Category: សេដ្ឋកិច្ចជាតិ

រោងចក្រផលិតសំបកកង់ឡានធំមួយនៅកម្ពុជា គ្រោងកែច្នៃកៅស៊ូក្នុងស្រុកប្រមាណ១០ម៉ឺនតោន នៅឆ្នាំ២០២៥ គិតជាទឹកប្រាក់ជាង ២០០ លានដុល្លារ

រោងចក្រផលិតសំបកកង់ឡាន សៃលុន (Sailun Tire Cambodia) ដែលជារោងចក្រដំបូងគេ និងធំជាងគេនៅកម្ពុជា បានគ្រោងកែច្នៃទិន្នផលកៅស៊ូក្នុងស្រុកប្រមាណ១០ម៉ឺនតោន នៅឆ្នាំ២០២៥ខាងមុខ ដែលគិតជាទឹកប្រាក់ជាង ២០០ លានដុល្លារអាមេរិក។ រោងចក្រផលិតសំបកកង់ឡាន សៃលុន បានស្រូបទាញទិន្នផលកៅស៊ូ ប្រមាណជាង ៣០% នៃទិន្នផលកៅស៊ូសរុប គិតតែក្នុងឆ្នាំ ២០២៤ ប្រមាណ ៥ ម៉ឺនតោន និង គ្រោងកែឆ្នៃទិន្នផលកៅស៊ូក្នុងស្រុកប្រមាណ ១ សែនតោន ដោយគិតជាសាច់ប្រាក់ប្រមាណជាង ២០០ លានដុល្លាអាមេរិក…

អនុស្ថានីយថ្មី តម្លៃ១៥លានដុល្លារ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ក្រុងសំពៅពូន ស្រុកកោះធំ និងតំបន់ភាគខាងត្បូងតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម

អគ្គិសនីកម្ពុជា បានដាក់ឱ្យដំណើរការអនុស្ថានីយថ្មី តង់ស្យុង ១១៥គីឡូវ៉ុល នៅក្រុងសំពៅពូន ខេត្តកណ្តាល និងខ្សែបញ្ជូនតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីទួលក្រសាំង ទៅអនុស្ថានីយអគ្គិសនីសំពៅពូន។ដែលអនុស្ថានីយថ្មីនេះ ចំណាយថវិកាអស់ប្រមាណ១៥លានដុល្លារអាមេរិក។ អគ្គិសនីកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤ អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្ត និងដាក់ឱ្យដំណើរការខ្សែបញ្ជូនតង់ស្យុង ខ្ពស់ ១១៥គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីទួលក្រសាំង ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មកអនុស្ថានីយអគ្គិសនីសំពៅពូន ដែលមានប្រវែងប្រមាណ ៥៤ គីឡូម៉ែត្រ…

វិនិយោគិនចិន មានបំណងបោះទុនវិនិយោគក្នុងវិស័យកែច្នៃកសិផលនៅកម្ពុជា សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ

វិនិយោគិនចិន បានស្វែងរកឱកាសវិនិយោគក្នុងវិស័យកែច្នៃកសិផលនៅកម្ពុជា ដោយចង់បណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។ ការបង្ហាញបំណងរបស់វិនិយោគិនចិន តាមរយៈជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូវិនិយោគិនចិន តំណាងដោយលោកស្រី ចូវ ហួយថុង អគ្គនាយករងក្រុមហ៊ុន ចុងខឺប៉ីហ្វាង មកពីទីក្រុង សិនយ៉ាង ខេត្ត លាវនីង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងជំនួបនោះ លោក ជា វុទ្ធី បានគូសរំលេចពីកំណើននៃរំហូរវិនិយោគនៅកម្ពុជាជារួម ជាពិសេស កំណើនៃរំហូរវិនិយោគចិនមកកម្ពុជាក្នុងរយៈពេលប្រមាណ១ទសវត្សរ៍ចុងក្រោយនេះ…

លោក ជា វុទ្ធី ជំរុញគណៈប្រតិភូចិនមកពីខេត្តហ៊ូប៉ី បណ្តាក់ទុនវិនិយោគកែច្នៃផលិតផលកសិកម្មកម្ពុជា នាំចេញទៅកាន់ទីផ្សារចិន

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានជំរុញឱ្យគណៈប្រតិភូចិនមកពីខេត្តហ៊ូប៉ី មានការគិតគូរក្នុងការបណ្តាក់ទុនវិនិយោគកែច្នៃផលិតផលកសិកម្មដែលមានស្រាប់នៅកម្ពុជា ហើយធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ នេះបើតាមជំនួបពិភាក្សាការងារ រវាងលោក ជា វុទ្ធី ជាមួយសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក អ៊ូ ជឺយុង (Wu Zhiyong) អនុប្រធានសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ៊ូប៉ី និងជាអនុប្រធានសភាពាណិជ្ជកម្មខេត្តហ៊ូប៉ី កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ នា​ឱកាសនោះ លោក ជា វុទ្ធី បានលើកឡើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ…

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុស្តីពីសេចក្តីព្រាងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិ រញ្ញវត្ថុស្តីពីសេចក្តីព្រាងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសានប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ សូមជម្រាបថា សេចក្តីព្រាងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសានប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨ បានរៀបចំឡើងដោយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីបង្កើតបរិយាប័ន្ននៃការអភិវឌ្ឍឱ្យបានដល់ខេត្តដែលនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ច ក៏ដូចជាការជំរុញបង្កើនភាពតភ្ជាប់នៃសេដ្ឋកិច្ច តាមរយៈការរៀបចំគោលនយោបាយអនុគ្រោះ និងការលើកទឹកចិត្តនានា សំដៅជំរុញការវិនិយោគក្នុងខេត្តទាំង៤ឱ្យកាន់តែមានសកម្មភាពរស់រវើកមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ…

វិស័យទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូងធ្លាក់ចុះ ពេលវិបត្តិនយោបាយកំពុងបន្ត ក្រោយប្រធានាធិបតី យូន ស៊ុកយ៉ុល ប្រកាសច្បាប់អាជ្ញាសឹក

សេអ៊ូល៖ ឧស្សាហកម្មទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូង កំពុងខ្នះខ្នែងរកវិធី សាស្ដ្រឆ្លើ យតបចំពោះការធ្លាក់ចុះនៃវិស័យទេសចរណ៍ ចំពេលវិបត្តិនយោបាយកំពុងបន្ត ក្រោយប្រធានាធិបតី យូន ស៊ុកយ៉ុល ប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ…។ អាជ្ញាធរកូរ៉េខាងត្បូង រំពឹងថានឹងខកខានបំពេញគោលដៅសម្រាប់ការមកដល់របស់ភ្ញៀវទេសចរនៅឆ្នាំនេះ ដោយសណ្ឋាគារ និងភ្នាក់ងារទេសចរណ៍នៅក្នុងរដ្ឋធានីសេអ៊ូលមួយចំនួន បានប្រឈមនឹងការលុបចោលការកក់រួចហើយ ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។ យ៉ាងណា កូរ៉េខាងត្បូងនៅតែសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចររាប់លាននាក់បន្ថែមទៀតសម្រាប់រយៈពេលនៅសល់នៃខែនេះ ជាពិសេសទេសចរមកពីអាស៊ីអាគ្នេយ៍ ដោយសាររដូវរងារក្នុងខែធ្នូនេះ ជារដូវកាលនៃភ្ញៀវទេសចរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីរំពឹងថា នឹងមិនអាចឈានដល់គោលដៅនៃភ្ញៀវទេសចរបរទេស២០លាននាក់ក្នុងឆ្នាំនេះទេ។ សូមបញ្ជាក់ថា ចិនជាប្រភពភ្ញៀវទេសចរបរទេសធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់មកគឺប្រទេសជប៉ុន។ គួរជម្រាបថា…

ខេត្តកណ្តាលមានរោងចក្រ សហគ្រាសជាង៥០០ ស្រូបកម្លាំងពលកម្មជាង១៧ម៉ឺននាក់ និងទទួលចំណូលប្រមាណ ៥០០ លានដុល្លារ ក្នុង ១ឆ្នាំ

ខេត្តកណ្តាលគឺជាខេត្តទី៣ ដែលមានការអភិវឌ្ឍលើវិស័យរោងចក្រសហគ្រាស ដោយមានសរុប៥១០រោងចក្រ សហគ្រាស អាចស្រូបយកកម្លាំង ពលកម្មបានចំនួន ១៧១ ៥០០ នាក់ និងអាចទទួលបានប្រាក់ ចំណូលសរុបប្រមាណ ៥០០ លានដុល្លារអាមេរិក ក្នុង ១ឆ្នាំ។ នេះបើតាមការឱ្យដឹងពីលោក គួច ចំរើន អភិបាលខេត្តកណ្តាល បានឱ្យថ្លែងនៅក្នុងពិធីបើកការដ្ឋានគម្រោងមេគង្គឃី នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ នាឱកាសនោះ…

ក្រុមហ៊ុនផលិតផលជីសរីរាង្គមួយនៅខេត្តកំពង់ធំ គ្រោងបង្កើនការនាំចេញជីឱ្យបាន ២០០០តោន ទៅវៀតណាម នៅឆ្នាំ២០២៥ខាងមុខ

ក្រុមហ៊ុន Husk Ventures ដែលជាក្រុមហ៊ុនវិនិយោគបរទេស នៅខេត្តកំពង់ធំ បាននាំចេញដោយជោគជ័យនូវផលិតផលជីសរីរាង្គចំនួន ៣០០តោន ទៅកាន់ប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤នេះ ខណៈក្រុមហ៊ុនគ្រោងបង្កើនការនាំចេញដល់ ២០០០តោន នៅឆ្នាំ២០២៥ខាងមុខ។ នេះបើយោងតាមដំណើរចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក នៅខេត្តសៀមរាប ខេត្តឧត្ដរមានជ័យ និងខេត្តកំពង់ធំ ដែលដឹកនាំដោយលោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៤។ ចុះឱកាសដំណើរចុះពិនិត្យខ្សែច្រវាក់ផលិតកម្មនោះ ក្រសួងកសិកម្ម បានឱ្យដឹងថា ក្រុមហ៊ុន…

ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP មាន៣១.៣៦ប៊ីលានដុល្លារ

ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងឱ្យដឹងដូច្នេះនៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទ «យុគសម័យថ្មី នៃពាណិជ្ជកម្ម» នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។ លោកស្រី ចម និម្មល បានគូសបញ្ជាក់ថា៖ ទីផ្សារ RCEPជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា ដែលមានប្រហែល៦២.១ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។ លោកស្រីរដ្ឋមន្ត្រី បានលើកឡើងថា៖ ទីផ្សារធំដែលគាំទ្រការនាំចេញរបស់កម្ពុជា ក្រៅពីអាស៊ាន មានសាធារណរដ្ឋប្រជាមានិតចិន ហុងកុង…

ក្រុមហ៊ុនប្រមាណជាង ៥០ ជាសមាជិកវេទិកាសម្ព័ន្ធឧស្សាកម្មកូរ៉េ (KIAF) បង្ហាញបំណងវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសន្និបាតភីអេចហ្គ្រេនហល (បឹងស្នោ)។ លោក ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្ដេចបវរធិបតី សាជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកដំបូងនៅសាធារណរដ្ឋកូរ៉េ កាលពីប្រមាណ ៧ ខែមុន និងបានគោរពជម្រាបជូនសម្តេចបវរធិបតីថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០…

ព័ត៌មានថ្មីៗ