Month: December 2024

ក្នុងឆ្នាំ២០២៤ គម្រោងវិនិយោគវិស័យឧស្សាហកម្មមានអត្រាខ្ពស់រហូតដល់៦៩%

ក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង (កើនឡើងចំនួន ១៤៦គម្រោង ឬ៥៤%) មានទំហំទុនវិនិយោគ ៦ ៩០០ លានដុល្លារអាម៉េរិក (កើនឡើង ១ ៩៧៣ លានដុល្លារអាម៉េរិក ឬ៤០%)។ គម្រោងវិនិយោគទាំងនោះ អាចបង្កើតការងារសរុបប្រមាណ ៣៣ ម៉ឺនកន្លែង ក្នុងនោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូតដល់ ៦៩% បើធៀបជាមួយវិស័យផ្សេងៗទៀតដែលទទួលបានគម្រោងវិនិយោគនៅកម្ពុជា។ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២០…

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» តំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២០-ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» តំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២០-ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។

ក្រុមហ៊ុន Ford និង GM ប្រកាសបរិច្ចាគម្នាក់ ១លានដុល្លារ ទៅកាន់មូលនិធិស្បថចូលកាន់តំណែងរបស់លោក ត្រាំ

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់អាមេរិក Ford និង General Motors (GM) កាលពីពេលថ្មីៗនេះ បានប្រកាសបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារ ក្នុងម្នាក់ ទៅកាន់មូលនិធិស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មី លោក ដូណាល់ ត្រាំ ដែលនឹងរៀបចំធ្វើឡើងនាខែមករាខាងមុខ។ នេះបើយោងតាមចុះផ្សាយពីសារព័ត៌មាន Reuters។ ជុំវិញការបរិច្ចាគនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីគោលនយោបាយស្តីពីពន្ធគយថ្មី និងរថយន្តអគ្គិសនីដែលកំពុងស្ថិតនៅក្រោមការពិចារណាដោយរដ្ឋបាលរបស់លោក ត្រាំ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន នៅទីក្រុង Detroit រួមទាំង Ford ផងដែរ ដែលកំពុងជួបការលំបាកក្នុងការបង្កើន និងលក់ម៉ូដែលដែលប្រើថាមពលអគ្គិសនីរបស់ខ្លួន។…

Honda និង Nissan ឈានដល់ការប្រកាសជាផ្លូវការនូវការច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា នៅឆ្នាំ២០២៦ ខាងមុខ

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Honda និង Nissan បានឈានដល់ការប្រកាសជាផ្លូវការនូវការច្របាច់បញ្ចូលគ្នា នៅក្នុងឆ្នាំ២០២៦ ខាងមុខ ចំពេលមានការប្រកួតប្រជែងដណ្តើមចំណែកទីផ្សារកាន់តែខ្លាំង ជាពិសេសពីសំណាក់ក្រុមហ៊ុនផលិតរថយន្តរបស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ ជុំវិញផែនការរួមបញ្ចូលគ្នានេះ អាចនឹងធ្វើឲ្យពួកគេក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតទី៣ របស់ពិភពលោក ពោលគឺបន្ទាប់ពីក្រុមហ៊ុន Toyota និង Volkswagen។ មិនតែប៉ុណ្ណោះ ផែនការនេះ ក៏នឹងផ្តល់ឲ្យក្រុមហ៊ុនទាំងពីរ អាចពង្រីកទំហំ និងឱកាសដើម្បីចែករំលែកធនធានគ្នាទៅវិញទៅមក ចំពេលកំពុងមានការប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីសំណាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងគូប្រជែងរបស់ចិនដូចជា BYD ជាដើម។ គួរឲ្យដឹងផងដែរថា ការរួមបញ្ចូលគ្នានៃក្រុមហ៊ុន…

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ឥណទានក្នុងវិស័យសេដ្ឋកិច្ចមានចំនួន ៦០,៩ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល១០ ខែឆ្នាំនេះ

គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុងវិស័យសេដ្ឋកិច្ចមានចំនួន ២៤៧.៦៣១ ប៊ីលានរៀល (ស្មើនឹង ៦០,៩ ប៊ីលានដុល្លារអាមេរិក) កើន ២,២% ធៀបនឹងឆ្នាំមុន។នេះបើតាមេបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ របាយការណ៍ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ឥណទានជាប្រភពទុនដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនសហគ្រាសក្នុងការពង្រីកអាជីវកម្ម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច បង្កើតឱកាសការងារ និងបង្កើនផលិតភាព។ បើគិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុងវិស័យសេដ្ឋកិច្ចមានចំនួន ២៤៧.៦៣១ ប៊ីលានរៀល (ស្មើនឹង ៦០,៩…

គិតមកដល់បច្ចុប្បន្ននេះ រាជធានីភ្នំពេញ មានទីក្រុងរណបចំនួន ៧

កន្លែងទីក្រុងរណប គឺជាសហគមន៍ ឬតំបន់ប្រជុំជនដែលនៅជាប់រាជធានី ឬទីក្រុងធំៗ ហើយបើគិតត្រឹមពេលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ មានទីក្រុងរណបចំនួន ៧កន្លែងហើយ។ទីក្រុងរណបទាំង៧កន្លែងនេះ បាននឹងកំពុងជំរុញចរន្តសេដ្ឋកិច្ចរាជធានីភ្នំពេញឱ្យមានសន្ទុះខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសជួយដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់ប្រជាពលរដ្ឋផងដែរ។ លោក អ៊ា ចរិយា នាយករដ្ឋបាលសាលាក្រុងអរិយក្សត្រ បានឱ្យដឹងតាមរយៈហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលក្រុងអរិយក្សត្រកាលពីពេលថ្មីៗនេះថា គិតមកដល់ពេលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ មានទីក្រុងរណបចំនួន ៧កន្លែងដូចខាងក្រោម៖ ១.ទីក្រុងកោះពេជ្រ៖ អភិវឌ្ឍដោយក្រុមហ៊ុន OCIC ក្នុងឆ្នាំ២០០៦ ដែលមានផ្ទៃដីសរុបជាង ១០០ហិកតា។ ២. កាំកូស៊ីធី៖ អភិវឌ្ឍដោយក្រុមហ៊ុនកូរ៉េ World City…

តំបន់សេដ្ឋកិច្ចពិសេសនៅព្រះសីហនុ មានទុនវិនិយោគសរុបជាង២ពាន់លានដុល្លារ

ភ្នំពេញ៖ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១៦ទីតាំង ដំណើរការ៥ទីតាំង មានរោងចក្រសហគ្រាសដែល កំពុងដំណើរការ និងមានកិច្ចសន្យាជួល (គម្រោងវិនិយោគ) សរុប ចំនួន ២៨៤ មានទុនវិនិយោគសរុប ២.៦៥៨.៣៨៤.៦៧៦ដុល្លារ កម្លាំងពលកម្មសរុប ៤៦.០១៨នាក់ ព្រមទាំងមានសហគ្រាសធុនតូច មធ្យម និង សិប្បកម្ម ចំនួន ១.២៣២មូលដ្ឋាន មានទុនវិនិយោគសរុបចំនួន៣០.៣៤០.២៥៧ដុល្លារ កម្លាំងពលកម្មសរុបចំនួន ៦.១៧២នាក់។ នេះបើតាមការឱ្យដឹងរបស់លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ…

កំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបានកុងតឺន័រឆ្លងកាត់១លានTEUs

ភ្នំពេញ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានកុងតឺន័រឆ្លងកាត់សរុបចំនួន ១ ០០០ ០០០ ធីអ៊ីយូ សម្រាប់រយៈពេលនៃប្រតិបត្តិការលើកដាក់កុងតឺន័រ គិតចាប់ពីដើមត្រីមាសទី១ ឆ្នាំ២០២៤ រហូតមកដល់ចុងត្រីមាសទី៤ ឆ្នាំ២០២៤។ នេះជាការចូលរួមចំណែកដ៏សំខាន់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីបុព្វហេតុ កំណើនសេដ្ឋកិច្ចជាតិកម្ពុជា។ គួររំលឹកថា សម្រាប់ឆ្នាំ២០២៣ ទំនិញនាំចូល និងនាំចេញចំនួន ៧ ៨៩៣ ១៥៧ តោន បានឆ្លងកាត់ផែកំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ ទទួលបានចំណូលសរុបមានចំនួនប្រមាណ ៩០,១២ លានដុល្លារអាម៉េរិក ។នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន។…

ក្រុមហ៊ុន Allegro បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google ក្រោមការចោទប្រកាន់ថា បានធ្វើការប្រៀបធៀន និងប្រកួតប្រជែងដោយមិនស្មោះត្រង់

ប៉ូឡូញ ៖Ceneo គឺជាគេហទំព័រប្រៀបធៀបតម្លៃដ៏លេចធ្លោ និងពេញនិយមបំផុតមួយរបស់ប៉ូឡូញ ព្រមទាំងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Allegro ដែលនៅដើមសប្ដាហ៍នេះបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google ក្រោមការចោទប្រកាន់ថា បានធ្វើការប្រៀបធៀន និងប្រកួតប្រជែងដោយមិនស្មោះត្រង់។ គេហទំព័រ E-commerce មួយនេះ បានទាមទារសំណងពី Google ក្នុងទឹកប្រាក់ជិត ៥៦៨លានដុល្លារ ដោយបានលើកឡើងថា ការអនុវត្តរបស់ក្រុមហ៊ុន Google នៅលើ Google Search គឺមិនតម្លាភាព ជាពិសេសគឺបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ ដែលជាហេតុនាំឱ្យពួកគេខាតបង់ប្រាក់ជាច្រើនសន្ធឹក។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ…

ដំណាំសសរីរាង្គ ត្រូវបានមន្ទីរកសិកម្មខេត្តព្រះវិហារ សហការជាមួយអង្គការ ASSET បង្កើនការយកចិត្តទុកដាក់ ពង្រីកវិសាលភាពនៃការដាំដុះ ដើម្បីឱ្យក្លាយដំណាំសក្តានុពលប្រចាំខេត្ត

ខេត្តព្រះវិហារ៖ ខេត្តព្រះវិហារជាខេត្តដែលឈានមុខគេ លើការដាំដុះដំណាំសេរីរាង្គ ដោយកើនឡើងដល់ជិត៥ពាន់គ្រួសារ លើផ្ទៃដីប្រមាណជាង២ម៉ឺនហិកតា បន្ទាប់ពីខេត្តព្រះវិហារជាខេត្តដែលមានសក្តានុពលធ្វើកសិកម្មសរីរាង្គ និងជាខេត្តផ្គត់ផ្គង់កសិផលសរីរាង្គច្រើនជាងគេនៅប្រទេកម្ពុជា ក្នុងនោះមានដំណាំស្រូវ ដំឡូង ចន្ទី កៅស៊ូ សណ្តែកដី និងដំណាំផ្សេងៗទៀត ដែលផ្សាភ្ជាប់ទៅក្រុមហ៊ុនដែលជាតម្រូវការផលិតផលដែលមានគុណភាព ដែលជាផលិតផលសរីរាង្គ។នេះបើយោងតាមប្រសាសន៍របស់ លោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះវិហារ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចសិក្សា ឈ្វែងយល់កសិអេកូឡូស៊ី នៅខេត្តព្រះវិហារ កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងនោះ ដំណាំសក្តានុពលចំនួន ៣មុខ…