Category: សេដ្ឋកិច្ចជាតិ

ស្គាល់បណ្តើរៗសិនទៅ! មហាសេដ្ឋីទាំង ៧រូបនេះ ត្រូវបានលោកត្រាំ ឲ្យតំណែងមកជួយការងារក្នុងអាណត្តិថ្មីរបស់លោក

លោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពបានជាប់ឆ្នោតជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានជ្រើសរើសរួចជាស្រេចហើយនូវសេដ្ឋី មហាសេដ្ឋីចំនួន ៧នាក់ មកកាន់តំណែងជាន់ខ្ពស់ ក្នុងជួររដ្ឋបាលរបស់ខ្លួន ខណៈចំនួននេះក៏អាចនឹងកើនឡើងបន្ថែមទៀតក៏ថាបាន ប្រសិនណាបើក្រោយពេលដែលលោកចូលកាន់តំណែងផ្លូវការ ឃើញនរណាម្នាក់មានទេពកោសល្យជួយជ្រោមជ្រែងលោកបានទៀត។ បើតាមការឲ្យដឹងពី Inequality បុគ្គលជាមហាសេដ្ឋីទាំង ៧រូប ដែលមាននូវធនធានទ្រព្យសម្បត្តិច្រើនមហាសាល និងមាននូវសមត្ថភាពពេញលេញ អាចឲ្យលោក ដូណាល់ ត្រាំ ទុកចិត្តផ្តល់ឱកាសចាត់ចែងក្នុងកិច្ចការងាររដ្ឋបាននោះ មានដូចជា៖ ១. លោក Elon Musk (៣៣០ពាន់លានដុល្លារ) មានមុខតំណែងជា សហប្រធាននាយកដ្ឋានប្រសិទ្ធភាព…

គម្រោងសាងសង់ស្ពានអាកាសភ្លោះ​ ដែលមានតម្លៃជាង១៦លានដុល្លារ សម្រេចបានប្រមាណ ២៥%ហើយ

ស្ពានអាកាសភ្លោះ ដែលជាគម្រោងស្ពានមួយក្នុងចំណោមស្ពានអាកាសទាំង៩ នៅរាជធានីភ្នំពេញ ពេលនេះសម្រេចការសាងសង់បានប្រមាណ ២៥%ហើយ ខណៈស្ពាននេះគ្រោងនឹងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ២០២៥។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឱ្យដឹងកាលពីថ្ងៃទី៤ ខែធ្នូ ថា បច្ចុប្បន្នស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី សម្រេចបាន ប្រមាណ២៥% ដោយបានបញ្ចប់ការសាងសង់សសរស្ពានទាំងអស់រួចហើយ។ លោកបន្តថា ស្ពានអាកាសភ្លោះនេះ គ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) មុនខែមេសា ឆ្នាំ២០២៥…

អូស្ត្រាលីនៅតែបន្តគាំទ្រអនាគតទឹកស្អាតកម្ពុជា

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ជំនួយរបស់អូស្ត្រាលីបានជួយដល់ប្រជាជនកម្ពុជាជាង ១លាននាក់នៅតាមជនបទទទួលបានទឹកស្អាតប្រើប្រាស់។ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឱ្យបញ្ជាក់ថា «យើងមានមោទនភាពក្នុងការបន្តធ្វើការជាមួយកម្ពុជា ដើម្បីសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០។ តាមរយៈកម្មវិធី CAPRED របស់យើង យើងកំពុងគាំទ្រសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជា លើកទី៥ ក្រោមភាពជាដៃគូជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងសមាគមទឹកស្អាតអូស្ត្រាលី។» ប្រធានបទឆ្នាំនេះ “ទឹកដើម្បីនិរន្តរភាពអនាគត” បានប្រមូលផ្តុំអ្នកចូលរួមជាង ៣០០ នាក់មកពីខាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ នឹងបានពិភាក្សាការងារគ្នាអំពីបញ្ហាប្រឈម ក៏ដូចជាឱកាសក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ជាពិសេសនៅតំបន់ជនបទ។…

គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ៤៨ ទៀត ក្រោមទុនវិនិយោគសរុប ៤៨៧ លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១២ ដើម្បីពិនិត្យគម្រោងវិនិយោគនិងធុរកិច្ចដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះនិងការសម្រួលនីតិវិធីក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” នាព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានមានប្រសាសន៍ឱ្យដឹងថា៖អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៤៨ គម្រោង ដែលមានទុនវិនិយោគសរុប ៤៨៧ លានដុល្លារអាមេរិក។ លោកបណ្ឌិត…

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិ បានសហការរួមគ្នាជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ”

ថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានសហការរួមគ្នាជា​មួយរដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” នៅសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពរបស់ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងសាលាដំបូងខេត្ត​ អយ្យការអមសាលាដំបូងខេត្ត​ អភិបាល​ អភិបាលរងក្រុង/ស្រុក មេឃុំ​ ចៅសង្កាត់…

តំបន់ឧស្សាហកម្មកំពុងពង្រីកទៅកាន់ផ្លូវលេខ៤៤ ធ្វើឲ្យដីនៅតំបន់ជាយក្រុងនៅតែមានឱកាស

តំបន់ឧស្សាហកម្មកំពុងពង្រីកទៅកាន់ផ្លូវលេខ៤៤ ធ្វើឲ្យដីនៅតំបន់ជាយក្រុងនៅតែមានឱកាស ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋងាយស្រួល កំណើនប្រជាសាស្រ្ត និងការរីកចម្រើនផ្នែកនគរូបនីយកម្ម បាននិងកំពុងធ្វើឲ្យផ្លូវសំខាន់ៗមួយចំនួន នៅតំបន់ជាយក្រុងនៅតែទាក់ទាញការវិនិយោគ បង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន។ ជាក់ស្តែងនៅឆ្នាំ២០២៤នេះ តំបន់ឧស្សាហកម្មខ្នាតមធ្យមចំនួន៣ បាននិងកំពុងបង្ហាញវត្តមាននៅផ្លូវលេខ៤៤ ជាផ្លូវតភ្ជាប់សំខាន់រវាងផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ជាដើម។

អ្នកវិនិយោគខកចិត្ត ខណៈគំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ មួយចំនួនយឺតយ៉ាវ

មេរៀនដ៏ជូរចត់នេះ កើតមានសម្រាប់អ្នកទិញដីនៅជាយក្រុង ពិសេសតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលបានសិក្សាដោយក្រុមហ៊ុនចិនរួចហើយ ខណៈផ្លូវក្រវ៉ាត់ក្រុងទី៣ ភាគខាងកើតមិនទាន់លេចរូបរាងនៅឡើយទេ។ តើអ្នកវិនិយោគគួរធ្វើដូចម្តេច ដើម្បីបញ្ចៀសហានិភ័យនៅក្នុងវិស័យនេះ? និងមិនធ្វើឲ្យជាប់គាំងអចនទ្រព្យរយៈពេលវែង? ១. សិក្សាពីផែនការអភិវឌ្ឍន៍ឲ្យច្បាស់លាស់ជាមុន (រដ្ឋាភិបាល មានគម្រោងហិរញ្ញប្បទាន ឬគម្រោងអាទិភាពឬទេ?) ២. តើវាជាព័ត៌មានបំប៉ោងឬទេ? (ស្ថានភាពសន្ទុះទិញដីពីអ្នកគ្រប់គ្រងគម្រោង ឬ​អ្នកដឹងគម្រោង) ៣. ទិញលក់ភ្លាម លក់ភ្លាម (កុំលោភលន់ ឬ​Land Banking)

រដ្ឋមន្រ្តីពាណិជ្ជកម្ម លើកទឹកចិត្តសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បន្តជំរុញការនាំចេញទៅទីផ្សារសំខាន់ទាំងក្នុងតំបន់ និងសកល

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បន្តខិតខំប្រឹងប្រែងចូលរួមជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារសំខាន់ទាំងក្នុងតំបន់ និងសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានា។ លោកស្រីរដ្ឋមន្រ្តី លើកឡើងបែបនេះ នៅក្នុងពិធី “ពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំរបស់សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា” កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងនោះ លោកស្រី បានលើកឡើងថា វិស័យផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយតាមរយៈនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង…

ក្រុមហ៊ុនមកពីចិន ចង់បណ្តាក់ទុនវិនិយោគលើការដាំដុះ និងផ្គង់ផ្គង់ផ្កានៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនមួយមកពីប្រទេសចិន បានសម្តែងពីគោលបំណងចង់បណ្តាក់ទុនវិនិយោគលើការដាំដុះ និងផ្គត់ផ្គង់ផ្កានៅប្រទេសកម្ពុជា។ នេះបើតាមរយៈជំនួបរវាងលោក Li Song អភិបាលស្រុក Jinning នៃខេត្ត Yunnan បានជួបពិភាក្សាការងារជាមួយលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច វិនិយោគ របស់កម្ពុជា។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចពិភាក្សាបានផ្តោតលើគោលបំណងនៃការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនដាំដុះនិងផ្គង់ផ្គង់ផ្កានៅកម្ពុជា និងកិច្ចសហការជំរុញការវិនិយោគចិននៅប្រទេសកម្ពុជា។ គួរជម្រាបថា៖ ស្រុក Jinning ខេត្ត Yunnan គឺជាខេត្តដ៏ធំមួយនៅប្រទេសចិន…

កិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នានៅឆ្នាំ២០២៥

កិច្ចព្រមព្រៀង ដែលគ្រោងចុះហត្ថលេខា នៅឆ្នាំ២០២៥ខាងមុខនេះរួមបញ្ចូល នូវការយកពន្ធលើប្រាក់ចំណូល ដែលពលរដ្ឋ និងនិវេសនកជនហ្វីលីពីន និងកម្ពុជាទទួលបាន ហើ យរៀបរាប់ពីរបៀប ដែលរដ្ឋបាលពន្ធ របស់ប្រទេសនីមួយៗត្រូវដាក់ និងពន្ធឥណទាន ដែលបានបង់ស្របតាមច្បាប់ចំណូ លនៅក្នុងប្រទេសទាំងពីរ។ ការចរចាលើកិច្ចព្រមព្រៀងនេះ បានចាប់ផ្តើមនៅឆ្នាំ២០១៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយត្រូវបានបន្តរហូតដល់ឆ្នាំ២០១៩ នៅខេត្តសៀមរាប ប្រទេសកម្ពុជា៕ប្រភព: Inquirer.net

ព័ត៌មានថ្មីៗ