ក្រុមហ៊ុនកាហ្វេអាមេរិក Starbucks នៅតែផ្តល់៦០ភាគរយនៃប្រាក់លើកទឹកចិត្ត ឬ Bonus សរុប ជូនដល់បុគ្គលិករបស់ខ្លួន ទោះសេដ្ឋកិច្ចធ្លាក់ចុះ
បរទេស៖ ទោះបីជាជួបប្រទះការលក់ធ្លាក់ចុះខ្លាំង ជាលើកដំបូង ក្នុងពេល៤ឆ្នាំ ក៏ដោយ ក្រុមហ៊ុនកាហ្វេអាមេរិក Starbucks នៅតែផ្តល់ ៦០ភាគរយនៃប្រាក់លើកទឹកចិត្ត ឬ Bonus សរុប ជូនដល់បុគ្គលិករបស់ខ្លួន នេះបើតាមការចេញផ្សាយរបស់កាសែត VNexpress។ បុគ្គលិកសាជីវកម្មជាច្រើននាក់ នៅ Starbucks នឹងទទួលបាន Bonus សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ចំពេលមានការធ្លាក់ចុះ នៃការលក់ប្រចាំឆ្នាំ ជាលើកដំបូង របស់ក្រុមហ៊ុន ចាប់តាំងពីឆ្នាំ២០២០។ លទ្ធផលមិនល្អរបស់ក្រុមហ៊ុនកាហ្វេយក្សមួយនេះ គឺកើតមាននៅក្នុងឆ្នាំសារពើពន្ធ ដែលបានបញ្ចប់ត្រឹមថ្ងៃទី…