Category: សេដ្ឋកិច្ចជាតិ

ឯកអគ្គរដ្ឋទូតអូស្ត្រាលីមានសុទិដ្ឋិនិយមខ្ពស់ក្នុងកិច្ចសហកាលើវិស័យពាណិជ្ជកម្ម និងការវិនិយោគជាមួយកម្ពុជា

ភ្នំពេញ៖ នៅក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ គឺបានបង្ហាញនូវកិច្ចពិភាក្សាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវសុទិដ្ឋិនិយម និងការតាំងចិត្តខ្ពស់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងបន្តចូលរួមធ្វើឱ្យបរិយាកាសវិនិយោគនៅប្រទេសកម្ពុជាកាន់តែមានភាពល្អប្រសើរ។ ឯកឧត្តមបានបង្ហាញអំពីមោទនភាពដែលប្រទេសអូស្រ្តាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានចូលរួមចំណែកយ៉ាងសកម្មជាមួយកម្ពុជាក្នុងវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជន។ បន្ថែមពីនេះ ឯកឧត្តមក៏បានបង្ហាញពីចំណាប់អារម្មណ៍លើផែនការ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា ព្រមទាំងរំពឹងថាក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលី…

ទីផ្សារ លក់ដូរ អចលនទ្រព្យនៅ ភ្នំពេញកំពុងនៅស្ងប់ស្ងាត់

គិតត្រឹមដំណាច់ត្រីមាសទី ៣ ឆ្នាំ 2024 ទំហំលក់រាយសរុបក្នុងទីក្រុងភ្នំពេញមានជិត 770,000 ម៉ែត្រការ៉េ ខណៈដែលអត្រាកាន់កាប់ជាមធ្យមសម្រាប់ត្រីមាសមានលើសពី 58% ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះបន្តិចបើធៀប នឹងត្រីមាសទី២ នេះបើយោងតាម ​​CBRE Cambodia ។ របាយ​ការណ៍ Phnom Penh Market Insights ត្រីមាសទី៣ 2024 ដោយ CBRE បាន​កត់​សម្គាល់​ថា​កន្លែង​លក់​រាយ​ក្នុង​រាជធានី​មាន​ទំហំ​ជាង 669,000 ម៉ែត្រការ៉េ។ អត្រាកាន់កាប់បានថយចុះពី 58.7% នៅក្នុង…

ពាណិជ្ជកម្ម កម្ពុជា-វៀតណាម មានទឹកប្រាក់ជិត ៦ពាន់លានដុល្លារ

ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងវៀតណាម ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ សម្រេចបានជាង ៥,៨ពាន់លានដុល្លារ កើនឡើង ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដោយកម្ពុជាមានឱនភាពពាណិជ្ជកម្មមានចំនួនជាង ៣៦០ លានដុល្លារ។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែកញ្ញា ពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរមានចំនួនសរុប 5.819 ពាន់លានដុល្លារ កើនឡើង 21.9% ពីមួយឆ្នាំទៅមួយឆ្នាំ ពី 4.774 ពាន់លានដុល្លារ។ កម្ពុជាបាននាំចេញទំនិញទៅវៀតណាមមានតម្លៃ ២,៧២៧ ពាន់លានដុល្លារ…

LOLC Cambodia ពង្រឹងការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ

LOLC Cambodia ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយរបស់ព្រះរាជាណាចក្រកម្ពុជា មានមោទនភាពក្នុងការប្រកាសលទ្ធផលនៃការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមផ្សព្វផ្សាយសហគមន៍សម្រាប់ឆ្នាំ 2024។ ជាផ្នែកមួយនៃបេសកកម្មបន្តរបស់ក្រុមហ៊ុនក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការផ្តល់សិទ្ធិអំណាចផ្នែកហិរញ្ញវត្ថុ LOLC មានការរីកចម្រើនគួរអោយចាប់អារម្មណ៍ ឆ្នាំនេះ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ 2024 ស្ថាប័នបានបើកវគ្គបណ្តុះបណ្តាលចំនួន 261 ដង ដោយផ្តល់អត្ថប្រយោជន៍ដល់សិក្ខាកាមចំនួន 5,151 នាក់ ស្រី 3,763 នាក់ ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ LOLC ចំពោះការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍សហគមន៍ នៅពេលដែលវាឈានទៅមុខក្នុងដំណាក់កាលបន្ទាប់នៃគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់ខ្លួន។…

ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ ស្ដីពី “ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ ”

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ ស្ដីពី “ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្ម ព្រមទាំងតំណាងក្រុមការងាររបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងមន្ត្រីជំនាញ នៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។ គោលបំណងនៃកិច្ចប្រជុំនេះ…

គណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតលើកទី១៤៩ នៃសហភាពអន្តរសភា(IPU)

ទីក្រុងហ្សឺណែវ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និង ឯកឧត្ដមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានអម ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានគណៈប្រតិភូកម្ពុជាជួបសម្តែងការគួរសមជាមួយ គណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម Tian Xuejun អនុប្រធានគណៈកម្មាធិការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងសុខាភិបាល និងបានជួបសម្តែងការគួរសមជាមួយគណៈប្រតិភូជប៉ុន…

រយៈពេល១ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានជើងហោះហើរជាង ១ម៉ឺនជើង និងអ្នកដំណើរមានចំនួនជាង១លាននាក់

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញថាចាប់តាំងពីបើកដំណើរការរយៈពេល១ឆ្នាំនេះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១៤,៥៥៦ជើង អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១,៣០០,០៤៨នាក់ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៨២តោន ហើយរំពឹងថានឹងមានអ្នកដំណើរ (ចេញ-ចូល) កើនដល់១លាន៥០ម៉ឺននាក់នៅដំណាច់ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលនៅតែជាកត្តាដ៏សំខាន់នៃគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ជំរុញកំណើនសេដ្ឋកិច្ច…

ក្រុមហ៊ុនយន្តហោះអាមេរិកបង្ហាញចំណាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក អូស្រ្តាលី និងនូវែលសេឡង់ នៃក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោក Julien Nargeot បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា។ លោក Julien Nargeot…

ពិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គីសនី ដើរដោយឧស្ម័នធម្មជាតិ អានុភាព ៩០០ មេហ្កាវ៉ាត់ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប

ខេត្តកោះកុង ៖នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៤ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពលអញ្ជើញជាអធិបតីក្នុង ពិធីនេះប្រារព្ធធ្វើនៅ ភូមិចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុងរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់ ដែលមានអានុភាព ៩០០ មេហ្កាវ៉ាត់។ រោងចក្រផលិតអគ្គីសនីដើរដោយឧស្ម័នធម្មជាតិ នេះ ដំបូងឡើយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបគ្រោង សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ៧០០មេហ្គាវ៉ាត់ និងប្រើទុនវិនិយោគសរុប ១,៣…

រាជរដ្ឋាភិបាល ប្រកាសចេញផ្សាយអនុញ្ញាតឲ្យប្រើប្រាស់ក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀល

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី២០០០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ។ ធនាគារជាតិនៃកម្ពុជា សូមប្រកាសផ្សាយជាសាធារណៈនូវលក្ខណៈ សម្គាល់នៃធនប័ត្រអនុស្សាវរីយ៍នេះ មានដូចខាងក្រោម៖ ក- លក្ខណៈទូទៅ ៖ – ទំហំធនប័ត្រ: បណ្ដោយ ១៧០មម ទទឹង ៧៦មម – ពណ៌ចម្បងគឺពណ៍ត្នោត ពណ៍ទឹកក្រូច…

ព័ត៌មានថ្មីៗ