Month: December 2024

នគរបាលចរាចរណ៍ផ្លូវគោកតាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ

នគរបាលចរាចរណ៍ផ្លូវគោកតាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ

ឆ្នាំ២០២៤៖ ខេត្តព្រះវិហារ រកចំណូលបានជាង១៧០លានដុល្លារ ពីការនាំចេញទន្និផលកសិកម្មចំនួន ៣មុខ

បើគិតត្រឹមមួយឆ្នាំ២០២៤ ខេត្តនេះ បានទទួលប្រាក់ចំណូលប្រមាណជាង១៧០លានដុល្លារ ពីការនាំចេញកសិផលសំខាន់ៗទាំង៣មុខនេះទៅកាន់ទីផ្សារអន្តរជាតិ។នេះបើយោងតាមប្រសាសន៍របស់ លោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះវិហារ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចសិក្សា ឈ្វែងយល់កសិអេកូឡូស៊ី នៅខេត្តព្រះវិហារ កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ លោកឱ្យដឹងថា បច្ចុប្បន្នវិស័យកសិកម្មបានរួមចំណែកចំណែកសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តព្រះវិហារ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៤នេះ បើមិនគិតពីការប្រមូលផលទុកដាក់សម្រាប់បរិភោគ និងទុកពូជនោះ ដំណាំស្រូវ បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសប្រមាណជាង២០ម៉ឺនតោន ក្នុងតម្លៃជាង៦០លានដុល្លារអាមេរិក។ ទន្ទឹមគ្នានេះ ចំពោះដំណាំ ដំឡូងមីវិញ លោកថា…

ខេត្តកំពង់ស្ពឺ នឹងទទួលបានទុនវិនិយោគប្រមាណ ២,០០០លានដុល្លារ នៅដើមឆ្នាំ ២០២៥ តាមរយៈសម្ព័ន្ធអ្នកវិនិយោគចិន

ខេត្តកំពង់ស្ពឺ នឹងទទួលបាននូវទុនវិនិយោគប្រមាណ ២,០០០លានដុល្លារ ក្នុងដើមឆ្នាំ ២០២៥ ចូលមកកាន់ខេត្តកំពង់ស្ពឺ តាមរយៈសម្ព័ន្ធអ្នកវិនិយោគសារធារណៈរដ្ឋប្រជាមានិតចិន។ នេះបើតាមរយៈទស្សនកិច្ចរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមទាំងគណៈប្រតិភូ នៅក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ Agile Sweather (Cambodia) Ci.,Ltd និងក្រុមហ៊ុន Siglo (Cambodia) Co.,Ltd នៅទីស្នាក់ការក្រុមហ៊ុនកណ្តាលទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។ សូមបញ្ជាក់ថា ប្រទេសចិននៅតែជាប្រទេសដែលមានទុនវិនិយោគច្រើននៅកម្ពុជា។គិតត្រឹមរយៈពេល១១ខែ ឆ្នាំ…

គ្រឹះស្ថានធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ឯកភាពបន្ថយអត្រាការប្រាក់កម្ចីសម្រាប់អភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានឯកភាពបន្ធូរបន្ថយអត្រាការប្រាក់ឥណទានសម្រាប់អភិវឌ្ឍលំនៅឋាននិងទិញអចលនទ្រព្យ ។ ការអនុគ្រោះនេះមានគោលបំណងជួយដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអចលនទ្រព្យដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ក៏ដូចជាចូលរួមក្នុងគោលនយោបាយជាតិលំនៅឋាន។ គួរជម្រាបថា៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ “ឌ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិគ្រោះពិភាក្សាការងារជាមួយតំណាងធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ…

ក្រុមហ៊ុនមួយរបស់ចិន កំពុងពិនិត្យលទ្ធភាពវិនិយោគលើការកែច្នៃដំឡូងមីដោយផ្ទាល់នៅកម្ពុជា

ក្រុមហ៊ុន Sublime China Co.,Ltd បានចូលជួបពិភាក្សាការងារជាមួយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិនិត្យលទ្ធភាពវិនិយោគលើការកែច្នៃដំឡូងមីដោយផ្ទាល់នៅកម្ពុជា និងស្នើការគាំទ្រពីក្រសួងកសិកម្មក្នុងការចូលរួមសហការជាមួយសហគមន៍កសិកម្ម ក្នុងការធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ដំឡូងមី។ ថ្លែងនៅក្នុងជំនួបខាងលើ រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងដំណាំដំឡូងមី ក្រសួងកសិកម្មត្រូវការដៃគូសហការល្អក្នុងការកែច្នៃនាំចេញនូវផលិតផលសម្រេចទៅកាន់ទីផ្សារក្រៅប្រទេស ដោយទទួលទិញពីប្រជាកសិករក្នុងតម្លៃសមរម្យ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ រក្សាស្ថិរភាពថ្លៃដល់កសិករ និងអនុវត្តការងារមានលក្ខណៈយូរអង្វែង។ លោកបានបញ្ជាក់បន្ថែមថា ការងារនេះទាមទារឱ្យមានការសិក្សាឱ្យបានស៊ីជម្រៅ មានផែនការវិនិយោគច្បាស់លាស់ មានស្តង់ដាការងារត្រឹមត្រូវ និងអាចតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ…

អ្នកនាំពាក្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមធ្វើការបញ្ជាក់ជូនដល់សាធារណជនទាំងអស់ជ្រាបថា

សេចក្តីបញ្ជាក់ព័ត៌មាន ថ្មីៗនេះមានការផ្សព្វផ្សាយមតិយោបល់លើបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងមន្ទិលសង្ស័យលើករណីដែលអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ធ្វើការប្រមូល និងកំណត់ចំនួនថវិកាវិភាគទានពីថ្នាក់ដឹកនាំ និងមន្ត្រី ដើម្បីទ្រទ្រង់លើចំណាយនៃការរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផែនការការងារឆ្នាំ២០២៥ នាពេលឆាប់ៗខាងមុខ។ អ្នកនាំពាក្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមធ្វើការបញ្ជាក់ជូនដល់សាធារណជនទាំងអស់ជ្រាបថា អគ្គនាយកដ្ឋានគ្រោងនឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផែនការការងារឆ្នាំ២០២៥ នៅក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២៥ខាងមុខ។ ចំពោះការចំណាយលើការរៀបចំកម្មវិធីសន្និបាតខាងលើនេះ អគ្គនាយកដ្ឋាន មានកញ្ចប់ថវិកាសម្រាប់ទ្រទ្រង់ចំណាយបានគ្រប់គ្រាន់ ដោយមិនតម្រូវ ឬកំណត់ជាគោលការណ៍ ដើម្បីប្រមូល ឬរៃអង្គាសថវិកាវិភាគទានណាមួយពីថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋាននោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់មន្ត្រីខ្លួនតាមរយៈការកំណត់ជាគោលការណ៍ លើកទឹកចិត្ត…

បន្ទាប់ពីជំនួបជាន់ខ្ពស់រវាងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TCG រួចមក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

បានដឹកនាំគណៈប្រតិភូអញ្ជើញទស្សនាតាមបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធនានាដែលជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍របស់ក្រុមហ៊ុន TCG ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងអំពីកញ្ចប់ទស្សនកិច្ចដែលក្រុមហ៊ុនមាន និងស្តាប់អំពីតម្រូវការនៃកញ្ចប់ទេសចរណ៍របស់ប្រជាជននៅតំបន់រដ្ឋបាលពិសេសហុងកុងដែលមានបំណងទៅទស្សនានៅប្រទេសកម្ពុជា នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក យស សុខេមរិន អគ្គកុងស៊ុលកម្ពុជាប្រចាំតំបន់រដ្ឋបាលពិសេសហុងកុង និងមន្រ្តីរាជការ

ហុងកុង៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសមកបំពេញទស្សនកិច្ច នៅតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក យស សុខេមរិន អគ្គកុងស៊ុលកម្ពុជាប្រចាំតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន និងមន្ត្រីរាជការ ដើម្បីសំណេះសំណាលសុខទុក្ខ និងមានមតិផ្តាំផ្ញើដល់លោកអគ្គកុងស៊ុលឱ្យជួយបន្តទាក់ទាញវិនិយោគិនចិន ឬបរទេសមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន និងបន្តជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា គោលដៅទេសចរណ៏ព្រមទាំងជួយទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ឬ មិនពិតដែលប៉ះពាល់ដល់កម្ពុជាផងដែរ។

ជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ លោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG)

ហុងកុង៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG) និងសហការីជាអគ្គនាយក/អគ្គនាយករងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកទីភា្នក់ងារទេសចរណ៍ និង China Duty Free Shop ដើម្បីផ្លាស់ប្តូរទស្សនៈ…

ពិធីសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកស្ទឹងត្រង់ នាសម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាសម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ ក្នុងពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ លោកអភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូសរុបចំនួន ៤៦៦នាក់ នៅសាលាស្រុកស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឯកឧត្តមរដ្ឋមន្ត្រី…

ព័ត៌មានថ្មីៗ