Month: December 2024

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ

នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ជូនពីវឌ្ឍនភាពគម្រោងចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងទេសចរណ៍ ក្រុមហ៊ុន Worldbridge Group និងក្រុមហ៊ុនTrip.com ដើម្បីជំរុញការលក់កញ្ចប់ទស្សនកិច្ចគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិន ​និងពិភពលោក ជាពិសេសគឺការរៀបចំកញ្ចប់ទស្សនកិច្ចជាលក្ខណៈVIP ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ In the afternoon of December…

នាវាចម្បាំងកងទ័ពជើងទឹកអាម៉េរិក USS SAVANNAH ដែលមាននាវិកសរុបចំនួន១០៣ ផ្តើមចូលច តនៅកំពង់ផែកម្ពុជា

ព្រះសីហនុ៖ នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក មួយគ្រឿង ឈ្មោះ USS SAVANNAH (LCS 28) មាននាវិកសរុបចំនួន១០៣ នៅព្រឹកថ្ងៃទី ១៦ ធ្នូនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល៥ថ្ងៃ ចាប់ពី ថ្ងៃទី១៦ ដល់ ថ្ងៃ២០ខែធ្នូ ឆ្នាំ២០២៤។ ការចូលសំចតនាវារបស់អាម៉េរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា និងអាម៉េរិក។ នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក បានធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃនេះ គឺមានការទទួលដោយផ្ទាល់ដោយលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្រ…

កម្មវិធីផ្ញើសាររបស់ជប៉ុន Viber ត្រូវបានអាជ្ញាធរុស្ស៊ីបិទលែងឱ្យមានវត្តមានលើទឹកដីរបស់ខ្លួន

រុស្ស៊ី៖ អ្នកឃ្លាំមើលទំនាក់ទំនងរបស់រុស្ស៊ី Roskomnadzor បានឱ្យដឹងនៅថ្ងៃសុក្រថា អាជ្ញាធរបានបិ ទការចូលទៅកាន់កម្មវិធីផ្ញើសាររបស់ជប៉ុន Viber, ជាកម្មវិធីថ្មីចុងក្រោយ ដែលស្ថិតក្នុងចំណោម សេវាកម្មទំនាក់ទំនងសង្គម ដែលត្រូវបានបិទដោយអាជ្ញាធររុស្ស៊ី។នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងសេចក្តីថ្លែងការណ៍, Roskomnadzor បានឱ្យដឹងថា ការបិទនេះ គឺពាក់ព័ន្ធនឹងការបំពានច្បាប់ ទាក់ទនឹងនឹងការទប់ស្កាត់អំពើភេរវកម្ម, ជ្រុលនិយម និងការជួញដូរគ្រឿងញៀន។ ក្រុមហ៊ុន Rakuten Group ដែលជាម្ចាស់កម្មវិធី Viber ភ្លាមៗមិនអាចសុំការបកស្រាយបានទេ។ សូមបញ្ជាក់ថា…

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ជ្រើសរើសលោក Richard Grenell ជាបេសកជនទទួលបន្ទុកបេសកកម្មពិសេស

អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតនៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសឱ្យដឹងថា លោកជ្រើសរើសលោក Richard Grenell ដែលជាអតីតនាយកស៉ើបការណ៍សម្ងាត់របស់លោក សម្រាប់តំណែងជាបេសកជនរបស់ប្រធានាធិបតី ទទួលបន្ទុកបេសកកម្មពិសេស ជាតួនាទីមួយដែលនឹងផ្តោតលើ ការជំរុញគោលនយោបាយ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ត្រាំ បាននិយាយថា លោក Richard នឹងបំពេញបេសកកម្មពាក់ព័ន្ធបញ្ហាក្តៅៗ នៅជុំវិញពិភពលោក រួមបញ្ចូលទាំងវ៉េណេស៊ុយអេឡា និងកូរ៉េខាងជើង ដែលជាគូបដិបក្ខរបស់សហរដ្ឋអាមេរិក។ លោក Grenell…

សម្ព័ន្ធឧស្សាកម្មកូរ៉េចំនួន ៥០ ក្រុមហ៊ុន មានបំណងវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា

គណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ នៃសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានមកជួបសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញពីបំណងចង់វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជានាពេលខាងមុខ។ បំណងរបស់ក្រុមហ៊ុន ទាំង៥០ នេះ បានធ្វើឡើង ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ។ តំណាងគណៈប្រតិភូក្រុមហ៊ុន លោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានឱ្យដឹងថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០…

វៀតណាម រំពឹងទុកខ្ពស់ថាការនាំចេញកាហ្វេរបស់ខ្លួនអាចហក់ឡើងដល់ ៥ពាន់លានដុល្លារជាលើកដំបូង

តម្លៃកាហ្វេជាមធ្យមបានកើនឡើងជាង ៥០% នៅឆ្នាំនេះ ដែលជំរុញឲ្យរដ្ឋាភិបាលវៀតណាម រំពឹងទុកខ្ពស់ថាប្រាក់ចំណូលបានពីការនាំចេញកាហ្វេរបស់ខ្លួន អាចនឹងកើនឡើងលើសពី ៥ពាន់លានដុល្លារ ជាលើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។ លោក Do Ha Nam អនុប្រធានសមាគមកាហ្វេ និងកាកាវវៀតណាម (VICOFA) និងជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Intimex Group បានចាត់ទុកឆ្នាំ២០២៤ នេះ ជាឆ្នាំដ៏ពិសេសបំផុតសម្រាប់ឧស្សាហកម្មកាហ្វេ ខណៈពេលដែលតម្លៃកាហ្វេវៀតណាម បានហក់ឡើងដល់កម្រិតខ្ពស់បំផុត នៅលើពិភពលោកជាលើកដំបូង។ គួរឲ្យដឹងថា ក្នុងខែមករា…

ស្ពានដែលមានប្រវែងវែងជាងគេបំផុតនៅលើពិភពលោក ឆ្លងពីទ្វីបអ៊ឺរ៉ុប មកទ្វីបអាស៊ី

ភាពឆ្លាតវៃរបស់មនុស្សបានបង្កើតនូវវិស្វកម្មទំនើបៗ និងភាពអស្ចារ្យជាច្រើន តួយ៉ាងដូចជាស្ពាន កាណាក់កាឡេ ឆ្នាំ១៩១៥ (The 1915 Çanakkale) ត្រូវបានគេដឹងថា ជាស្ពានយោលដែលមានប្រវែង ២ ០២៣ម៉ែត្រ ជាប្រវែងវែងជាងគេបំផុតនៅលើពិភពលោក ហើយតភ្ជាប់ការធ្វើដំណើរយ៉ាងសំខាន់រវាងទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។ ទន្ទឹមនឹងប្រវែងដ៏វែង ស្ពានខ្សែកាបមួយនេះ ក៏មានប៉មពណ៌ក្រហមទ្រទាញស្ពានកំពស់ ៣១៨ម៉ែត្រផងដែរ។ ប្រវែងដ៏វែងរបស់ កាណាក់កាឡេ ឆ្នាំ១៩១៥ ក្នុងប្រទេសតួកគី បានធ្វើឲ្យវាស្ថិតនៅចំណោមវិស្វកម្មដ៏អស្ចារ្យបំផុតរបស់ពិភពលោក វ៉ាដាច់កំណត់ត្រារបស់ស្ពាន Akashi Kaikyo ប្រវែង ១ ៩៩២ម៉ែត្រនៅក្នុងប្រទេសជប៉ុន។…

Elon Musk ក្លាយជាបុគ្គលដំបូងគេលើពិភពលោក ដែលមានទ្រព្យសម្បត្តិកើនឡើងដល់ ៤០០ពាន់លានដុល្លារ

នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក Elon Musk បានក្លាយជាបុគ្គលដំបូងគេនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសរុបកើនឡើងដល់ចំនួន ៤០០ពាន់លានដុល្លារ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូនេះ។ បើតាមការចុះផ្សាយពីសារព័ត៌មាន ​​Bloomberg បានបង្ហាញឲ្យដឹងថា ជុំវិញការកើនឡើងទ្រព្យសម្បត្តិរបស់លោក Musk នេះ បានកើតឡើង បន្ទាប់ពីមហាសេដ្ឋីអាមេរិក លក់ភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនអវកាស SpaceX ដោយបានបន្ថែមទឹកប្រាក់ដល់ទៅ ៥០ពាន់លានដុល្លារ ចូលក្នុង​ហោប៉ៅ​របស់អ្នកមានបំផុតដាច់គេលើលោករូបនេះ។ ប្រភពខាងលើ បានបង្ហាញឲ្យដឹងទៀតថា ទ្រព្យសម្បត្តិសរុបរបស់លោក Musk ឥឡូវនេះ មានចំនួនសរុបដល់ទៅ ៤៤៧ពាន់លានដុល្លារ…

ក្រៅពី Meta ក្រុមហ៊ុន Amazon គ្រោងបរិច្ចាគថវិកា ១លានដុល្លារ ដល់មូលនិធិរបស់លោក ត្រាំ ដែរ

ក្រុមហ៊ុន Amazon របស់មហាសេដ្ឋីលំដាប់កំពូល Jeff Bezos គ្រោងនឹងបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារ ទៅកាន់មូលនិធិស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាណត្តិថ្មី លោក ដូណាល់ ត្រាំ​ បន្ទាប់ពីក្រុមហ៊ុន Meta របស់លោក Mark Zuckerberg ក៏បានធ្វើដូចគ្នានេះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។ បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Amazon បាននិយាយកាលពីថ្ងៃទី១២ ខែធ្នូថា ក្រុមហ៊ុនរបស់ខ្លួននឹងបរិច្ចាគជាថវិកា ១លានដុល្លារ ដល់មូលនិធិស្បថចូលកាន់តំណែងរបស់លោក ត្រាំ ហើយកម្មវិធីដែលនឹងត្រូវរៀបចំធ្វើឡើងនាថ្ងៃទី២០ ខែមករា ឆ្នាំក្រោយនេះ…

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ តម្លៃ១១១លានដុល្លារ សាងសង់បាន៧៧,០២% ហើយ

គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ដែលមានតម្លៃ១១១លានដុល្លារអាមេរិក សម្រេចលទ្ធផល ៧៧,០២%ហើយ ខណៈគម្រោងនេះគម្រោងនឹងបើកឱ្យធ្វើដំណើរបណ្តោះអាសន្ននៅអំឡុងខែកញ្ញា ឆ្នាំក្រោយនេះហើយ។ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៧,០២% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ,ស្ពានមធ្យម ២កន្លែង, ស្ពានខ្លី ១កន្លែង និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B សម្រេចលទ្ធផល ៥៣,១៤%។ ក្រសួងសាធារណការបន្តថា…

ព័ត៌មានថ្មីៗ