សេដ្ឋកិច្ច៖ កំណើននៃបរិមាណនាំចេញផលិតផលកាត់ដេររបស់កម្ពុជា
យោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអោយដឹងថាការនាំចេញផលិតផលកាត់ដេររបស់កម្ពុជាចាប់ពីឆ្នាំ ២០១៧មក មានបរិមាណ ៩,១ភាគរយហើយនៅឆ្នាំ ២០១៨បរិមាណនេះបានកើនឡើងដល់ ១៥ ភាគរយ។ ប៉ុន្តែនៅឆ្នាំ ២០១៩បានធ្លាក់ចុះបន្តិចមកនៅត្រឹម ១៣ភាគរយ ដោយជំងឺកូវីដ១៩ បានចាប់ផ្តើមរាតត្បាត។ ហើយនៅឆ្នាំ២០២០វិស័យកាត់ដេរនៅកម្ពុជាបានទទួលការរងគ្រោះយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ នៅឆ្នាំ២០២១ បរិមាណនៃការនាំចេញបានស្ទុះងើបឡើងវិញក្នុងទំហំ១៤,៦ភាគរយ។ ហើយនៅឆ្នាំ២០២២ បរិមាណនៃការនាំចេញបានរក្សារអោយនៅដដែរ។ ដោយឡែកនៅឆ្នាំ២០២៣ ការនាំទិញបានជួបបញ្ហាម្តងទៀតដោយសារបាត់បង់ទីផ្សារនៅអឺរ៉ុប និងអាមេរិក។ យ៉ាងណាក៏ដោយ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នេះ បរិមាណនៃការនាំចេញបានស្ទុះងើបឡើងវិញដល់២៤ភាគរយ៕