ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផ្តល់ការលើកទឹកចិត្តតែងតាំងលោក GAGAN Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) ជាទូតសុច្ឆន្ទៈផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក
នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក GAGAN Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) ចូលជួបសម្តែងការគួរសម និងការស្នើសុំគំាទ្រ ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើគម្រោងកញ្ចប់ទស្សនកិច្ចទេសចរណ៍បែបសាសនារបស់លោកពីបណ្តាប្រទេសនានាជាពិសេសពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជានារដូវកាលបៃតង (Green Season) ខាងមុខ។ ក្នុងឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សង្គម សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពទេសចរពិតនៅកម្ពុជា និងផ្តល់ការគាំទ្រចំពោះគម្រោងកញ្ចប់ទស្សនកិច្ចថ្មីនេះ ដោយឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តតែងតាំងលោក GANGAN Malik…