ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ចិន BYD បង្ហាញទិន្នន័យលក់រថយន្តបានច្រើនបំផុតក្នុងឆ្នាំ២០២៤ វ៉ាដាច់ក្រុមហ៊ុន ឡានFord និង Honda
ចិន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ចិន BYD គ្រោងនឹងបង្ហាញពីការកើនឡើងចំណែកទីផ្សារបន្ថែមទៀត នៅពេលដែលទិន្នន័យនៃការលក់រថយន្តខែវិច្ឆិកា ត្រូវបានរាយការណ៍មកថាលើសពីគោលដៅប្រចាំឆ្នាំរបស់ខ្លួន និងវ៉ាដាច់ក្រុមហ៊ុន Ford និង Honda ក្នុងការលក់ជាសកលរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤។ ក្រុមហ៊ុនរថយន្តអគ្គិសនីយក្សរបស់ចិននេះ បានចែកចាយរថយន្តចំនួន ៣.៧៦លានគ្រឿងក្នុងរយៈពេល ១១ខែដំបូងក្នុងឆ្នាំនេះ រួមទាំងចំនួន ៥០៦.៨០៤គ្រឿង ដែលបានលក់ក្នុងខែវិច្ឆិកា។ គិតត្រឹមខែតុលា ចំណែកទីផ្សាររបស់ BYD ក្នុងប្រទេសចិន បានបង្កើតច្រើនជាង ៩០% នៃការលក់សរុបរបស់ខ្លួន…