ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបគណ:ប្រតិភូវិស័យឯកជនមកពីទីក្រុង Zhangzhou និងទីក្រុង Xiamen នៃខេត្ត Fujian ប្រទេសចិន
នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូវិស័យឯកជនមកពីទីក្រុង Zhangzhou និងទីក្រុង Xiamen នៃខេត្ត Fujian ប្រទេសចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបភាគីចិនអំពីគោលនយោបាយទាក់ទាញវិនិយោគ គោលនយោបាយគាំពារធុរកិច្ច ភាពអនុគ្រោះដែលកម្ពុជាមាន ។ល។ ព្រមទាំងបានអំពាវនាវឱ្យភាគីចិន ពិចារណាបោះទុនវិនិយោគឱ្យបានច្រើនថែមទៀត។ ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា…