Category: ព័ត៌មានទូទៅ

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសទាំងអស់ដែលមានវត្តមានលើទឹកដីតៃវ៉ាន់ បានប្រើប្រាស់ការផ្តល់សេវា Wi-Fi ឥតគិតថ្លៃ នៅទូទាំងប្រទេស

តៃវ៉ាន់៖ តៃវ៉ាន់បានបង្កើតខ្លួនជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្តល់ Wi-Fi ឥតគិតថ្លៃដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសតាមរយៈសេវាកម្ម iTaiwan របស់ខ្លួនដែលបានបើកដំណើរការក្នុងឆ្នាំ ២០១១។ ជាមួយនឹង hotspots ជាង ៩៧០០កន្លែងនៅទូទាំងទឹកដីដែនកោះមួយនេះ។ កោះតៃវ៉ាន់បានដាក់ចេញកម្មវិធីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាគោលដៅអាទិភាពមួយ ដើម្បីធ្វើការតភ្ជាប់ឌីជីថលពីទីក្រុងទៅកាន់ជនបទ។ វាមិនត្រឹមតែផ្ដល់ភាពងាយស្រួលក្នុងការទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែការផ្ដល់ជូនឥតគិតថ្លៃទៅលើសេវា Wi-Fi នេះ ក៏បានចូលរួមធ្វើឲ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនផងដែរ។ សម្រាប់ភ្ញៀវទេសចរអាចនឹងមានអារម្មណ៍ខ្លាចទៅលើឯកជនភាពនៃការប្រើប្រាស់ Free Wi-Fi ប៉ុន្តែគម្រោងនេះគឺត្រូវបានបង្កើតឡើងដោយយកចិត្តទុកដាក់ទៅលើរឿងឯកជនភាព និងការវាយប្រហារតាមអ៊ីនធើណែតជាកត្តាចម្បង ដើម្បីធានាឲ្យបាននូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់៕

មនុស្សរាប់សិបម៉ឺននាក់ ត្រូវបានរំពឹងថា នឹងប្រមូលផ្តុំគ្នានាថ្ងៃសៅរ៍ចុងសប្តាហ៍នេះដើម្បីធ្វើបាតុកម្មទាមទារឱ្យប្រធានាធិបតី Yoon Suk Yeol ចុះចេញពីតំណែង

កូរ៉េខាងត្បូង ៖ ប៉ូលិសកូរ៉េខាងត្បូង បានឱ្យដឹងថា មនុស្សរាប់សិបម៉ឺននាក់ ត្រូវបានរំពឹងថា នឹងប្រមូលផ្តុំគ្នានាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីសម្តែងការតវ៉ាប្រឆាំង ប្រធានាធិបតីលោក Yoon Suk Yeol ក្រោយការព្យាយាមមិនបានសម្រេចរបស់លោក ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤។ ប៉ូលិសរដ្ឋធានីសេអ៊ូល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការប្រមូលផ្តុំនិងដង្ហែក្បួនទ្រង់ទ្រាយធំ ជាមួយវត្តមានមនុស្សអាចប្រហែលខ្ទង់សែន នឹងត្រូវធ្វើឡើងនៅកណ្តាលទីក្រុង ព្រមទាំងនៅសង្កាត់ Yeouido នាថ្ងៃសៅរ៍សប្តាហ៍នេះ ហើយការរឹតត្បិតចរាចរណ៍…

គិតត្រឹមខែមីនា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករជាង១០ម៉ឺននាក់ ទៅកូរ៉េខាងត្បូង

ភ្នំពេញ៖ គិតចាប់ពីឆ្នាំ២០០៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករសរុបចំនួន ១០៥,៨៤៤នាក់ ដែលក្នុងនោះមានស្រី ២៣.០៧៦ នាក់ ទៅធ្វើការនៅកូរ៉េខាងត្បូងក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ។គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ពលករកម្ពុជាចំនួន ៤៥,១៧០នាក់ (ស្រី ១២,០៣៩ នាក់) កំពុងធ្វើការនៅកូរ៉េខាងត្បូង ដោយទទួលបានបៀរវត្សរ៍ប្រចាំខែជាមធ្យមប្រមាណ ១,៤៥០ដុល្លារអាមេរិក។នេះបើយោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប្រភពដដែលនេះ បានឱ្យដឹងថា ពលករដែលបាននិងកំពុងធ្វើការនៅប្រទេសកូរ៉េ បានផ្ញើប្រាក់មកគ្រួសារជាមធ្យមពី ៥០០ ទៅជិត ៦០០លានដុល្លារ ជារៀងរាល់ឆ្នាំ ដែលនេះជាការរួមចំណែកជួយគ្រួសាររបស់ពួកគេផង…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោកស្រី JOVANA MAJSTOROVIC ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកសម្រាប់តំបន់អាស៊ី

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោកស្រី JOVANA MAJSTOROVIC ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកសម្រាប់តំបន់អាស៊ី សហព័ន្ធរុស្សី និងបណ្តាប្រទេសឯករាជ្យនៃ Commonwealth នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មសែប៊ី (Chamber of Commerce and Industry of Serbia) ព្រមទាំងគណៈប្រតិភូធុរជន និងវិនិយោគិនមកពីប្រទេសសែប៊ី នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី…

មហាជន អ្នកសិក្សា ស្រាវជ្រាវ ប្រជាពលរដ្ឋទូទៅ និងយុវជនកម្ពុជា បង្ហាញគាំទ្រយ៉ាងពេញទំហឹងនូវវិធានការនានាក្នុងកាត់បន្ថយការប្រើប្រាស់បារីនេះ ជាពិសេសគឺវិធានការពន្ធ

ភ្នំពេញ៖ មហាជន អ្នកសិក្សា ស្រាវជ្រាវ ប្រជាពលរដ្ឋទូទៅ ក៏ដូចជាយុវជនក៏បានគាំទ្រយ៉ាងពេញទំហឹងនូវវិធានការនានាក្នុង កាត់បន្ថយការប្រើប្រាស់បារីនេះ ជាពិសេសគឺវិធានការពន្ធ។ការបង្ហាញការគាំទ្រនេះធ្វើឡើងនៅក្នុង វេទិកាយុវជនតាមស្ដីពី «អាការពិសេសលើថ្នាំជក់» ដែលបានធ្វើឡើងនៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកាយុវជនតាមស្ដីពី «អាការពិសេសលើថ្នាំជក់» នេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងអង្គការសុខភាពពិភពលោក តំណាងក្រសួងអប់រំ ក្រសួងសុខាភិបាល អង្គការចលនាដើម្បីសុខភាពកម្ពុជា អ្នកសិក្សាស្រាវជ្រាវ និស្សិត និងមន្ត្រីរាជការសរុប ៣២០នាក់។ តាមរយៈវេទិកាទាំងពីរលើកកន្លងមក បានបង្ហាញថា ការទប់ស្កាត់ការរីករាលដាលនៃការប្រើប្រាស់បារីនិងថ្នាំជក់មានវិធានការជាច្រើន…

ក្នុងអំឡុងពេលទស្សនកិច្ចការងារនៅតំបន់រដ្ឋបាលពិសេសហុងកុង ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកអនុរដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ កីឡា និងទេសចរណ៏នៃតំបន់រដ្ឋបាលពិសេសហុងកុង

ក្នុងអំឡុងពេលទស្សនកិច្ចការងារនៅតំបន់រដ្ឋបាលពិសេសហុងកុង ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកអនុរដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ កីឡា និងទេសចរណ៏នៃតំបន់រដ្ឋបាលពិសេសហុងកុង លោកប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ហុងកុង តំណាងការិយាល័យទេសចរណ៍តំបន់រដ្ឋបាលពិសេសម៉ាកាវ តំណាងក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines និងក្រុមហ៊ុន Hong Kong Airlines, នាយកប្រតិបត្តិនៃទីភ្នាក់ងារទេសចរណ៍ធំ និងល្បីៗ ក្នុងទីផ្សារហុងកុងនិងម៉ាកាវ ព្រមទាំងក្រុមហ៊ុនប្រឹក្សាយោបល់ក្នុងគម្រោង Disneyland Hong Kong សរុបជាង30។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈដែលមានស្ថិរភាព…

ក្រុមហ៊ុនមួយមានបំណងវិនិយោគធាតុចូលកសិកម្ម​ពីប្រទេសឡាវមកកាន់កម្ពុជា

ក្រុមហ៊ុនស៊ីណូ​ អាហ្គ្រី​ប៉ូតាស ​(Sino-Agri Potash Co.,Ltd) បានបង្ហាញពីគោលបំណងវិនិយោគធាតុចូលកសិកម្ម​ពីប្រទេសឡាវមកប្រទេសកម្ពុជា។នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុនស៊ីណូ​ អាហ្គ្រី​ប៉ូតាស​(Sino-Agri Potash Co.,Ltd) កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ លោក ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានគោលបំណងវិនិយោគធាតុចូលកសិកម្ម​ពីប្រទេសឡាវមកប្រទេសកម្ពុជា។ លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន​ត្រូវចូលរួមសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម​ តេស្តគុណភាពធាតុចូលកសិកម្ម ជាពិសេសជី ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស​។លើសពីនេះ ក្រុមហ៊ុនត្រូវស្វែងយល់ពីនីតិវិធីច្បាប់​ និងនីតិវិធីការចុះបញ្ជីផលិតផលសម្រាប់ពាណិជ្ជកម្មឲ្យបានច្បាស់លាស់…

វិស័យដឹកជញ្ជូន និងភស្តុភារកម្ម ក្លាយជាអាទិភាពទី១ ក្នុងចំណោមវិស័យសំខាន់៣ សម្រាប់អនុវត្តគម្រោងរយៈពេល១០ឆ្នាំខាងមុខ

វិស័យដឹកជញ្ជូន និងភស្តុភារកម្ម (ផ្លូវថ្នល់ និងស្ពាន កំពង់ផែ និងភស្តុភារកម្ម) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាវិស័យអាទិភាពទី ១ សម្រាប់អនុវត្តគម្រោងភាពជាដៃគូរវារដ្ឋ និងឯកជន ក្នុងរយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) ក្នុងចំណោមវិស័យអាទិភាពចំនួន៣។ សេចក្តីសម្រេចដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការកំណត់វិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ឆ្នាំ២០២៥-២០៣៥ ចុះហត្ថលេខាដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្រេចកំណត់វិស័យអាទិភាពសម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងឯកជន និងរដ្ឋ…

ក្រសួងកសិកម្ម នឹងដាក់ពង្រាយមន្រ្តីកសិកម្មឃុំ៣៥០នាក់ទៀត នៅឆ្នាំ២០២៥ខាងមុខ ឱ្យគ្រប់១ ៦០០នាក់ តាមផែនការ

ថ្លែងប្រាប់អ្នកសារព័ត៌មាន ជុំវិញការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងការពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តាមផែនការនៃការអភិវឌ្ឍ នៃកម្មវិធីគោលនយោបាយ អាទិភាពទី៦ ក្នុងវិស័យកសិកម្ម គឺមានផែនការ និងដាក់ពង្រាយមន្ត្រីកសិកម្មឃុំចំនួន ១,៦០០នាក់ នៅគ្រប់ឃុំ សង្កាត់ដែលមានសក្កានុពលកសិកម្មនៅទូទាំងប្រទេស។ លោកបន្តថា ការប្រឡងកាលពីពេលថ្មីៗនេះជាជំហានទី២ ពីព្រោះជំហានទី១ បានពង្រាយចំនួន ២៥០នាក់រួចមកហើយ នៅ ១៧ខេត្ត ហើយចំនួនបន្ទាប់នេះ…

អាជ្ញាធររាជធានីភ្នំពេញ ណែនាំឱ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងកាយ ដើម្បីមានសន្តិភាពផ្លូវកាយ ផ្លូវចិត្ត និងសង្គមជាតិទាំងមូល

ភ្នំពេញ ៖ ការទទួលព័ត៌មានក្លែងក្លាយនឹងទទួលនូវគ្រោះមហន្តរាយដ៏ធំសម្រាប់សុខភាព ទ្រព្យសម្បត្តិក្រុមគ្រួសារ និងសង្គមជាតិ ដូច្នេះត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងកាយ ដើម្បីឱ្យមានសន្តិភាពផ្លូវកាយ ផ្លូវចិត្ត សន្តិភាពក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។ នេះជាការលើកឡើងរបស់ ឯកឧត្ដម កើត ឆែអភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីបើកបណ្តុះបណ្តាលការប្រយុទ្ធប្រឆាំង និងការឆ្លើយតបព័ត៌មានក្លែងក្លាយ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។ ពិធីនេះដោយមានការចូលរួមជាអធិបតីភាពពី ឯកឧត្ដម ជុំ កុសល…

ព័ត៌មានថ្មីៗ