បរទេស៖ រូបិយប័ណ្ណគ្រីបតូ Bitcoin កំពុងក្លាយជាឧបករណ៍នៃការជួញដូរដ៏ពេញនិយមនៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូចាប់តំាងពីលោក ដូណាល់ ត្រាំ បានឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីដើមខែនេះ។ នេះបើតាមការេចញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

តម្លៃនៃការជួញដូរ Bitcoin កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ បានស្ទុះឡើងរហូតដល់ទៅជិត១០ម៉ឺដុល្លារ នាំឲ្យវាកើនឡើងរហូតដល់ទៅ៤០% ចាប់តាំងពីការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក។
រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកមួយនេះកំពុងត្រូវបានគេជួញដូរក្នុងតម្លៃ៩ម៉ឺន៨ពាន់ដុល្លារទៅ៩ម៉ឺន៩ពាន់ដុល្លារ។ តម្លៃនៃការជួញដូរ Bitcoin មានការកើនឡើងទ្វេដងនៅឆ្នាំនេះ ដោយកើនឡើងប្រហែល ៤០%- ៦០% ក្នុងរយៈពេលពីរសប្តាហ៍ចាប់តាំងពីលោក ត្រាំ ត្រូវបានបោះឆ្នោតឱ្យធ្វើជាប្រធានាធិបតីអាម៉េរិកបន្តពីលោក ចូ បៃដិន។

ក្រៅពីលោក ត្រាំ លោក Elon Musk ដែលជាកំពូលអ្នកមានបំផុតនៅសហរដ្ឋអាម៉េរិក ក៏បង្ហាញការគាំទ្ររូបិយប័ណ្ណគ្រីបតូនេះផងដែរ។

ជាមួយគ្នានោះ លោកស្រី Alicia Kaoនាយកគ្រប់គ្រងនៃអត្រាការផ្លាស់ប្តូរការជួញដូរគ្រីបតូបាននិយាយថា អ្នកគ្រប់គ្នាដែលបានទិញ bitcoin បច្ចុប្បន្នកំពុងទទួលបានប្រាក់ចំណេញកប់ក្តោង។ លោកស្រីបានលើកឡើងថា ជាង១៦ឆ្នាំបន្ទាប់ពីការបង្កើតវា ការជូញដូរ Bitcoin បានស្ទុះឡើងដល់កម្រិតខ្ពស់បំផុត៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ