អនុស្ថានីយថ្មី តម្លៃ១៥លានដុល្លារ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ក្រុងសំពៅពូន ស្រុកកោះធំ និងតំបន់ភាគខាងត្បូងតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម
អគ្គិសនីកម្ពុជា បានដាក់ឱ្យដំណើរការអនុស្ថានីយថ្មី តង់ស្យុង ១១៥គីឡូវ៉ុល នៅក្រុងសំពៅពូន ខេត្តកណ្តាល និងខ្សែបញ្ជូនតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីទួលក្រសាំង ទៅអនុស្ថានីយអគ្គិសនីសំពៅពូន។ដែលអនុស្ថានីយថ្មីនេះ ចំណាយថវិកាអស់ប្រមាណ១៥លានដុល្លារអាមេរិក។ អគ្គិសនីកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤ អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្ត និងដាក់ឱ្យដំណើរការខ្សែបញ្ជូនតង់ស្យុង ខ្ពស់ ១១៥គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីទួលក្រសាំង ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មកអនុស្ថានីយអគ្គិសនីសំពៅពូន ដែលមានប្រវែងប្រមាណ ៥៤ គីឡូម៉ែត្រ…