Month: January 2025

បើកទំព័រឆ្នាំថ្មី ថៃសម្រេចបានភាពជោគជ័យធំមួយ ដោយក្លាយជាដៃគូផ្លូវការរបស់ក្រុម BRICS

យោងតាមក្រសួងការបរទេសថៃ បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសថៃ បានក្លាយជាដៃគូផ្លូវការរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីចកម្រើនខ្លាំង BRICS ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នេះតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។ យោងតាមក្រសួង បានបង្ហាញឲ្យដឹងទៀតថា ភាពជាដៃគូនេះ ត្រូវបានគេរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្តល់ឱកាសសម្រាប់ប្រទេសថៃ និងសមាជិក BRICS ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ BRICS ​បណ្តុំ​ដោយប្រទេសមានទីផ្សារកំពុងរីកចម្រើនខ្លាំង និងប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសក្តានុពលខ្ពស់។ ក្រសួងរបរទេសថៃ ក៏បានបង្ហាញក្តីរំពឹងទុកខ្ពស់ថា ភាពជាដៃគូនេះ នឹងជំរុញទំនាក់ទំនងរវាងប្រទេសថៃ និងសមាជិកក្រុម BRICS…

រដ្ឋាភិបាល បង្កើតក្រុមការងារបច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ

រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ នៃគណៈកម្មាធិការ អន្តរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដើម្បីសម្របសម្រួលការលើកលែងពន្ធ ការបន្ធូរបន្ថយពន្ធ ឬការដាក់ពន្ធជាបន្ទុករបស់រដ្ឋ ដើម្បីជាមូលដ្ឋាននៃការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសស្តីពី ការបង្កើតក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដែលផ្សាយចេញកាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ក្នុងសេចក្តីប្រកាសថា ក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការ នៃគណៈកម្មាធិការ អន្តរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ មានសមភាពចំនួន ១២រូប ក្នុងនោះ៖…

វិនិយោគិនអន្តរជាតិសំឡឹងឃើញការវិនិយោគបៃតងនៅកម្ពុជា តាមរយៈការបង្កើតរោងចក្ររថយន្តអគ្គីសនី

ក្រុមហ៊ុន ADATA Technology Co., Ltd. បានបង្ហាញការចាប់អារម្មណ៍ចំពោះការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជា តាមរយៈការបង្កើតឱ្យមានរោងចក្ររថយន្តអគ្គីសនី (Electric vehicle) ដែលជាយានជំនិះប្រើដោយម៉ូទ័រអគ្គិសនី និងថ្មជំនួសឱ្យការប្រើម៉ាស៊ីនចំហេះខាងក្នុង។ ការបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនខាងលើ ក្នុងជំនួបសម្តែងការគួរសមរវាងលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោក ស៊ីម៉ុន ជិន (Simon Chen) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ADATA Technology Co., Ltd. និងសហការី…

ឆ្នាំ២០២៥ វិស័យកសិកម្មបានត្រូវព្យាករមានកំណើន១,១ភាគរយ

ភ្នំពេញ៖ រាជរដ្ឋាភិបាល នៅក្នុងឆ្នាំ២០២៥នេះ បានព្យាករថាវិស័យកសិកម្ម នឹងមានការកើនឡើង១,១% បើធៀបនឹងឆ្នាំ២០២៤ ដោយសារការរំពឹងទុក នូវកំណើនល្អនៃអនុវិស័យដំណាំនិងចិញ្ចឹមសត្វ និងការងើបសន្សឹមៗនៃអនុវិស័យនេសាទ។ យោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥ អនុវិស័យដំណាំ ត្រូវបានរដ្ឋាភិបាលរំពឹងថា នៅតែរក្សាកំណើនល្អ ដោយសារការកើនឡើងនូវការវិនិយោគ ទាំងក្នុងស្រុកនិងពីបរទេស លើការកែច្នៃផលិតផលកសិកម្ម ការបង្កើនការវិនិយោគសាធារណៈ និងអន្តរាគមន៍របស់ រាជរដ្ឋាភិបាល ដូចជា ការផ្តល់ហិរញ្ញប្បទានសម្បទាន ក្នុងការជំរុញផលិតកម្មក្នុងស្រុកនិងការអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលនឹងបន្តជំរុញដល់ការនាំចេញ។ ចំណែកអនុវិស័យចិញ្ចឹមសត្វក៏ត្រូវបានព្យាករដែរថានឹងបន្តងើបសន្សឹមៗ ដោយសារវិធានអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើ ការនាំចូលសាច់បង្កក ដែលនឹងលើកទឹកចិត្តការចិញ្ចឹមក្នុងស្រុក ខណៈអនុវិស័យនេសាទត្រូវបានព្យាករថា…

ឆ្នាំ២០២៤ កម្ពុជា នាំចេញទៅកូរ៉េ ក្នុងទំហំទឹកប្រាក់២៨៨លានដុល្លារ កើនជាង១៣ភាគរយ

ភ្នំពេញ៖គិតត្រឹមចុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ សម្រេចបាន ៧៦២លានដុល្លារអាម៉េរិក កើនឡើង ១១,៤៩% ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន២៨៨លានដុល្លារ អាម៉េរិក កើនឡើង ១៣,៧៧%។នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។ គួររំលឹកថាក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៥១,៣៨លានដុល្លារ ។ ទំនិញកម្ពុជានាំទៅកូរ៉េ មានចំនួន ២៨១,១៤លានដុល្លារ កើនឡើង ២០,៣%ចំណែកកូរ៉េនាំចូល មានចំនួន៤៧០,២៥ លានដុល្លារ ធ្លាក់ចុះ ១៣,៨%។នេះបើយោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) ។ ប្រភពក្រសួងពាណិជ្ជកម្ម បានឱ្យដឹងទៀតថា៖ កិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការចម្រុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ…

២០២៤៖ អាត្រាគ្របដណ្តប់ទឹកស្អាតមូលដ្ឋានទូទាំងប្រទេសមានប្រមាណ ៨៧%

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះក៏មានការចូលរួមដោយរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំមន្រ្ដីជំនាញនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទផងដែរ។ នាឱកាសនោះ លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២៤ អាត្រាគ្របដណ្តប់ទឹកស្អាតជាមូលដ្ឋាននៅទូទាំងប្រទេសមានប្រមាណ…

ឆ្នាំ២០២៤ កម្ពុជានាំចេញផលិតផលដំណាំបាន១១,៦៦លានតោន គិតជាទឹកប្រាក់ជាង៤ ៧៩២លានដុល្លារ

ក្នុងឆ្នាំ២០២៤ ផលិតផលដំណាំកម្ពុជាសម្រេចបាន៣៩លានតោន កើនឡើងលើសឆ្នាំ២០២៣ ចំនួន២,៧លានតោន ក្នុងនោះនាំចេញបាន១១,៦៦លានតោន គិតជាទឹកប្រាក់ជាង៤ ៧៩២លានដុល្លារ។ នេះបើតាមការឱ្យដឹងពីលោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ។ លោក យ៉ង សាំងកុមារ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ផលិតផលដំណាំសម្រេចបាន៣៩លានតោន ដែលកើនលើសឆ្នាំ២០២៣ ចំនួន២,៧លានតោន។ក្នុងនោះ បរិមាណផលស្រូវទទួលបានចំនួន១,៤លានតោន។ ចំណែកការនាំចេញផលិតផលដំណាំសម្រេចបានចំនួន១១,៦៦លានតោន ដែលកើនលើសឆ្នាំ២០២៣ ចំនួន៣,២១លានតោន ដោយតម្លៃនាំចេញមានប្រមាណជាង៤ ៧៩២លានដុល្លារ។បើតាមលោក…

បើគិតពីប្រាក់ចំណូលប្រចាំឆ្នាំ ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ រកស៊ីកាក់កបជាងគេ

ក្រុមហ៊ុនដឹកអ្នកដំណើរតាមផ្លូវអាកាស គឺជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូន ដោយបានតភ្ជាប់មនុស្សពីទ្វីបមួយទៅទ្វីបមួយ ឬពីប្រទេសមួយទៅប្រទេសមួយទៀត បានយ៉ាងងាយស្រួល នឹងឆាប់រហ័សជាងការធ្វើដំណើរលើមធ្យោបាយដ៏ទៃផ្សេងៗទៀត ដែលនេះវាបានជួយបង្កើននៃការរួមចំណែកយ៉ាងធំធេញដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសរៀងៗខ្លួន។ ទន្ទឹមនឹងភាពពេញនិយមលើការធ្វើដំណើរដូច្នេះ ក៏សូមណែនាំនូវក្រុមហ៊ុនអាកាសចរណ៍ទាំង១០ ដែលធំជាងគេបង្អស់នៅលើពិភពលោក ផ្អែកតាមប្រាក់ចំណូលប្រចាំឆ្នាំ៖ ១. ក្រុមហ៊ុន Delta Air Lines មានទីស្នាក់ការកណ្តាលនៅអាមេរិក រកចំណូលប្រចាំឆ្នាំបានចំនួន ៥៦,២ពាន់លានដុល្លារ ២. ក្រុមហ៊ុន United Airlines មានទីស្នាក់ការកណ្តាលនៅអាមេរិក រកចំណូលប្រចាំឆ្នាំបានចំនួន ៥៦ពាន់លានដុល្លារ ៣. ក្រុមហ៊ុន American Airlines…

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដំណឹងពីការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង សម្រាប់ពេលពេញមួយឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងពីការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ អនុលោមតាមចំណារឯកភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលបានទិញលំនៅឋានពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលមានលក្ខណៈជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) និងជួយដល់វិស័យអចលនទ្រព្យបន្ថែមទៀត ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានជូនដំណឹងដល់ម្ចាស់អចលនទ្រព្យ និងសាធារណជន អំពីការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ សូមសម្ដែងនូវសេចក្ដីគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើរសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារឯកឧត្តមរដ្ឋមន្ត្រី ក្នុងគ្រាដ៏សែនលំបាកនេះ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ សូមសម្ដែងនូវសេចក្ដីគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើរសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារឯកឧត្តមរដ្ឋមន្ត្រី ក្នុងគ្រាដ៏សែនលំបាកនេះ។ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបួងសួង​ដល់គុណបុណ្យព្រះរតនត្រៃកែវទាំងបី វត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សាសម្តេចតេជោ…

ព័ត៌មានថ្មីៗ