Month: December 2024

ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP មាន៣១.៣៦ប៊ីលានដុល្លារ

ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងឱ្យដឹងដូច្នេះនៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទ «យុគសម័យថ្មី នៃពាណិជ្ជកម្ម» នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។ លោកស្រី ចម និម្មល បានគូសបញ្ជាក់ថា៖ ទីផ្សារ RCEPជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា ដែលមានប្រហែល៦២.១ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។ លោកស្រីរដ្ឋមន្ត្រី បានលើកឡើងថា៖ ទីផ្សារធំដែលគាំទ្រការនាំចេញរបស់កម្ពុជា ក្រៅពីអាស៊ាន មានសាធារណរដ្ឋប្រជាមានិតចិន ហុងកុង…

សភាអាមេរិក គ្រោងបោះឆ្នោតផ្តល់ទឹកប្រាក់ជាង ៣ពាន់លានដុល្លារ ដើម្បីដកឧបករណ៍ទូរគមនាគមន៍ចិន ចេញពីប្រទេសខ្លួន អន្តរជាតិ

សភាតំណាងរាស្រ្តអាមេរិក គ្រោងបោះឆ្នោតនៅសប្តាហ៍ក្រោយ ដើម្បីអនុម័តលើកញ្ចប់ថវិកាការពារជាតិប្រចាំឆ្នាំ ដែលមានចំនួនជាង ៣ពាន់លានដុល្លារ សម្រាប់ផ្តល់ជូនក្រុមហ៊ុនទូរគមនាគមន៍អាមេរិក ដើម្បីដកចេញនូវឧបករណ៍ដែលផលិតដោយក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei និង ZTE ពីបណ្តាញឥតខ្សែអាមេរិក ក្នុងគោលបំណងដោះស្រាយហានិភ័យសន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ គួរឲ្យដឹងថាសេចក្តីព្រាងច្បាប់នេះត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយរួបញ្ចូលទាំងបទប្បញ្ញតិផ្សេងទៀត ដែលដាក់សំដៅចំៗទៅលើប្រទេសចិន ក្នុងកិច្ចខិតខំប្រឹងប្រែងការពារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ គណៈកម្មការទំនាក់ទំនងសហព័ន្ធ ( FCC ) បាននិយាយថាការដកឧបករណ៍ដែលមិនមានសុវត្ថិភាពរបស់ចិន ចេញពីទឹកដីសហរដ្ឋអាមេរិក ត្រូវបានគេប៉ាន់ប្រមាណថានឹងត្រូវចំណាយអស់ទឹកប្រាក់រហូតដល់ទៅ ៤,៩៨ពាន់លានដុល្លារ ប៉ុន្តែសភាពីមុន បានអនុម័តត្រឹមតែ ១,៩ពាន់លានដុល្លារប៉ុណ្ណោះ…

ពិធីបិទបុណ្យសមុទ្រលើកទី១១ ជុំទី៣ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រ្តីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតអញ្ជើញជាអធិបតីក្នុងពិធីបិទបុណ្យសមុទ្រលើកទី១១ ជុំទី៣ ក្រោមប្រធានបទ៖ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ដែលត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ…

ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីពិធីសម្ពោធអគារស្នាក់ការ និងសមិទ្ធផលនានា របស់ ស.ស.យ.ក. ស្រុករុក្ខគិរី

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការ និងសមិទ្ធផលនានា របស់ ស.ស.យ.ក. ស្រុករុក្ខគិរី ខេត្តបាត់ដំបង៕

ពិធីបើកជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ ២០២៤ ដើម្បីជំរុញការតភ្ជាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍ ពីបណ្តាប្រទេសនានាមកកាន់កម្ពុជា និងពីកម្ពុជាទៅបណ្តាប្រទេសផ្សេងទៀត តាមរយៈការរៀបចំជំនួបផ្លាស់ប្តូរពាណិជ្ជកម្មរវាងក្រុមហ៊ុនទេសចរណ៍ក្រៅប្រទេស ជាមួយប្រតិបត្តិករទេសចរណ៍ក្នុងស្រុក ជាពិសេសការបង្កើនកញ្ចប់ទស្សនកិច្ចទេសចរណ៍មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយឆ្លៀតយកឱកាសពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ក្រោមប្រធានបទ៖ ” អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី…

ជប៉ុនផ្តល់ ជំនួយ៩០ម៉ឺនដុល្លារ បន្ថែមសម្រាប់ការ ជួសជុលប្រាសាទបាយ័ន

(សៀមរាប)៖ បើតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងការបរទេសជប៉ុន បានប្រកាសផ្តល់ជំនួយ ៩០ម៉ឺនដុល្លារបន្ថែមដល់ភាគីកម្ពុជា សម្រាប់ការជួសជុលប្រាសាទបាយ័ន នៃក្រុងអង្គរធំ ចាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ ការប្រកាសផ្ដល់ជំនួយនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក Kawase Taro ប្រធានផ្នែកកិច្ចសហប្រតិបត្តិការវប្បធម៌ពហុភាគី នៃក្រសួងការបរទេសជប៉ុន បានប្រកាសពីការផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារអាមេរិកបន្ថែម…

សេចក្តីជូនដំណឹងស្តីពី ការរៀបចំវេទិកាទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៤ ក្រោមមូលបទ «ភាពស្រស់ស្អាតនៃសុខដុមនីយកម្ម និងគោលដៅទេសចរណ៍មូស្លីម»

សេចក្តីជូនដំណឹងស្តីពី ការរៀបចំវេទិកាទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៤ ក្រោមមូលបទ «ភាពស្រស់ស្អាតនៃសុខដុមនីយកម្ម និងគោលដៅទេសចរណ៍មូស្លីម» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នារាជធានីភ្នំពេញ។

ក្រុមហ៊ុនប្រមាណជាង ៥០ ជាសមាជិកវេទិកាសម្ព័ន្ធឧស្សាកម្មកូរ៉េ (KIAF) បង្ហាញបំណងវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសន្និបាតភីអេចហ្គ្រេនហល (បឹងស្នោ)។ លោក ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្ដេចបវរធិបតី សាជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកដំបូងនៅសាធារណរដ្ឋកូរ៉េ កាលពីប្រមាណ ៧ ខែមុន និងបានគោរពជម្រាបជូនសម្តេចបវរធិបតីថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០…

រដ្ឋបាលទីក្រុងហាណូយនៃប្រទេសវៀតណាម គ្រោងសាងសង់ផ្លូវដែក ៦០០ គីឡូម៉ែត្រ ត្រឹម ២០ ឆ្នាំខាងមុខ

វៀតណាម៖ រដ្ឋបាលទីក្រុងហាណូយនៃប្រទេសវៀតណាម បានអនុម័តលើផែនការអភិវឌ្ឍន៍ដ៏ធំ ក្នុងការវិនិយោគលើប្រព័ន្ធផ្លូវដែកប្រវែងជាង ៦០០ គីឡូម៉ែត្រ នៅត្រឹមឆ្នាំ ២០៤៥។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។ គណៈកម្មាធិការបក្សកុម្មុយនិស្តនៃក្រុងហាណូយ នឹងផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ការដឹកជញ្ជូនសាធារណៈ និងពន្លឿនប្រតិបត្តិការបណ្តាញផ្លូវដែករបស់ទីក្រុង។គំនិតផ្តួចផ្តើមនេះ មានគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ កែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីក្រុង និងកាត់បន្ថយការបំពុលបរិស្ថាន។ តាមផែនការសាងសង់មេរបស់ទីក្រុងហាណូយដល់ឆ្នាំ ២០៣០ ប្រព័ន្ធផ្លូវដែកក្នុងទីក្រុងនេះនឹងមានចំនួន ១០ ខ្សែ ដោយលាតសន្ធឹងលើប្រវែង ៤១០ គីឡូម៉ែត្រ។ បច្ចុប្បន្ន រដ្ឋបាលទីក្រុងកំពុងកែសម្រួលផែនការនេះ ដោយបន្ថែមផ្លូវដែកចំនួន…

លោក Donald Trump ជាប់ឈ្មោះជាបុគ្គលឆ្នើម របស់ទស្សនាវដ្តី Time ប្រចាំឆ្នាំ២០២៤ដោយសារតែលោកបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក

អាមេរិក៖ លោក Donald Trump បានជាប់ឈ្មោះជាបុគ្គលឆ្នើមប្រចាំឆ្នាំ២០២៤ របស់ទស្សនាវដ្តី Time ដែលនេះក៏ដោយសារតែលោកបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក វិលត្រឡប់ចូលទៅអង្គុយកៅអីនៅក្នុងសេតវិមានសាជាថ្មី។ នេះជាលើកទី៣ហើយដែលលោក Donald Trump លេចវត្តមានលើគម្របទស្សនាវដ្តី Time ក្នុងឆ្នាំ២០២៤។ យ៉ាងណា ចំពោះលោក ត្រាំ គាត់មិនដែលពេញចិត្តចំពោះទស្សនាវដ្តីនេះទេ ដោយតែងតែរិះគន់ថា Time ជ្រើសរើសបុគ្គលឆ្នើមមិនត្រឹមត្រូវ។ ទស្សនាវដ្តី Time សរសេរថា «តាំងពីចាប់ផ្តើមឈរឈ្មោះជាប្រធានាធិបតីក្នុងឆ្នាំ២០១៥ ប្រហែលជាគ្មានបុគ្គលណា ដើរតួនាទីក្នុងការផ្លាស់ប្តូររបត់នយោបាយនិងប្រវត្តិសាស្រ្ត ធំជាងលោក Donald…

ព័ត៌មានថ្មីៗ