គម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាល និងផ្លូវរថភ្លើងក្រោមដី កំពុងស្ថិតក្នុងការរៀបចំផែនការសិក្សា
CDC៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា CDC បានបើកកិច្ចប្រជុំសិក្សាលើគម្រោងរៀបចំការសិក្សាសមិទ្ធិលទ្ធភាពផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ(Metro) ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group ដែលទទួលខុសត្រូវលើការសាងសង់លើគម្រោងនេះ ធ្វើបទបង្ហាញទៅកាន់គណៈកម្មការអន្តរក្រសួង។ នៅក្នុងកិច្ចពិភាក្សាដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិភាក្សាជាមួយក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou…