេត្ត Fujian ប្រទេសចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបភាគីចិនអំពីគោលនយោបាយទាក់ទាញវិនិយោគ គោលនយោបាយគាំពារធុរកិច្ច ភាពអនុគ្រោះដែលកម្ពុជាមាន ។ល។ ព្រមទាំងបានអំពាវនាវឱ្យភាគីចិន ពិចារណាបោះទុនវិនិយោគឱ្យបានច្រើនថែមទៀត។ ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា…

ទេសចរណ៍ និងសន្តិភាព Tourism and Peace ជាប្រធានបទដ៏មានសក្តានុពលសម្រាប់ពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤

«ទេសចរណ៍ និងសន្តិភាព – Tourism and Peace» គឺជាប្រធានបទ សម្រាប់អបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ដោយក្រសួងទេសចរណ៍ លើកយកប្រធានបទនេះគឺដើម្បីផ្ដោតសំខាន់លើការផ្សារភ្ជាប់រវាងវិស័យទេសចរណ៍ និងសន្តិភាពពិភពលោក ដោយលើកទឹកចិត្តដល់អ្នកធ្វើដំណើរ និងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មទេសចរណ៍ ឱ្យធ្វើប្រតិបត្តិការទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ នេះ មានគោលបំណងស្វែងយល់ពីចំណុចប្រសព្វនៃទេសចរណ៍ និងការកសាងសន្តិភាពដោយគូសបញ្ជាក់ពីរបៀបនៃការធ្វើដំណើរ ការផ្លាស់ប្ដូរគ្នានូវវប្បធម៌ដ៏សម្បូរបែប និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលរួមចំណែកដល់ការដោះស្រាយជម្លោះ ការផ្សះផ្សា និងការលើកកម្ពស់សន្តិភាពទូទាំងពិភពលោក។…

ទេសចរណ៍ និងសន្តិភាព Tourism and Peace ជាប្រធានបទដ៏មានសក្តានុពលសម្រាប់ពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «ទេសចរណ៍ និងសន្តិភាព – Tourism and Peace» ដើម្បីផ្ដោតសំខាន់លើការផ្សារភ្ជាប់រវាងវិស័យទេសចរណ៍ និងសន្តិភាពពិភពលោក ដោយលើកទឹកចិត្តដល់អ្នកធ្វើដំណើរ និងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មទេសចរណ៍ ឱ្យធ្វើប្រតិបត្តិការទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។ ក្នុងពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមចំណុះក្រសួង និងស្ថាប័នពាក់ព័ន្ធ, មន្ទីរទេសចរណ៍ ២៥រាជធានី ខេត្ត,…

ព័ត៌មានថ្មីៗ