លោក Pichai Chunhavajira រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃរំពឹងកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ចំនួន៣,៥ភាគរយ
បាងកក៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាននិយាយនៅថ្ងៃពុធទី ១៣ ខែវិច្ឆិកាថា ថៃកំណត់គោលដៅកំណើនសេដ្ឋកិច្ច ៣,៥ ភាគរយនៅឆ្នាំ២០២៥ បន្ទាប់ពីកំណើន ២,៧ ភាគរយក្នុងឆ្នាំនេះ ហើយរាជរដ្ឋាភិបាលនឹងពិចារណាលើវិធានការជំរុញបន្ថែមទៀត និងការដាក់ឱ្យដំណើរការដំណាក់កាលទី ២ នៃគម្រោងផ្តល់ប្រាក់ចំនួន ១៤ពាន់លានដុល្លាររបស់ខ្លួន។ ក្នុងវេទិកាធុរកិច្ច លោក ភីឆៃ បានលើកឡើងថា កំណើនមានភាពយឺតយ៉ាវ ដោយសារការវិនិយោគ និងការងារទាប ក៏ដូចជាបំណុលគ្រួសារខ្ពស់ និងបញ្ហាសម្រាប់អាជីវកម្មខ្នាតតូច។ សេដ្ឋកិច្ចធំទី២របស់អាស៊ីអាគ្នេយ៍ បានកើនឡើងត្រឹមតែ…