Month: December 2024

សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយចំនួន ០៣នាក់ក្នុងសកម្មភាពឆក់ទ្រព្យសម្បត្តិយ៉ាងសកម្មនាភូមិសាស្រ្តក្រុងបាត់ដំបង និងស្រុកថ្មគោល

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០៨ខែ ធ្នូ ឆ្នាំ ២០២៤ សមត្ថកិច្ចធ្វើការនាំខ្លួនជនស័ង្សយចំនួន០៣នាក់គឺ៖ ១-ឈ្មោះ ភន ផាន់រ៉ា ភេទស្រី អាយុ៥៥ឆ្នាំរស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល(អ្នកសមគំនិត) ២-ឈ្មោះ សេង គឹមណៃ ហៅ ហៃ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុថ្មគោល។ ៣-ឈ្មោះ សេង សីហា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិព្រៃទទឹង…

ជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ លោក LI Tao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Heilongjiang Province Maiku Information Technology Co., Ltd.

នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤, ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេចរណ៍បានអនុញ្ញាតជូនលោក LI Tao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Heilongjiang Province Maiku Information Technology Co., Ltd. និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងធ្វើបទបង្ហាញលើកម្មវិធីព័ត៌មានវិទ្យាគ្រប់គ្រងទេសចរណ៍ទំនើប និងជាបច្ចេកវិទ្យាចុងក្រោយ បូកបញ្ចូលគ្នារវាងបញ្ញាសប្បនិមិត្ត (AI) ទិន្ន័យដ៏ច្រើន (Big Data) និងរូបភាពថតពីផ្កាយរណប ហៅថា “Tourism…

មិនអើពើនឹងចិន អាមេរិក បន្តអនុម័តកិច្ចព្រមព្រៀងលក់អាវុធតម្លៃជិត ៤០០លានដុល្លារបន្ថែមទៅឲ្យតៃវ៉ាន់

យោងតាមមន្ទីរបញ្ចកោណ បាននិយាយកាលពីពេលថ្មីៗនេះ ក្រសួងការបរទេសអាមេរិក បានអនុម័តកិច្ចព្រមពៀងលក់សព្វាវុធថ្មីបន្ថែម ដោយក្នុងនោះរួមមានសម្ភារ:គ្រឿងបង្គំរបស់យន្តហោះចម្បាំង F-16 និងប្រព័ន្ធការពារមីស៊ីល ទៅឲ្យកោះតៃវ៉ាន់ ក្នុងតម្លៃប៉ាន់ស្មានសរុប ៣៨៥លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ ​កិច្ចព្រមព្រៀងលក់គ្រឿងសព្វាវុធអាមេរិកទៅឲ្យកោះតៃវ៉ាន់នេះ ត្រូវបានចាត់ទុកថាជាការផ្តល់មធ្យោបាយការពារខ្លួនរបស់ដែនកោះនេះ​ ចំពេលកំពុងទទួលរងសម្ពាធកាន់តែខ្លាំង ពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលបន្តទាមទារតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ គួរឲ្យដឹងផងដែរថា ប្រទេសចិន បាននិងកំពុងបង្កើនសម្ពាធយោធាប្រឆាំងនឹងតៃវ៉ាន់ កាន់តែខ្លាំងឡើង រួមទាំងការធ្វើសមយុទ្ធយោធាចំនួនពីរលើករួចមកហើយ ក្នុងឆ្នាំនេះ ស្របពេលមានរបាយការណ៍ថា ទីក្រុងប៉េកាំង អាចនឹងរៀបចំសមយុទ្ធបន្ថែមទៀត ចំពេលមានដំណើរទស្សនកិច្ចរបស់ប្រធានធិបតីតៃវ៉ាន់ លោក Lai Ching-te…

អាមេរិក ចាប់ផ្តើមយកពន្ធគយលើបន្ទះសូឡា ដែលនាំចូលពីប្រទេសអាស៊ីអាគេ្នយ៍ចំនួនបួន រួមទាំងកម្ពុជា

យោងតាមមន្ត្រីពាណិជ្ជកម្មអាមេរិក បានប្រកាសកាលពីពេលថ្មីៗនេះថា ផែនការយកពន្ធគយថ្មីលើការនាំចូលបន្ទះសូឡា ពីប្រទេសនៅក្នុងតំបន់អាស៊ីអាគេ្នយ៍ចំនួនបួន រួមទាំងកម្ពុជា បានចាប់ផ្តើមហើយ បន្ទាប់ពីមានការត្អូញត្អែរជាច្រើនពីសំណាក់ក្រុមហ៊ុនផលិតរបស់អាមេរិក ថាទំនិញដែលនាំចូលពីតំបន់នោះមានតម្លៃថោក និងធ្វើឲ្យខូចដល់ទីផ្សារសកល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ ជុំវិញការសម្រេចចិត្តយកពន្ធលើការនាំចូលផលិតផលបន្ទះសូឡានេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃផែនការរបស់នាយកដ្ឋានពាណិជ្ជកម្មរបស់ប្រធានាធិបតី ចូ បៃដិន ក្នុងគោលបំណងការពារផលប្រយោជន៍របស់ក្រុមហ៊ុនផលិតបន្ទះសូឡាខ្នាតធំ និងអ្នកផលិតតូចៗជាច្រើន នៅសហរដ្ឋអាមេរិក។ ​គួរឲ្យដឹងផងដែរថា កន្លងមកគណៈកម្មាធិការ​ពាណិជ្ជកម្ម​នៃ​សម្ព័ន្ធ​អាមេរិក​សម្រាប់​ការ​ផលិត​បន្ទះសូឡា​ បាន​ចោទប្រកាន់ទៅលើ​ក្រុមហ៊ុន​ផលិត​បន្ទះ​សូឡា​ធំៗ​​របស់​ចិនដែលមានរោងចក្រក្នុងប្រទេសតំបន់អាស៊ាន ដូចជាម៉ាឡេស៊ី កម្ពុជា វៀតណាម និង​ថៃ​ ថា​បាន​ធ្វើ​ឲ្យ​តម្លៃ​បន្ទះសូឡាសកល​ធ្លាក់​ចុះ​ ជាមួយនឹងនាំចេញផលិតរបស់ខ្លួនច្រើនលើសលប់ពេក ដែលបានធ្វើឲ្យខូតដល់ការប្រកួតប្រជែងដោយយុត្តិធម៌។ យោងតាមសេចក្តីសម្រេចបឋមដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ…

លោក ត្រាំ ព្រមានយកពន្ធ ១០០% លើក្រុមប្រទេស BRICS បើហ៊ានបង្កើតប្រព័ន្ធទូទាត់ថ្មីជំនួសប្រាក់ដុល្លា

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានគំរាមយកពន្ធ ១០០% ពីបណ្តាប្រទេសក្រុម BRICS ប្រសិនបើពួកគេបង្កើតរូបិយប័ណ្ណថ្មី ឬគាំទ្រជម្រើសរូបិយប័ណ្ណណាមួយផ្សេងទៀត ដើម្បីបម្រើដល់ការទូទាត់ពាណិជ្ជកម្ម ជំនួសប្រាក់ដុល្លារអាមេរិកនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។ គួរឲ្យដឹងថារដ្ឋាភិបាលទីក្រុងមូស្គូ បាននឹងកំពុងស្វែងរកការបញ្ចុះបញ្ចូលសមាជិកក្រុម BRICS ផ្សេងទៀត ដែលរួមមានចិន ឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ឲ្យបង្កើតរូបិយប័ណ្ណថ្មីដើម្បីជំនួសប្រាក់ដុល្លារ ដោយសារក្រុមហ៊ុនសំខាន់ៗត្រូវបានរងការវាយប្រហារដោយសារទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ កាលពីខែមុន ប្លុកនេះបានជួបប្រជុំគ្នានៅទីក្រុង Kazan…

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្អាកកិច្ចព្រមព្រៀង ជាមួយមន្ទីរសម្រាកព្យាបាលឯកជនចំនួន ៣ ជាបណ្ដោះអាសន្ន

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្អាកកិច្ចព្រមព្រៀង ស្ដីពីការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយមន្ទីរសម្រាកព្យាបាលឯកជនចំនួន ៣ ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ នៅក្នុងសេចក្តីជូនដំណឹងរបស់ ប.ស.ស. ចុះថ្ងៃទី ០៦ ធ្នូ បានឱ្យដឹងថា មន្ទីរសម្រាកព្យាបាលឯកជនទាំង ៣ នោះ មានឈ្មោះ និងមានអាសយដ្ឋានដូចខាងក្រោម ៖ ទី១-មន្ទីរសម្រាកព្យាបាល កងកេង មានទីតាំងនៅភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់…

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសទាំងអស់ដែលមានវត្តមានលើទឹកដីតៃវ៉ាន់ បានប្រើប្រាស់ការផ្តល់សេវា Wi-Fi ឥតគិតថ្លៃ នៅទូទាំងប្រទេស

តៃវ៉ាន់៖ តៃវ៉ាន់បានបង្កើតខ្លួនជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្តល់ Wi-Fi ឥតគិតថ្លៃដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសតាមរយៈសេវាកម្ម iTaiwan របស់ខ្លួនដែលបានបើកដំណើរការក្នុងឆ្នាំ ២០១១។ ជាមួយនឹង hotspots ជាង ៩៧០០កន្លែងនៅទូទាំងទឹកដីដែនកោះមួយនេះ។ កោះតៃវ៉ាន់បានដាក់ចេញកម្មវិធីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាគោលដៅអាទិភាពមួយ ដើម្បីធ្វើការតភ្ជាប់ឌីជីថលពីទីក្រុងទៅកាន់ជនបទ។ វាមិនត្រឹមតែផ្ដល់ភាពងាយស្រួលក្នុងការទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែការផ្ដល់ជូនឥតគិតថ្លៃទៅលើសេវា Wi-Fi នេះ ក៏បានចូលរួមធ្វើឲ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនផងដែរ។ សម្រាប់ភ្ញៀវទេសចរអាចនឹងមានអារម្មណ៍ខ្លាចទៅលើឯកជនភាពនៃការប្រើប្រាស់ Free Wi-Fi ប៉ុន្តែគម្រោងនេះគឺត្រូវបានបង្កើតឡើងដោយយកចិត្តទុកដាក់ទៅលើរឿងឯកជនភាព និងការវាយប្រហារតាមអ៊ីនធើណែតជាកត្តាចម្បង ដើម្បីធានាឲ្យបាននូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់៕

នាយកប្រតិបត្តិ(CEO) ក្រុមហ៊ុន Nvidia ត្រៀមបោះទុនសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ AI នៅប្រទេសវៀតណាមក្នុងពេលឆាប់ៗខាងមុខនេះ

វៀតណាម៖ ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សអាមេរិក Nvidia និងរដ្ឋាភិបាលវៀតណាមថ្មីៗនេះ បានព្រមព្រៀងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ AI និងមជ្ឈមណ្ឌលទិន្នន័យ AI នៅក្នុងប្រទេសវៀតណាមជាលើកដំបូង ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខានៅថ្ងៃទី០៥ ខែធ្នូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Nvidia បានប្រកាសថា ខ្លួននឹងចាប់ដៃគូជាមួយនឹងក្រុមហ៊ុន VinBrain ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup របស់វៀតណាម។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតទាក់ទិននឹងតម្លៃនៃការវិនិយោគនៅទីនោះ ក្រុមហ៊ុនយក្សអាមេរិកដ៏ធំនេះមិនបានបង្ហាញនោះទេ។ នាយកប្រតិបត្តិ(CEO) ក្រុមហ៊ុន Nvidia លោក Jensen Huang…

ធនាគារពិភពលោកកាលបង្ហាញកញ្ចប់ប្រាក់ ១០០ ប៊ីលានដុល្លារ សម្រាប់ជាកម្ចីអភិវឌ្ឍន៍ដល់ប្រទេសដែលមានប្រាក់ចំណូលទាបជុំវិញពិភពលោក

បរទេស៖ធនាគារពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញកញ្ចប់ប្រាក់ ១០០ ប៊ីលានដុល្លារ សម្រាប់ជាកម្ចីអភិវឌ្ឍន៍ដល់ប្រទេសដែលមានប្រាក់ចំណូលទាបជុំវិញពិភពលោក ដើម្បីដោះស្រាយវិបត្តិផ្សេងៗ រាប់តាំងពីបំណុល រហូតដល់ការប្រយុទ្ធប្រឆាំងមហន្តរាយអាកាសធាតុ អតិផរណា និងជម្លោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៤។ ជាធម្មតា កញ្ចប់ទឹកប្រាក់សម្រាប់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) មួយនេះ តែងតែដាក់ចេញជារៀងរាល់៣ឆ្នាំម្ដង ហើយកញ្ចប់ថ្មីជាកំណត់ត្រាខ្ពស់បំផុត រាប់តាំងពីកញ្ចប់ ៩៣ ប៊ីលានដុល្លារ ដែលត្រូវបានបញ្ចេញនៅឆ្នាំ ២០២១។ យ៉ាងណាមិញ មានសេចក្ដីរាយការណ៍ថា ចំនួននេះតិចជាងការទាមទាររបស់ក្រុមមេដឹកនាំនៅអាហ្វ្រិក ដែលសុំឱ្យបង្កើនមូលនិធិ…

មនុស្សរាប់សិបម៉ឺននាក់ ត្រូវបានរំពឹងថា នឹងប្រមូលផ្តុំគ្នានាថ្ងៃសៅរ៍ចុងសប្តាហ៍នេះដើម្បីធ្វើបាតុកម្មទាមទារឱ្យប្រធានាធិបតី Yoon Suk Yeol ចុះចេញពីតំណែង

កូរ៉េខាងត្បូង ៖ ប៉ូលិសកូរ៉េខាងត្បូង បានឱ្យដឹងថា មនុស្សរាប់សិបម៉ឺននាក់ ត្រូវបានរំពឹងថា នឹងប្រមូលផ្តុំគ្នានាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីសម្តែងការតវ៉ាប្រឆាំង ប្រធានាធិបតីលោក Yoon Suk Yeol ក្រោយការព្យាយាមមិនបានសម្រេចរបស់លោក ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤។ ប៉ូលិសរដ្ឋធានីសេអ៊ូល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការប្រមូលផ្តុំនិងដង្ហែក្បួនទ្រង់ទ្រាយធំ ជាមួយវត្តមានមនុស្សអាចប្រហែលខ្ទង់សែន នឹងត្រូវធ្វើឡើងនៅកណ្តាលទីក្រុង ព្រមទាំងនៅសង្កាត់ Yeouido នាថ្ងៃសៅរ៍សប្តាហ៍នេះ ហើយការរឹតត្បិតចរាចរណ៍…

ព័ត៌មានថ្មីៗ