Category: សេដ្ឋកិច្ចជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ចរបស់ខ្លួន បង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស តាមរយៈការប្រើប្រាស់ការវិនិយោគពីវិស័យឯកជន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ចរបស់ខ្លួន បង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស តាមរយៈការប្រើប្រាស់ការវិនិយោគពីវិស័យឯកជន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ១. ផ្តោតលើ MSMEs និង បរិវត្តកម្មឌីជីថល ៖ កម្មវិធីនៃគំនិតផ្តួចផ្តើមនេះផ្តោតលើតួនាទីសំខាន់នៃសហគ្រាសធុនតូច ខ្នាតតូច និងមធ្យម (MSMEs) នៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា។ ២. ការដោះស្រាយឧបសគ្គចំពោះពាណិជ្ជកម្ម និងការវិនិយោគ ៖ កម្មវិធីពាណិជ្ជកម្ម និងការប្រកួតប្រជែងបានលើកឡើងពីឧបសគ្គសំខាន់ៗចំនួនបី ដែលបច្ចុប្បន្នរារាំងដល់ការអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់កម្ពុជា ដូចជាបរិយាកាសធុរកិច្ចគ្មានប្រសិទ្ធភាព សហគ្រាសធុនតូច និងមធ្យមដែលមិនទាន់អភិវឌ្ឍ និងឧបសគ្គចំពោះពាណិជ្ជកម្មឆ្លងដែន។ បញ្ហាប្រឈមទាំងនេះរួមគ្នាកាត់បន្ថយផលិតភាព និងការប្រកួតប្រជែង…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក និងកិច្ចប្រជុំកំពូលសេដ្ឋកិច្ចអាស៊ី និងសហគ្រិនភាព

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក និងកិច្ចប្រជុំកំពូលសេដ្ឋកិច្ចអាស៊ី និងសហគ្រិនភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

ធនាគារអភិវឌ្ឍន៍អាស៊ីADB អនុម័តប្រាក់កម្ចី ៥០លានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យបរិយាកាស ធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។ កម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង ដែលកំពុងដំណើរនេះ ពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយបរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងមុរបររបស់ប្រជាពលរដ្ឋ។ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា «កម្មវិធីនេះគាំទ្រដល់ការបន្តការប្តេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ច របស់កម្ពុជា…

បច្ចុប្បន្ន មានរថយន្តអគ្គិសនីជាង២ពាន់គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ

មកទល់ពេលនេះ នៅកម្ពុជាមានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ២៣២៧គ្រឿង។នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក ផន រឹម បានបង្ហោះឱ្យដឹងនៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ផន រឹម បានបញ្ជាក់ថា ក្នុងចំណោមរថយន្តអគ្គិសនី ២៣២៧គ្រឿង ដែលបានចុះបញ្ជីនៅក្រសួងសាធារណការនេះដែរ ក្នុងនោះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYDចំនួន ៧៩០គ្រឿងឈរលើកំពូលតារាង និងបន្តបន្ទាប់ដោយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតាចំនួន ៤៤៣គ្រឿង, រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនTeslaចំនួន២៦៩គ្រឿង និងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផ្សេងៗទៀត។ ដោយឡែក លោកបានឱ្យដឹងទៀតថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៣ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន២០៣គ្រឿង ខណៈដែលរយៈពេលដូចគ្នានៅឆ្នាំ២០២៤…

កម្ពុជាដណ្តើមបានលេខ៨ លើពិភពលោក ក្នុងការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ឆ្នាំ២០២៤

អង្គការពាណិជ្ជកម្មពិភពលោក បានឱ្យដឹងថា កម្ពុជាបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ទី៨ នៅលើពិភពលោក ក្នុងការនាំចេញសម្លៀកបំពាក់ កើនឡើងពីចំណាត់ថ្នាក់ទី ១១ កាលពីឆ្នាំ ២០២១ ដែលរួមចំណែក ១.៦% ទៅកាន់ទីផ្សារពិភពលោក ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជា វៀតណាម ជាប់ចំណាត់ថ្នាក់លេខ៤ មានចំណែកទីផ្សា ៦.១% និង ឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខ ៧ មានចំណែកទីផ្សា ១.៧%។ ប្រភពដដែល បានឱ្យដឹងទៀតថា ប្រទេសចិននៅតែឈលើ ចំណាត់ថ្នាក់លេខ១ មានចំណែកទីផ្សារដ៏សំខាន់ ៣១.៧%…

វិស័យរ៉ែបានធ្វើវិភាគទានជាចំណូលមិនមែនសារពើពន្ធកើនដល់ប្រមាណជិត៩០លានដុល្លារ

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា វិស័យរ៉ែ បានធ្វើវិភាគទានជាចំណូលមិន មែនសារពើពន្ធ កើនដល់ប្រមាណជិត ៩០ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤។ លោកបានឱ្យដឹងបែបនេះនៅក្នុងពិធីបិទសន្និបាតក្រសួងរ៉ែ និងថាមពល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក កែវ រតនៈ បានលើកឡើថា វិស័យរ៉ែ បានធ្វើវិភាគទានជាចំណូលមិន មែនសារពើពន្ធ…

រថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ ជាង២ពាន់គ្រឿងកើនឡើង៧១០ភាគរយ ក្នុងនោះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYDឈរលើកំពូលតារាង

ភ្នំពេញ៖ មកទល់ពេលនេះ នៅកម្ពុជាមានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ២៣២៧គ្រឿង។នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក ផន រឹម បានបង្ហោះឱ្យដឹងនៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមពេលនេះនៅកម្ពុជាមានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ២,៣២៧គ្រឿង ក្នុងនោះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYDចំនួន ៧៩០គ្រឿងឈរលើកំពូលតារាង និងបន្តបន្ទាប់ដោយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតាចំនួន ៤៤៣គ្រឿង, រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនTeslaចំនួន២៦៩គ្រឿង និងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផ្សេងៗទៀត។ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា…

ធនាគារពិភពលោក ទាញយកប្រយោជន៍ពីសក្តានុពលនៃច្រករបៀងដឹកជញ្ជូន ដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់នៅកម្ពុជា

ប្រទេសកម្ពុជាអាចដើរតួនាទីដ៏សំខាន់នៅក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់ តាមរយៈការពង្រីកបណ្តាញផ្លូវដឹកជញ្ជូនជាមួយប្រទេសជិតខាង និងបំពេញតាមចក្ខុវិស័យរបស់ខ្លួនក្នុងការជំរុញការអភិវឌ្ឍការដឹកជញ្ជូនអន្តរមធ្យោបាយ។ យោងតាមការណ៍ថ្មីមួយរបស់ធនាគារពិភពលោក ក្រោមចំណងជើងថា“ការតភ្ជាប់ក្នុងតំបន់នៅកម្ពុជា៖ ការទាញយកប្រយោជន៍ពីសក្តានុពលដ៏ពេញលេញនៃច្រករបៀងដឹកជញ្ជូន” ដែលបានចេញផ្សាយនៅថ្ងៃទី២១ខែវិច្ឆិកានេះ បានកំណត់បញ្ហាប្រឈមសំខាន់ៗក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជា ព្រមទាំងស្នើឱ្យធ្វើការវិនិយោគ និងដាក់ចេញវិធានការគោលនយោបាយតាមគោលដៅ សម្រាប់កែលម្អការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា “ការតភ្ជាប់ក្នុងតំបន់ និងការអភិវឌ្ឍផ្នែកភស្តុភារកម្ម គឺជាអាទិភាពចម្បងរបស់កម្ពុជា។ ហេតុនេះ គន្លឹះគឺស្ថិតនៅលើការពង្រឹងសមត្ថភាពរបស់យើង។ អាទិភាពទាំងនេះ អាចជួយពង្រឹងជំហររបស់កម្ពុជាឱ្យដើរតួជាតួអង្គសំខាន់មួយក្នុងការតភ្ជាប់គ្នាក្នុងតំបន់ និងជំរុញពាណិជ្ជកម្មតាមខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក”។ រដ្ឋាភិបាលកម្ពុជាបានបង្កើត “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣”…

រាជរដ្ឋាភិបាល ចំណាយថវិការដ្ឋចំនួន ៥៥,៧ លានដុល្លារ សម្រាប់ផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារងាយរងហានិភ័យចំនួនជិត ៥០ម៉ឺនគ្រួសារ មានសមាជិក ១,៨ លាននាក់

រាជរដ្ឋាភិបាលចំណាយថវិការដ្ឋចំនួន ២២៣ ប៊ីលានរៀល ឬសមមូលនឹង ៥៥,៧ លានដុល្លារ សម្រាប់ផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារងាយរងហានិភ័យចំនួនជិត ៥០ម៉ឺនគ្រួសារ មានសមាជិក ១,៨ លាននាក់ ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់, ការវាយតម្លៃបានបង្ហាញថា គ្រួសារទទួលផលក្រោមកម្មវិធីទាំង ២ នេះ ប្រមាណ ៩៧% ពេញចិត្ត និងគាំទ្រអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងទម្រង់ជាការឧបត្ថម្ភសាច់ប្រាក់ ដែលត្រូវបានប្រើប្រាស់ទៅលើមុខចំណាយចាំបាច់ ដូចជាម្ហូបអាហារ,សេវាសុខាភិបាល និងឱសថ, និងការសិក្សារបស់កូន ជាដើម។ ឯកឧត្តមបណ្ឌិត…

ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តធុរកិច្ចនៅកម្ពុជា ឱ្យបន្តខិតខំអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច ដោយសង្កត់ធ្ងន់លើគុណតម្លៃរយៈពេលវែង

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មអឺរ៉ុប បានរៀបចំកម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ ESG ដើម្បីអបអរដល់ធុរកិច្ចកម្ពុជាដែលឈានមុខក្នុងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។ កម្មវិធីនេះផ្តោតលើការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច ដែលកាន់មានសារៈសំខាន់ ក្នុងការលើកម្ពស់ការធ្វើប្រតិបត្តិការធុរកិច្ចប្រកបដោយវិជ្ជាជីវៈ និងនិរន្តរភាព។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានអបអរដល់ធុរកិច្ចដែលបានទទួលជ័យលាភី និងកោតសរសើរដល់ក្រុមហ៊ុនទាំងអស់ដែលបានចូលរួម ចំពោះការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ និងវិសមភាពសង្គម។…

ព័ត៌មានថ្មីៗ