Category: ព័ត៌មានទូទៅ

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោកស្រី  Meloney C. Lindberg ប្រធានអង្គការមូលនិធិអាស៊ី (Asia Foundation) ប្រចាំកម្ពុជា

នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោកស្រី Meloney C. Lindberg ប្រធានអង្គការមូលនិធិអាស៊ី (Asia Foundation) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-មូលនិធិអាស៊ី (Asia Foundation) នៅកម្ពុជា រួមនឹងការពិភាក្សាពីយុទ្ធសាស្រ្ត និងផែនការសកម្មភាពអភិវឌ្ឍទេសចរណ៍កម្ពុជាតាមមធ្យោបាយថ្មី និងនវានុវត្ត គឺការប្រើប្រាស់ប្រព័ន្ធឌីជីថល។ Courtesy…

កម្ពុជា-ឡាវ បើកកិច្ចពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន ៨

សម្ដេចធិបតី និងលោកស្រីអនុប្រធានរដ្ឋឡាវ បានបើកិច្ចពិភាក្សាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យអាទិភាពសំខាន់ចំនួន៨ ដើម្បីពង្រីកទំនាក់ទំនងប្រទេសទាំងពីរកាន់តែខ្លាំងឡើងថែមទៀត។ កិច្ចពិភាក្សារវាងភាគីទាំងពីរ​ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP)​ លើកទី១២​ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ថ្លែងក្នុងជំនួបពិភាក្សានោះ លោកស្រីអនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបង្ហាញក្តីរីករាយ និងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងឡាវ និងកម្ពុជា ខណៈលោកស្រី ក៏បាន ថ្លែងអំណរគុណដល់រាជដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រដល់រដ្ឋាភិបាល និងប្រជាជនឡាវ គ្រប់កាលៈទេសៈ។ ទន្ទឹមនឹងការលើកឡើងនេះ…

រដ្ឋាភិបាល ពន្លឿនក្រសួងរ៉ែឱ្យបញ្ចប់ការរៀបចំកំណត់តំបន់ ដែលអាចធ្វើអាជីវកម្មរ៉ែសំណង់ឱ្យបានឆាប់

ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការពន្លឿនក្រសួងរ៉ែ និងថាមពល ឱ្យបញ្ចប់ការរៀបចំកំណត់តំបន់ (Zoning) ដែលអាចធ្វើអាជីវកម្មរ៉ែសំណង់ឱ្យបានឆាប់ ដើម្បីកំណត់អំពីតម្រូវការ និងការផ្គត់ផ្គង់ផលិតផលរ៉ែសំណង់នៅកម្ពុជា។ សម្តេចធិបតី ថ្លែងបែបនេះ នៅក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥​ របស់ក្រសួងរ៉ែ និងថាមពល” នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកា​ ២០២៤។ នាឱកាសនោះ សម្តេចធិបតី បានពន្លឿនក្រសួងបញ្ចប់ការរៀបចំកំណត់តំបន់(Zoning) ដែលអាចធ្វើអាជីវកម្មរ៉ែសំណង់ឱ្យបានឆាប់ ដើម្បីកំណត់អំពីតម្រូវការ និងការផ្គត់ផ្គង់ផលិតផលរ៉ែសំណង់នៅកម្ពុជា ហើយរដ្ឋបាលថ្នាក់ក្រោមជាតិក៏ត្រូវចូលរួមគាំទ្រក្នុងការកំណត់តំបន់នេះឱ្យទទួលបានលទ្ធផលល្អ ។…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោកស្រី  Meloney C. Lindberg ប្រធានអង្គការមូលនិធិអាស៊ី (Asia Foundation) ប្រចាំកម្ពុជា

នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោកស្រី Meloney C. Lindberg ប្រធានអង្គការមូលនិធិអាស៊ី (Asia Foundation) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-មូលនិធិអាស៊ី (Asia Foundation) នៅកម្ពុជា រួមនឹងការពិភាក្សាពីយុទ្ធសាស្រ្ត និងផែនការសកម្មភាពអភិវឌ្ឍទេសចរណ៍កម្ពុជាតាមមធ្យោបាយថ្មី និងនវានុវត្ត គឺការប្រើប្រាស់ប្រព័ន្ធឌីជីថល។ Courtesy…

ក្រុមហ៊ុន Tesla បញ្ចេញរថភ្លើងអគ្គិសនីដំបូងបង្អស់របស់ពិភពលោក នៅក្នុងប្រទេសអាល្លឺម៉ង់

Giga Train ដែលជារថភ្លើងដើរថាមពលអគ្គិសនីដំបូងអង្អស់នៅលើពិភពលោក ត្រូវបានក្រុមហ៊ុន Tesla របស់មហាសដ្ឋី Elon Musk ដាក់ឲ្យដំណើរការជាលើដំបូង នៅក្នុងប្រទេសអាល្លឺម៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។ រថភ្លើង Giga Train បានចាប់ផ្តើមសាកល្បងដឹកជញ្ជូនអ្នកដំណើរជាលើកដំបូង ចេញពីពីស្ថានីយ៍ Erkner ទៅកាន់ Tesla Sud ដែលជាស្ថានីយ៍មានទីតាំងនៅក្នុងរោងចក្រផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ចម្ងាយប្រហែលជាង ៣០ គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីក្រុងប៊ែរឡាំង។ បច្ចុប្បន្ន រថភ្លើងដើរដោយថាមពលអគ្គិសនីនេះ អាចផ្ទុកមនុស្សសរុបចំនួន ៥០០នាក់…

អូស្ត្រាលី គ្រោងហាមប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ

រដ្ឋាភិបាលអូស្ត្រាលី គ្រោងស្នើច្បាប់ហាមកុមារអាយុក្រោម ១៦ឆ្នាំ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Instagram Facebook TikTok និង X និង Snapchat ។ ប៉ុន្តែ កុមារនឹងអាចចូលប្រើការផ្ញើសារ ហ្គេមអនឡាញ និងសេវាកម្មទាក់ទងនឹងសុខភាព និងការអប់រំ ដូចជា Headspace និង Google Classroom និង YouTube បានដដែល។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោកជំទាវ រត្ន ម៉ានី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម

នាល្ងាចថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោកជំទាវ រត្ន ម៉ានី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីស្នើសុំអនុសាសន៍ណែនាំ និងកិច្ចសហការជាមួយក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយសភាពការណ៍ពិត សុខសន្តិភាព និងស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈល្អ និងវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់សាធារណជនឥណ្ឌា ព្រមទាំងការរៀបចំយន្តការ និងយុទ្ធសាស្ត្រសម្រាប់ទាក់ទាញអ្នកវិនិយោគ ក្រុមហ៊ុនសាជីវកម្មធំៗ អ្នកទេសចរឥណ្ឌា ដោយសហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) ក្នុងការរៀបចំកញ្ចប់ទស្សនា និងការជម្រុញជើងហោះហើរត្រង់មកកាន់កម្ពុជាឱ្យបានច្រើន។…

នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ផ្ទុកភ្ញៀវបរទេស ២៦៤១នាក់ មកពីប៉ែកអឺរ៉ុប បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ផ្ទុកភ្ញៀវបរទេស ២៦៤១នាក់ មកពីប៉ែកអឺរ៉ុប បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាវានេះផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងមាននាវិកចំនួន ៧៧៦នាក់ បានកលេងកម្សាន្តប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។ នាវានេះ Netherlands មាននាវិកចម្រុះជាតិសាសន៍ ៣៥សញ្ជាតិ សរុបចំនួន៧៧៦នាក់ (ស្រី ១៣៦នាក់)…

កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា

នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យស្រូវអង្ករ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាវិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនេះ ដែលទាមទារការគាំទ្រ និងការយកចិត្តទុកដាក់ពីសំណាក់ប្រទេសគុយបា…

ឯកឧត្ដម ប្រាក់ សុខុន នឹងមកកាន់មុខតំណែងចាស់ ដែលជារដ្ឋមន្រ្តីការបរទេសវិញ

ឯកឧត្ដម ប្រាក់ សុខុន នឹងមកកាន់មុខតំណែងជារដ្ឋមន្រ្តីការបរទេស ជំនួស ឯកឧត្ដម សុខ ចិន្តាសោភា ដែលទើបឡើងកាន់តំណែងថ្មីបានតែជាង ១ឆ្នាំតែប៉ុណ្ណោះ។ នេះបើយោងតាមឯកសារពីរដ្ឋសភា។ នៅព្រឹកថ្ងៃ២០ វិច្ឆិកាស្អែកនេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស ដោយឯកឧត្ដម ប្រាក់ សុខុន នឹងជំនួស ឯកឧត្ដម សុខ ចិន្តាសោភា វិញ។ នេះជាការផ្តាស់ប្តូរលើកទី២ហើយ នៅក្នុងជួររដ្ឋាភិបាលថ្មីអាណត្តិទី៧នេះ ដោយលើកទី១ធ្វើឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤…

ព័ត៌មានថ្មីៗ