Category: សេដ្ឋកិច្ចជាតិ

រយៈពេល១១ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជិត ២៤ពាន់លានដុល្លារ កើនឡើង១៦.៨%

(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជិត ២៤ពាន់លានដុល្លារ កើនឡើង១៦.៨% ខណៈការនាំចូលមានជិត ២៦ពាន់លានដុល្លារ កើនឡើង១៧.៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង…

ជប៉ុន នឹងផ្តល់ជំនួយប្រមាណ ៧,២ លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.០០១ លានយ៉េន (ប្រមាណ ៧,២ លានដុល្លារ អាមេរិក) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ ហិរញ្ញប្បទានឥតសំណងនេះ មានគោលបំណងអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និង…

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណង៧,២លានដុល្លារដល់កម្ពុជា លើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម

កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណង របស់ជប៉ុនចំនួន ១.០០១ លានយ៉េន (ប្រមាណ ៧,២ លានដុល្លារ អាមេរិក) ដល់កម្ពុជាលើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត…

កម្ពុជា-ម៉ាឡេស៊ី កំពុងពិនិត្យលទ្ធភាព​តភ្ជាប់ជើងហោះហើរត្រង់ពីរដ្ឋ Sarawak មកកាន់កម្ពុជា

កម្ពុជា-ម៉ាឡេស៊ី នៅមានសក្ដានុពល និងកាលានុវត្តភាពជាច្រើន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ពិសេសភាគីទាំងពីរ កំពុងផ្តោតលើការពិនិត្យលទ្ធភាព​នៃការភ្ជាប់ការហោះហើរត្រង់ពីរដ្ឋ Sarawak មកកាន់កម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីកាន់តែខ្លាំងឡើង។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកTan Sri Abang Zohari Tun Openg ប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី និងជាប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក(RISEAP)កាលចុងសម្តាហ៍។ នាឱកាសនោះ ប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak…

ទំហំពាណិជ្ជកម្មកម្ពុជា កូរ៉េ នៅឆ្នាំ២០២៤ រំពឹងកើនឡើងជាងឆ្នាំ២០២៣

ភ្នំពេញ៖ កម្ពុជារំពឹងថាទំហំពាណិជ្ជកម្មកម្ពុជានៅឆ្នាំ២០២៤ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៣។ គួររំលឹកថាក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៥១,៣៨លានដុល្លារ ។ ទំនិញកម្ពុជានាំទៅកូរ៉េ មានចំនួន ២៨១,១៤លានដុល្លារ កើនឡើង ២០,៣%ចំណែកកូរ៉េនាំចូល មានចំនួន៤៧០,២៥ លានដុល្លារ ធ្លាក់ចុះ ១៣,៨%។នេះបើយោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) ។ យោងតាមប្រភពដដែលនេះ បង្ហាញថាទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងក្នុងអំឡុងត្រីមាសទីបីឆ្នាំនេះសម្រេចបានប្រមាណ៦៣០លានដុល្លារ កើនឡើងជាង១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មធំជាងគេទី១៣របស់កម្ពុជា ។ ទិន្នន័យរបស់ GDCE បង្ហាញថាចាប់ពីខែមករាដល់ខែកញ្ញា២០២៤ ពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរមានចំនួនសរុប…

វិនិយោគិនជាតិ និងអន្តរជាតិ ចូលរួមកិច្ចប្រជុំកំពូលសភាពាណិជ្ជកម្មអាស៊ានម៉ាទ្បេស៊ី ក្នុងប្រទេសកម្ពុជា

តំណាងស្ថានទូត ព្រមទាំងវិនិយោគិនក្នុងស្រុក និងវិនិយោគិនមួយចំនួនទៀតដែលមកពីបណ្តានៅតាមបណ្តាប្រទេសអាស៊ាន បានចូលរួមកិច្ចប្រជុំកំពូលសភាពាណិជ្ជកម្មអាស៊ាន ម៉ាទ្បេស៊ី ដែលបានរៀចំឡើងនៅប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។ កិច្ចប្រជុំកំពូលសភាពាណិជ្ជកម្មអាស៊ាន ម៉ាទ្បេស៊ី (ASEAN Malaysian Business Chambers Summit) គឺរៀបចំទ្បើងដោយសភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា (Malaysian Business Chamber of Cambodia, MBCC)។ កិច្ចប្រជុំកំពូលនេះ ក៏មានការចូលរួមពី ឯកអគ្គរដ្ឋទូតម៉ាទ្បេស៊ីប្រចាំកម្ពុជា, សភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា, តំណាងស្ថានទូតនៅតាមបណ្តាប្រទេសអាស៊ានមួយចំនួន ព្រមទាំងវិនិយោគិនក្នុងស្រុក និងវិនិយោគិនម៉ាឡេស៊ីនៅប្រទេសឡាវ,…

ក្រុមហ៊ុនប្រេងខ្នាតយក្សអាមេរិកមួយ ពិចារណាលក់ស្ថានីយប្រេងឥន្ធន:នៅសិង្ហបុរី ក្នុងតម្លៃ ១ពាន់លានដុល្លារ

ក្រុមហ៊ុនប្រេង ExxonMobil ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កំពុងពិចារណាលើការលក់ស្ថានីយប្រេងឥន្ធនៈទាំងអស់របស់ខ្លួន នៅក្នុងប្រទេសសិង្ហបុរី ដោយរំពឹងទុកថានឹងអាចប្រមូលទឹកប្រាក់បានប្រហែល ១ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។ ក្រុមហ៊ុន Exxon ដែលបានដំណើរការនៅក្នុងប្រទេសសិង្ហបុរីអស់រយៈពេលជាង ១៣០ឆ្នាំមកហើយនោះ បច្ចុប្បន្នកំពុងមានបណ្តាញស្ថានីយចាក់បំពេញប្រេងសរុបចំនួន ៥៩ ដោយស្ថិតក្រោមម៉ាកយីហោ Esso ។ យ៉ាងណាមិញ ជុំវិញការ​លក់​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អនុញ្ញាត​ឲ្យក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាមេរិក ​ប្រមូល​ទឹកប្រាក់បន្ថែមដើម្បី​បែងចែក​នៅ​ក្នុង​វិស័យ​ផ្សេង​ទៀត​ដែល​មាន​សក្ដានុពល​កំណើន​ខ្ពស់​ជាង​នេះ។ ជម្រាបជូនថា កិច្ចព្រមព្រៀងដ៏មានសក្ដានុពលមួយនេះ នឹងក្លាយទៅជាការដកខ្លួនលើកទីពីររបស់ក្រុមហ៊ុនប្រេងដ៏ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ដោយកាលពីខែកក្កដា ក្រុមហ៊ុន Exxon ក៏បានយល់ព្រមលក់ក្រុមហ៊ុនប្រេង…

ថៃ រំពឹងទុកថានឹងកើបចំណូលជាង ១,៨ពាន់លានដុល្លារ អំឡុងពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខ

យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានបង្ហាញឲ្យដឹងថា ប្រទេសរបស់ខ្លួនរំពឹងទុកខ្ពស់ថានឹងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន ៦២ពាន់លានបាត (ប្រហែលជាង ១,៨ពាន់លានដុល្លារ) អំឡុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខ ពោលគឺកើនឡើង ២៣% បើធៀបទៅឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។ អភិបាលអាជ្ញាធរទេសចរណ៍ថៃ លោកស្រី Thapanee Kiatphaibool បាននិយាយថា ចាប់ពីថ្ងៃទី២១ ខែធ្នូ ដល់ថ្ងៃទី១ ខែមករា ប្រទេសថៃ ត្រូវបានព្យាករថានឹងទទួលបានភ្ញៀវទេសចរបរទេសសរុបចំនួន ១,៥៦ លាននាក់ ដោយនឹងផ្តល់ចំណូលជាទឹកប្រាក់ប្រមាណ ៤៥ពាន់លានបាត។ ទន្ទឹមនឹងនេះ…

អ្នកធុរកិច្ចពីក្រុមហ៊ុនចំនួន៧ ចុះមកស្វែងយល់បន្ថែមទៀតអំពីបរិយាកាសវិនិយោគនៅកម្ពុជា

លោក Du Xu នាយកប្រតិបត្តិ ក្រុមហ៊ុន Guangdong Guangxin Holdings Group Ltd. និងជាតំណាងក្រុមហ៊ុនចំនួន៧ បានមកចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បីស្វែងយល់បន្ថែមទៀតអំពីបរិយាកាសវិនិយោគនៅកម្ពុជា។ ជំនួបពិភាក្សានេះ បានធ្វើឡើង កាលថ្ងៃទីទី៥ ខែធ្នូ ឆ្នាំ២០២៤ ដោយជួបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងជំនួបនាឱកាសនេះ លោក Du Xu បានថ្លែងអំណរគុណជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា…

ការវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ នៅកម្ពុជា ក្នុងទុនវិនិយោគប្រមាណ ៥៥៧ លានដុល្លារ

គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការវិនិយោគរបស់ប្រទេសវៀតណាមនៅកម្ពុជា ជាប់ចំណាត់ថ្នាក់ទី៣ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៥៧ លានដុល្លារអាម៉េរិក។ នេះបើតាមការឱ្យដឹងពីលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងពិធីសម្ពោធបើកឱ្យដំណើរការរោងចក្រកែច្នៃឈើដាំក្នុងស្រុក (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) របស់ក្រុមហ៊ុន TNTVN Forestry Co.,Ltd នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ លោក ជា វុទ្ធី បានលើកឡើងថា រោងចក្រ TNTVN Forestry…

ព័ត៌មានថ្មីៗ