Month: December 2024

ការឆបោកតាមអ៊ីនធឺណិត ក្នុងឆ្នាំ២០២៤ និងធ្វើឱ្យជនរងគ្រោះខាតបង់ប្រាក់ចំនួន ប្រមាណ៧៤៤លានដុល្លារអាម៉េរិក

វៀតណាម៖ សមាគមសន្តិសុខអ៊ីនធឺណិតជាតិវៀតណាម (NCA) បានរាយការណ៍ថា ការឆបោកតាមអ៊ីនធឺណិត បានប៉ះពាល់ដល់អ្នកប្រើប្រាស់ស្មាតហ្វូនម្នាក់ក្នុងចំណោម២២០នាក់ក្នុងឆ្នាំ២០២៤ និងធ្វើឱ្យជនរងគ្រោះខាតបង់ប្រាក់ចំនួន ១៨,៩ពាន់ពាន់លានដុង ឬត្រូវនឹងប្រមាណ៧៤៤លានដុល្លារអាម៉េរិក ខណៈការក្លែងបន្លំការវិនិយោគលេចឡើងញឹកញាប់ជាងគេ…។នេះបើយោងតាមគេហទំព័រព័ត៌មានរបស់រដ្ឋាភិបាល។ សមាគមសន្តិសុខអ៊ីនធឺណិតជាតិវៀតណាម បានស្ទង់មតិអ្នកប្រើប្រាស់អ៊ីនធឺណិតជាង៥៩០០០នាក់ នៅចន្លោះថ្ងៃទី២៨ ខែវិច្ឆិកាដល់ថ្ងៃទី១៤ ខែធ្នូ។ លទ្ធផលចេញផ្សាយនៅថ្ងៃទី១៦ធ្នូ បង្ហាញថា មានតែ៤៥,៦៩ភាគរយនៃជនរងគ្រោះបានរាយការណ៍ពីការឆបោកទៅអាជ្ញាធរ ខណៈ៨៨,៩៨ភាគរយទៀត និយាយថា ពួកគេបានជូនដំណឹងដល់មិត្តភក្តិ និងក្រុមគ្រួសារអំពីការឆបោកនេះ។ ក្នុងនោះផងដែរសម្រាប់វិធីសាស្ដ្រទូទៅបំផុតដែលត្រូវបានប្រើប្រាស់ដោយអ្នកបោកប្រាស់ក្នុងឆ្នាំ២០២៤ រួមមាន៖ «គម្រោងវិនិយោគក្លែងក្លាយ, ការក្លែងបន្លំធ្វើជាមន្ត្រីរដ្ឋាភិបាល ឬអង្គការ, ការផ្ដល់ជូនរង្វាន់ និងការផ្សព្វផ្សាយក្លែងក្លាយ»។ យោងតាមការស្ទង់មតិ៧០,៧២ភាគរយនៃអ្នកប្រើប្រាស់ស្មាតហ្វូន…

ឯកឧត្តម Wang Wenbin៖ ចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា, រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ

ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែធ្ន ឆ្នាំ២០២៤ នេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា : “ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗ ក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន។ រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។” ការលើកឡើងរបស់លោកទូតចិន អំពីការផ្តល់ជំនួយមកកម្ពុជា បន្ទាប់ពីមានការលើកឡើងថា ចិនបានផ្អាកផ្តល់ប្រាក់កម្ចី និងជំនួយផ្សេងៗមកកម្ពុជា និងថាចិនឈប់គាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ ។ ទន្ទឹមនឹងនេះដែរ លោក មាស សុខសេនសាន…

វិស័យទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូងធ្លាក់ចុះ ពេលវិបត្តិនយោបាយកំពុងបន្ត ក្រោយប្រធានាធិបតី យូន ស៊ុកយ៉ុល ប្រកាសច្បាប់អាជ្ញាសឹក

សេអ៊ូល៖ ឧស្សាហកម្មទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូង កំពុងខ្នះខ្នែងរកវិធី សាស្ដ្រឆ្លើ យតបចំពោះការធ្លាក់ចុះនៃវិស័យទេសចរណ៍ ចំពេលវិបត្តិនយោបាយកំពុងបន្ត ក្រោយប្រធានាធិបតី យូន ស៊ុកយ៉ុល ប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ…។ អាជ្ញាធរកូរ៉េខាងត្បូង រំពឹងថានឹងខកខានបំពេញគោលដៅសម្រាប់ការមកដល់របស់ភ្ញៀវទេសចរនៅឆ្នាំនេះ ដោយសណ្ឋាគារ និងភ្នាក់ងារទេសចរណ៍នៅក្នុងរដ្ឋធានីសេអ៊ូលមួយចំនួន បានប្រឈមនឹងការលុបចោលការកក់រួចហើយ ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។ យ៉ាងណា កូរ៉េខាងត្បូងនៅតែសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចររាប់លាននាក់បន្ថែមទៀតសម្រាប់រយៈពេលនៅសល់នៃខែនេះ ជាពិសេសទេសចរមកពីអាស៊ីអាគ្នេយ៍ ដោយសាររដូវរងារក្នុងខែធ្នូនេះ ជារដូវកាលនៃភ្ញៀវទេសចរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីរំពឹងថា នឹងមិនអាចឈានដល់គោលដៅនៃភ្ញៀវទេសចរបរទេស២០លាននាក់ក្នុងឆ្នាំនេះទេ។ សូមបញ្ជាក់ថា ចិនជាប្រភពភ្ញៀវទេសចរបរទេសធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់មកគឺប្រទេសជប៉ុន។ គួរជម្រាបថា…

ខេត្តកណ្តាលមានរោងចក្រ សហគ្រាសជាង៥០០ ស្រូបកម្លាំងពលកម្មជាង១៧ម៉ឺននាក់ និងទទួលចំណូលប្រមាណ ៥០០ លានដុល្លារ ក្នុង ១ឆ្នាំ

ខេត្តកណ្តាលគឺជាខេត្តទី៣ ដែលមានការអភិវឌ្ឍលើវិស័យរោងចក្រសហគ្រាស ដោយមានសរុប៥១០រោងចក្រ សហគ្រាស អាចស្រូបយកកម្លាំង ពលកម្មបានចំនួន ១៧១ ៥០០ នាក់ និងអាចទទួលបានប្រាក់ ចំណូលសរុបប្រមាណ ៥០០ លានដុល្លារអាមេរិក ក្នុង ១ឆ្នាំ។ នេះបើតាមការឱ្យដឹងពីលោក គួច ចំរើន អភិបាលខេត្តកណ្តាល បានឱ្យថ្លែងនៅក្នុងពិធីបើកការដ្ឋានគម្រោងមេគង្គឃី នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ នាឱកាសនោះ…

ស្ពានឬស្សីកោះប៉ែនដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា ដាក់ដំណើរការហើយ ដើម្បីទទួលភ្ញៀវទេសចរនាថ្ងៃឆ្លងឆ្នាំសកលខាងមុខ

ការស្ថាបនាស្ពានប្រដឺសឬស្សី កោះប៉ែន ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិ “ឆ្នេរខ្សាច់កោះប៉ែន” ដាក់ដំណើរការនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះហើយ ក្នុងគោលបំណងទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកំសាន្ត ខេត្តកំពង់ចាម នាថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមរដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹង នៅក្នុងដំណើរចុះពិនិត្យលក្ខណៈបច្ចេកទេស និងពន្លឿនការស្ថាបនាស្ពានប្រដឺសឬស្សី កោះប៉ែន ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិ “ឆ្នេរខ្សាច់កោះប៉ែន” ដែលដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា…

ឧកញ៉ា វ៉ាន់ ឆារស៍ជួន ស្វាគមន៍ក្រុមហ៊ុនជិត១០០ នៃសមាជិកសមាគមភស្តុភារកម្មកម្ពុជា ទស្សនកិច្ច «អាកាសយានដ្ឋានអន្តរជាតិតេជោ»

ឧកញ៉ា វ៉ាន់ ឆារស៍ជួន អភិបាលក្រុមហ៊ុន ខេមបូឌាអ៊ែផតអុិនវេសមុិន (CAIC) កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានទទួលស្វាគមន៍ក្រុមហ៊ុនជិត១០០ នៃសមាជិកសមាគមភស្តុភារកម្មកម្ពុជា ចុះទស្សនកិច្ចនៅ «អាកាសយានដ្ឋានអន្តរជាតិតេជោ» ដែលមានទីតាំងនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពី លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) និងក្រុមប្រឹក្សាភិបាល រួមទទាំងសមាជិកសមាគមប្រមាណ៩០នាក់ផងដែរ ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅអំពីសំណាក់ ឧកញ៉ា វ៉ាន់ ឆារស៍ជួន អភិបាលក្រុមហ៊ុនខេមបូឌាអ៊ែរផតអ៊ិនវេសមិន…

ក្រុមហ៊ុនផលិតផលជីសរីរាង្គមួយនៅខេត្តកំពង់ធំ គ្រោងបង្កើនការនាំចេញជីឱ្យបាន ២០០០តោន ទៅវៀតណាម នៅឆ្នាំ២០២៥ខាងមុខ

ក្រុមហ៊ុន Husk Ventures ដែលជាក្រុមហ៊ុនវិនិយោគបរទេស នៅខេត្តកំពង់ធំ បាននាំចេញដោយជោគជ័យនូវផលិតផលជីសរីរាង្គចំនួន ៣០០តោន ទៅកាន់ប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤នេះ ខណៈក្រុមហ៊ុនគ្រោងបង្កើនការនាំចេញដល់ ២០០០តោន នៅឆ្នាំ២០២៥ខាងមុខ។ នេះបើយោងតាមដំណើរចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក នៅខេត្តសៀមរាប ខេត្តឧត្ដរមានជ័យ និងខេត្តកំពង់ធំ ដែលដឹកនាំដោយលោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៤។ ចុះឱកាសដំណើរចុះពិនិត្យខ្សែច្រវាក់ផលិតកម្មនោះ ក្រសួងកសិកម្ម បានឱ្យដឹងថា ក្រុមហ៊ុន…

វៀតណាម ត្រូវការយ៉ាងហោចណាស់ ១៤ពាន់លានដុល្លារ ដើម្បីសង់ស្ថានីយសាកថ្មEV នៅទូទាំងប្រទេស

យោងតាមអ្នកជំនាញបានបង្ហាញឲ្យដឹងថា ប្រទេសវៀតណាម នឹងត្រូវការទឹកប្រាក់យ៉ាងហោចណាស់ ១៤ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់បណ្តាញស្ថានីយសាកថ្មរថយន្ត EV នៅទូទាំងប្រទេស ក្នុងគោលដៅដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។ តាមរយ:ផែនការដ៏ធំនេះ ត្រូវបានគេរំពឹងទុកខ្ពស់ថានឹងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើតឱកាសដ៏អស្ចារ្យសម្រាប់ទីផ្សាររថយន្តអគ្គិសនី (EV)។ សម្រាប់ការងាកទៅប្រើប្រាស់រថយន្ត EV គឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយឆ្ពោះទៅរកគោលដៅបំភាយកាបូនកម្រិតសូន្យរបស់វៀតណាម និងការការពារបរិស្ថាន ហើយវាក៏នឹងជំរុញដល់សេដ្ឋកិច្ចជាតិផងដែរ ជាពិសេសក្នុងការកាត់បន្ថយថ្លៃដើមនាំចូលប្រេង និងអាចបង្កើតការងារបានដល់រាប់លានថែមទៀតផង។ យោងតាមរបាយការណ៍ពីធនាគារពិភពលោក បានបង្ហាញឲ្យដឹងថា ដើម្បីអាចឲ្យរថយន្ត EV ក្លាយជាចរន្ត ជាពិសេសក្នុងចំណោមអ្នកទិញរថយន្តលើកដំបូង នោះការសាងសង់ប្រព័ន្ធស្ថានីយសាកថ្ម នឹងដើរតួនាទីយ៉ាងសំខាន់។…

ដាក់ដំណើរការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បឹងធំ ក្រោយចំណាយទុនវិនិយោគជាង១,៤លានដុល្លារ

ភ្នំពេញ ៖រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាត បឹងធំ ស្ថិតក្នុង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត បានក្នុងបរិមាណ៦ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ នៅតំបន់ជាយក្រុង ដែលតែងជួបកាតលំបាក និងការខ្វះខាតទឹកស្អាតប្រើប្រាស់ និងបរិភោគ។ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ នូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បឹងធំ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍…

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ចង់ឱ្យធនាគារកណ្តាល ទម្លាក់អត្រាការប្រាក់បន្ថែមដើម្បីឱ្យស្របទៅនឹងអតិផរណាទាប

ថៃ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា លោកចង់ឱ្យមានកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត ដើម្បីឱ្យស្របទៅនឹងអតិផរណាទាប។ ការថ្លែងរបស់លោកធ្វើឡើងមុនកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយនៅសប្តាហ៍នេះ របស់ធនាគារកណ្តាលថៃដែលសេដ្ឋវិទូរំពឹងថា នឹងមិនមានការផ្លាស់ប្តូរអត្រាឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោក Pichai Chunhavajira បាននិយាយថា ខណៈពេលដែលធនាគារកណ្តាលនឹងធ្វើការសម្រេចចិត្ត អំពីអត្រាការប្រាក់ គាត់បានពិភាក្សាអំពីបញ្ហានេះ ជាមួយទេសាភិបាលធនាគារកណ្តាលលោក Sethaput Suthiwartnaruput។ លោក Pichai បានមានប្រសាសន៍ថា៖ «តាមទស្សនៈរបស់យើង ប្រសិនបើវា អាចកាត់បន្ថយបាន វាល្អណាស់។ យើងចង់ឱ្យវាសមស្របនឹងអតិផរណា»។ លោកបានបន្ថែមថា៖ «យើងបានពិភាក្សាជាមួយទេសាភិបាលជាច្រើនដងរួចមកហើយ… ទេសាភិបាលបានដឹងកង្វល់របស់យើង…

ព័ត៌មានថ្មីៗ