វៀតណាម ស្នើឲ្យសហរដ្ឋអាមេរិក ដកការរឹតបន្តឹងលើការនាំចេញបច្ចេកវិទ្យាមួយចំនួនរបស់ខ្លួន
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកានេះ បានស្នើឲ្យសហរដ្ឋអាមេរិក ដកការរឹតបន្តឹងលើការនាំចេញបច្ចេកវិទ្យាមួយចំនួនរបស់ខ្លួន ចំពេលមានការប្រកាសអំពីផែនការដំឡើងពន្ធថ្មី របស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ ដោយថ្លែងក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិក នៅទីក្រុងហាណូយ លោក Chinh បានគូសបញ្ជាក់ថា ប្រទេសទាំងពីរគួរតែរក្សាទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាលើសកលលោក។ ទន្ទឹមនឹងនេះ លោក Chinh បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានថា ៖”យើងសង្ឃឹមថាសហរដ្ឋអាមេរិកនឹងដកការហាមឃាត់របស់ពួកគេ…